SBS Khmer - SBS ខ្មែរ artwork

SBS Khmer - SBS ខ្មែរ

2,599 episodes - Central Khmer - Latest episode: 9 days ago - ★★★★ - 9 ratings

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

News
Homepage Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed

Episodes

ទូតអូស្រ្តាលី ប្រកាសគាំទ្រការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា

January 24, 2024 04:31 - 3 minutes - 2.2 MB

ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំកម្ពុជា លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួង សុដារី កាលពីព្រឹកថ្ងៃទី២៣ ខែមករា។ គឺមួយថ្ងៃ ក្រោយពីលោកឯកអគ្គរដ្ឋទូត បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

នាយករដ្ឋមន្រ្តី​កម្ពុជា ណែនាំ​ឱ្យ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពីគ្រឿង​ស្រវឹង

January 24, 2024 04:14 - 5 minutes - 3.75 MB

ក្នុងពិធីបិទសន្និបាតរបស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសណែនាំឱ្យមហាជន អ្នកសារព័ត៌មាន និងអាជ្ញាធរសមត្ថកិច្ច ចូលរួម ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង ហើយបើកបរយានយន្ត។ គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា ដែលលោកនាយករដ្ឋមន្ត្រី ប្រកាសថា សព្វថ្ងៃ បានសម្លាប់មនុស្សច្រើនជាងគ្រាប់មីនទៅទៀត។

How to find a job in Australia? - របៀបស្វែងរកការងារធ្វើនៅក្នុងប្រទេសអូស្រ្តាលី

January 23, 2024 06:01 - 13 minutes - 9.58 MB

In Australia, most job opportunities aren't openly advertised, so to find work, we must understand the Australian labour market and create our own opportunities. Tapping into the hidden job market and learning about migrant employment services can help break down the barriers to employment. - នៅក្នុងប្រទេសអូស្ត្រាលី ឱកាសការងារភាគច្រើនមិនត្រូវបានផ្សព្វផ្សាយដោយបើកចំហនោះទេ ដូច្នេះដើម្បីស្វែងរកការងារធ្វើ យើងត្រូវតែយល់ពីទីផ្សារការងារអូស្រ្តាលី និងបង្កើតឱកាសដោយខ្លួនឯង។ ការចូលទៅក្នុងទីផ្សារការងារដែល...

​នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤

January 23, 2024 04:29 - 4 minutes - 3.38 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីដាក់ទណ្ឌកម្មលើឧក្រិដ្ឋជនអ៊ីនធឺណិតរុស្ស៊ីដែលជាប់ពាក់ព័ន្ធនឹងការបំពានទិន្នន័យ Medibank។ ** រដ្ឋាភិបាលអូស្រ្តាលី ប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើក្រុមអង្គការភេរវករដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese និយាយថា "អ្នកគ្រប់គ្នា" នឹងទទួលបានការកាត់បន្ថយពន្ធ។

#53 How to give encouragement (Med) - សិក្សាភាសាអង់គ្លេសភាគទី53៖ របៀបផ្តល់ការលើកទឹកចិត្ត

January 22, 2024 04:04 - 12 minutes - 9.34 MB

Learn how to encourage someone and make them feel good and motivated. - រៀនពីរបៀបលើកទឹកចិត្តនរណាម្នាក់ ហើយធ្វើឱ្យពួកគេមានអារម្មណ៍ល្អ និងមានកម្លាំងចិត្ត។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤

January 22, 2024 03:43 - 4 minutes - 3.12 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតប៉ូលិសស៊ើបអង្កេតរដ្ឋញូសៅវែលដ៏អាម៉ាស់ លោក Roger Rogerson បានស្លាប់នៅក្នុងពន្ធនាគារ។ ** អ្នកនយោបាយប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ទីក្រុងកង់បេរ៉ាវិញ សម្រាប់កិច្ចប្រជុំបក្សជាបន្ទាន់មួយពាក់ព័ន្ធថ្លៃចំណាយក្នុងការរស់នៅ។ ** រដ្ឋាភិបាលសហព័ន្ធប្រកាសកិច្ចព្រមព្រៀងឧស្ម័នថ្មីចំនួនពីរ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤

January 19, 2024 05:07 - 14 minutes - 13 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese និយាយថារដ្ឋាភិបាលកំពុងសន្យាថានឹងអនុវត្តការកាត់បន្ថយពន្ធដំណាក់កាលទី៣។ ** ការព្រមានដាស់តឿនដល់ឳពុកម្តាយ ក្រោយមានការកើនឡើងការគម្រាមកំហែងរូបភាពអាសអាភាសកុមារ។ ** គ្រឿងញៀនដែលមានតម្លៃជិត ១៣០លានដុល្លារ ត្រូវបានរឹបអូសនៅរដ្ឋគ្វីនស្លេន ។

ក្រសួងមហាផ្ទៃកម្ពុជា បណ្តេញមន្ត្រីពន្ធនាគារ៥នាក់ចេញពីក្របខណ្ឌ ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន

January 19, 2024 00:07 - 2 minutes - 2.03 MB

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញមន្ត្រីពន្ធនាគារ ៥នាក់ ចេញពីក្របខណ្ឌនគរបាលក្រសួងមហាផ្ទៃ ក្រោយរកឃើញថា មន្ត្រីពន្ធនាគារទំាង ៥ នាក់នោះ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

បារាំងសន្យាផ្តល់​ជំនួយ​២០០លានអឺរ៉ូ​ ជួយ​ដល់កម្ពុជា​

January 18, 2024 23:56 - 4 minutes - 3.92 MB

កាលពីថ្ងៃទី១៨ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅប្រទេសបារាំង។ ផ្តើមដំបូង លោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានទទួលជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

របាយការណ៍របស់ Oxfam បង្ហាញពីអ្នកមានបំផុតរបស់អូស្ត្រាលីរកចំណូលបាន ១,៥ លានដុល្លារក្នុងមួយម៉ោង

January 18, 2024 06:27 - 8 minutes - 5.97 MB

ខណៈពេលដែលប្រជាជនអូស្ត្រាលីកំពុងប្រឈមនឹងវិបត្តិថ្លៃចំណាយក្នុងការរស់នៅ មហាសេដ្ឋីពាន់លានរបស់ប្រទេសនេះ បាននិងកំពុងតែបំបែកកំណត់ត្រាទ្រព្យសម្បត្តិ។ របាយការណ៍ថ្មីរបស់ Oxfam ដែលមានឈ្មោះថា "Inequality Inc" ដែលមានន័យថា”វិសមភាព” បង្ហាញពីទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចំនួន 47រូប របស់អូស្ត្រាលី ដែលបានកើនឡើងទ្វេដងដល់ 255 ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤

January 18, 2024 03:43 - 3 minutes - 2.62 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីទទួលស្គាល់ថា មាគ៌ាឆ្ពោះទៅរកសន្តិភាពនៅហ្គាហ្សាគឺលំបាក។ ** លោក Angus Taylor និយាយថា សមយុទ្ធយោធារួមគ្នារវាងអូស្រ្តាលីនិងចិន ទំនងជាមិនកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះទេ។ ** អត្រាគ្មានការងារធ្វើបានរក្សាស្ថិរភាពនៅ 3.9 ភាគរយ សម្រាប់ខែទីពីរជាប់ៗគ្នា។

ការបង្កើតផែនទីសុវត្ថិភាព៖ ចៀសវាងបញ្ហានៅទីសាធារណៈ

January 17, 2024 05:13 - 11 minutes - 8.32 MB

ផែនទីទំនាក់ទំនងថ្មីមួយបង្ហាញថា ស្ត្រី និងមនុស្សចម្រុះភេទ ដែលធ្វើដំណើរតាមទីសាធារណៈមានអារម្មណ៍ថា អសុវត្ថិភាពខ្លាំងបំផុតបន្ទាប់ពីមេឃងងឹត និងនៅចំណតរថយន្ត។ YourGround NSW ដែលមានការចូលរួមចំណែកពីមហាជន បានអញ្ជើញអ្នកប្រើប្រាស់ឱ្យធ្វើផែនទីស្តីពីអារម្មណ៍សុវត្ថិភាពរបស់ពួកគេ នៅពេលដែលពួកគេមានវត្តមានតាមទីសាធារណៈ។

ការបង្កើតផែនទីសុវត្ថិភាព៖ ចៀសវាងបញ្ហានៅទីសាធារណៈ

January 17, 2024 05:13 - 11 minutes - 8.32 MB

ផែនទីទំនាក់ទំនងថ្មីមួយបង្ហាញថា ស្ត្រី និងមនុស្សចម្រុះភេទ ដែលធ្វើដំណើរតាមទីសាធារណៈមានអារម្មណ៍ថា អសុវត្ថិភាពខ្លាំងបំផុតបន្ទាប់ពីមេឃងងឹត និងនៅចំណតរថយន្ត។ YourGround NSW ដែលមានការចូលរួមចំណែកពីមហាជន បានអញ្ជើញអ្នកប្រើប្រាស់ឱ្យធ្វើផែនទីស្តីពីអារម្មណ៍សុវត្ថិភាពរបស់ពួកគេ នៅពេលដែលពួកគេមានវត្តមានតាមទីសាធារណៈ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤

January 17, 2024 05:08 - 14 minutes - 13.7 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលី ពណ៌នាឆ្នាំ២០២៣ ជាព្រឹត្តិការណ៍សំខាន់ ក្នុងទំនាក់ទំនងចិន-អូស្ត្រាលី។ ** រដ្ឋាភិបាលសហព័ន្ធពិចារណាលើច្បាប់ជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI។ ** ការជជែកដេញដោលជុំវិញកាលបរិច្ឆេទសម្រាប់ទិវា Australia Day នៅតែបន្ត។

ប្រធានស្តីទីគណបក្ស​ភ្លើង​ទៀន រាជធានីភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន

January 17, 2024 03:18 - 3 minutes - 3.33 MB

ប្រធានស្តីទីគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៥មករា ឆ្នាំ២០២៤ ពីផ្ទះរបស់លោក នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីចាប់ខ្លួននេះ ត្រូវបានប៉ូលិស និងតុលាការ បញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ ដែលប្តឹងដោយសមាជិកគណបក្សភ្លើងទៀន ៣រូប។

How to become a First Nations advocate - តើធ្វើដូចម្តេចទើបអាចក្លាយជាអ្នកតស៊ូមតិជនជាតិដើមដំបូងរបស់អូស្រ្តាលីបាន?

January 16, 2024 06:57 - 8 minutes - 6.13 MB

First Nations advocates help amplify the voices of Indigenous communities in Australia. Here are some aspects to consider related to advocacy and “allyship” with First Nations communities. - ដើម្បីក្លាយជាអ្នកតស៊ូមតិជនជាតិដើមដំបូង First Nations ឬសម្ព័ន្ធមិត្តនៅក្នុងប្រទេសអូស្ត្រាលី មានន័យថា បុគ្គលម្នាក់នៅឈរជាមួយ និងគាំទ្រយ៉ាងសកម្មលើរឿងរ៉ាវ និងបុព្វហេតុនានាដែលមានសារៈសំខាន់ចំពោះសហគមន៍ជនជាតិដើមភាគតិច។ នេះគឺជាទិដ្ឋភាពមួយចំនួនដែលត្រូវពិចារណា ទាក់ទងនឹងការតស៊ូមតិ និង "សម្ព័ន្ធភាព" ជាមួយសហគមន៍ជនជាតិដើ...

#52 How to talk about happy and sad moments (Med) - សិក្សាភាសាអង់គ្លេសភាគទី52៖ អ្វីទៅជាការនឹកស្រណោះអាឡោះអាល័យ?

December 25, 2023 07:00 - 13 minutes - 9.28 MB

Learn how to talk about nostalgic moments, when you think about the past and can feel both happy and sad at the same time. - សិក្សាពីរបៀបនិយាយអំពីពេលវេលាស្រណោះស្រណោកអាឡោះអាល័យ នៅពេលអ្នកគិតដល់អតីតកាល ហើយអាចទទួលបាននូវអារម្មណ៍ទាំងរីករាយ និងសោកសៅក្នុងពេលតែមួយ។

All you need to know about Boxing Day in Australia  - ស្វែងយល់ពីថ្ងៃ Boxing Day ក្នុងប្រទេសអូស្រ្តាលី

December 22, 2023 06:33 - 13 minutes - 9.73 MB

Australian Boxing Day is a unique blend of cultural and commercial significance. While it doesn't have a solid religious connotation here, it's a day when Australians extend their Christmas festivities. It's often a time for family barbecues, cricket matches, and watching the iconic Sydney to Hobart yacht race. On the other hand, many Australians look forward to this day to sweep the stores for the best bargains.  - Boxing Day ក្នុងប្រទេសអូស្រ្តាលី គឺជាការលាយបញ្ចូលគ្នាជាពិសេសខុសប្លែកពីគេនៃវប្...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣

December 22, 2023 05:13 - 14 minutes - 13.2 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានជំនួយផ្នែកហិរញ្ញវត្ថុបន្ថែមទៀតកំពុងដំណើរការ សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងរដ្ឋគ្វីនស្លេន។ ** គណបក្សប្រឆាំងបើកយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីអំពើហិង្សាក្នុងគ្រួសារ។ ** និស្សិតម្នាក់ បានបាញ់សម្លាប់ឪពុករបស់ខ្លួន និងមនុស្ស 14 នាក់ នៅឯសាកលវិទ្យាល័យ Prague។

ប្រជាពលរដ្ឋខ្មែរ​ចាប់​ផ្តើម​ប្រមូល​ទិញ​ត្រីប្រហុក ខណៈ​ទិន្នផល​ត្រី​ឆ្នាំនេះ​កើនលើសឆ្នាំមុន

December 22, 2023 03:20 - 4 minutes - 3.82 MB

ប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្តើមប្រមូលទិញត្រីប្រហុកផ្អក ត្រីឆ្អើរជាបណ្តើរហើយ ក្រោយពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងពីរដូវត្រីប្រហុក ដែលអាចនេសាទបានច្រើន ក្នុងរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២៣។

លោកហ៊ុន ម៉ាណែត​ ផ្តល់សិទ្ធិឱ្យសមត្ថកិច្ច​ចាប់​ជនល្មើស​បើកបរបុកមនុស្ស​ស្លាប់​ យកទៅកាត់ទោស

December 22, 2023 00:07 - 6 minutes - 6.3 MB

លោកនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាផ្ទាល់មាត់ទៅកាន់អាជ្ញាធរសមត្ថកិច្ច ពិសេសប៉ូលិសចរាចរណ៍ ត្រូវចាប់ខ្លួន អ្នកបើកបរណា បង្កគ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លា.ប់ ដោយមិនចាំបាច់សុំគោលការណ៍ថ្នាក់លើទេ គឺត្រូវចាប់ដាក់ខ្នោះជនល្មើសនោះ នៅនឹងកន្លែងតែម្តង។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣

December 21, 2023 04:31 - 5 minutes - 3.66 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Richard Marles អះអាងថា អូស្ត្រាលីនឹងមិនបញ្ជូននាវាចម្បាំងទៅសមុទ្រក្រហមទេ។ ** មេដឹកនាំក្រុមហាម៉ាស់បានមកដល់ប្រទេសអេហ្ស៊ីបហើយ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងជាលើកទីពីរ។ ** ឧទ្ធម្ភាគចក្ររបស់កងកម្លាំងការពារជាតិអូស្ត្រាលី បានជួយបម្លាស់ទីមនុស្សប្រហែល 200 នាក់ ចេញពីតំបន់ទឹកជំនន់ក្នុងរដ្ឋគ្វីនស្លេន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣

December 20, 2023 05:13 - 13 minutes - 12.1 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ និងនាយករដ្ឋមន្ត្រីអូស្រ្តាលី ជួបពិភាក្សាទ្វេភាគីនៅទីក្រុងស៊ីដនី។ ** អូស្ត្រាលីចូលរួមក្នុងការថ្កោលទោសចំពោះការវាយប្រហារនៅសមុទ្រក្រហម ប៉ុន្តែមិនទាន់ចូលរួមក្នុងការបញ្ជូននាវាចម្បាំងទៅតំបន់នោះនៅឡើយទេ។ ** ការផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅរដ្ឋគ្វីនស្លេន។

ការ​អំពាវនាវសុំឱ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​លើ​ការ​ផ្តល់​កិច្ច​គាំពារ​សង្គម​ដល់​ពលករចំណាកស្រុក

December 20, 2023 02:35 - 3 minutes - 3.47 MB

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងកំណត់តម្លៃឯកសារ និងយន្តការដោះស្រាយបណ្ដឹងរបស់ពលករចំណាកស្រុកឡើងវិញ។ អង្គការក្រៅរដ្ឋាភិបាលមួយនេះ ក៏ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់ លើប្រព័ន្ធគាំពារសង្គម ដល់ពលករចំណាកស្រុកផងដែរ។

មានបាតុកម្មប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត​នៅ​ប្រទេស​ជប៉ុន

December 19, 2023 23:07 - 6 minutes - 5.57 MB

អំឡុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នេះ គឺមានពលរដ្ឋខ្មែរមួយចំនួន ដែលគេចាត់ទុកថា ជាក្រុមប្រឆាំង បានប្រមូលផ្តុំ តវ៉ានឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលរបស់លោក។ប៉ុន្តែចំនួនអ្នកប្រឆាំងតវ៉ាទាំងនោះ ត្រូវបានគេអះអាងថា មានចំនួនតិចជាងចំនួនប្រជាពលរដ្ឋខ្មែរ ដែលជាក្រុមអ្នកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមពិធីសំណេះសំណាលជាមួយលោក ហ៊ុន ម៉ាណែត អំឡុងពេលដំណើរទស្សនកិច្ច នៅទីក្រុងតូក្យូ ប្រ...

លេខកូដសុវត្ថិភាពអនឡាញថ្មីត្រូវបានចេញផ្សាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមាតិកាអនឡាញដែលបង្កគ្រោះថ្នាក់

December 19, 2023 06:45 - 8 minutes - 6.04 MB

ក្រុមហ៊ុននានាត្រូវបានកំណត់ឱ្យចាត់វិធានការសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងមាតិកាអនឡាញដែលបង្កគ្រោះថ្នាក់ ខណៈដែលលេខកូដឧស្សាហកម្មថ្មីចំនួន 5 ចូលជាធរមាន។ eSafety និយាយថា លេខកូដទាំងនេះ នឹងជួយលុបការរំលោភបំពានធ្ងន់ធ្ងរនៅលើអ៊ីនធឺណិត និងខ្លឹមសារមាតិកាអនឡាញដែលហាមឃាត់ និងខុសច្បាប់។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣

December 19, 2023 05:10 - 4 minutes - 2.99 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកស្រុកនៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៅចុងភាគខាងជើងរដ្ឋគ្វីនស្លេនត្រូវជម្លៀសចេញពីទឹកជំនន់។ ** ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាននៅរដ្ឋញូសៅវែល បានបំផ្លាញផ្ទៃដីអស់ជាង 85,000 ហិកតាហើយ។ ** សមាជិកសភាបក្សលេប័រ ចូលរួមការអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅហ្គាហ្សា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣

December 18, 2023 04:51 - 3 minutes - 2.59 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ទឹកជំនន់នៅរដ្ឋគ្វីនស្លេន ធ្វើឱ្យប្រជាជនជាប់នៅលើដំបូលផ្ទះ។ ** សហជីពគម្រាមប្តឹងរដ្ឋាភិបាលរដ្ឋវិចថូរៀពាក់ព័ន្ធនឹងការកាត់បន្ថយពេលម៉ោង និងប្រាក់ឈ្នួលអ្នកបោះសម្អាតតាមសាលារៀន។ ** ការកាត់ទោសអ្នកបោះពុម្ពផ្សាយ Jimmy Lai នៅទីក្រុងហុងកុង ចាប់ផ្តើមនៅថ្ងៃនេះ។

ការ​ចែករំលែកបទពិសោធន៍​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​ជន​អន្តោប្រ​វេសន៍ក្នុង​ប្រទេស​អូស្រ្តាលី

December 18, 2023 04:21 - 10 minutes - 6.96 MB

អូស្រ្តាលីគឺជាប្រទេសដែលទទួលយកជនចំណាកស្រុកច្រើនណាស់ ហើយជនជាតិខ្មែររាប់ម៉ឺននាក់ក៏បានក្លាយជាអ្នកចំណាកស្រុកនៅក្នុងប្រទេសនេះដែរ។ លោកជា យូហ៊ន ប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា និងលោកជីម សុផល ពលរដ្ឋខ្មែរដែលបានរស់នៅទឹកដីប្រទេសអូស្រ្តាលីជាង១៦ឆ្នាំ ចែករំលែកបទពិសោធន៍របស់ពួកគាត់ក្នុងនាមជាជនចំណាកស្រុក។

កម្ពុជា​រៀបចំពិព័រណ៍សៀវភៅ​ប្រចាំឆ្នាំ ចាប់​ពីថ្ងៃ​ទី១៤ ដល់ ១៧ ខែធ្នូ​ ឆ្នាំ២០២៣

December 15, 2023 05:14 - 2 minutes - 1.95 MB

ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ រយៈពេល ៤ថ្ងៃ បានចាប់ផ្តើមហើយ នៅថ្ងៃទី១៤ធ្នូ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣

December 15, 2023 05:12 - 13 minutes - 12.4 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **សភាអាមេរិកអនុម័តកិច្ចព្រមព្រៀងនាវាមុជទឹក AUKUS... ** អូស្ត្រាលីពិចារណាសំណើរអាមេរិកបញ្ជូននាវាចម្បាំងទៅសមុទ្រក្រហម... ** ស្លាកលេខរថយន្ត “New South Wales 1” ដាក់ដេញថ្លៃជាសាធារណៈ ជាង ១០លានដុល្លារ។

សមាសភាពគ.ជ.ប អាណត្តិថ្មី ៩រូប ចូលកាន់តំណែងជាផ្លូវការ

December 14, 2023 23:39 - 4 minutes - 4.55 MB

សមាសភាពគ.ជ.ប អាណត្តិថ្មី ទាំង ៩រូប ដែលត្រូវបានរដ្ឋសភា បោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ដោយឯកច្ឆ័ន្ទ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ គឺបានចូលកាន់តំណែងជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

និស្សិតអន្តរជាតិគឺជាចំណុចផ្តោតសំខាន់ លើការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ថ្មីរបស់រដ្ឋាភិបាលអូស្ត្រាលី

December 14, 2023 04:15 - 8 minutes - 6.25 MB

រដ្ឋាភិបាលបានណែនាំអំពីការផ្លាស់ប្តូរទិដ្ឋាការសិស្សនិស្សិតអន្តរជាតិ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរអន្តោប្រវេសន៍ដ៏សំខាន់ដែលបានប្រកាសនៅសប្តាហ៍នេះ។ យុទ្ធសាស្ត្ររយៈពេលដប់ឆ្នាំនេះ មានគោលបំណងកាត់បន្ថយពាក់កណ្តាលលើការធ្វើអន្តោប្រវេសន៍សុទ្ធរបស់ប្រទេសអូស្ត្រាលី ក្នុងរយៈពេលពីរឆ្នាំខាងមុខ ខណៈពេលដែល វាទាក់ទាញបុគ្គលិកកម្មករដែលមានជំនាញខ្ពស់ និងចាំបាច់បន្ថែមទៀត។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣

December 14, 2023 04:08 - 4 minutes - 3.2 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនាង Kathleen Folbigg បានរួចផុតពីទោសសម្លាប់កូនៗទាំងបួនរបស់នាង។ ** អតីតខ្យល់ព្យុះស៊ីក្លូន Jasper បានបន្ទាបមកនៅត្រឹមខ្យល់ព្យុះត្រូពិកកម្រិតទាប ប៉ុន្តែអាជ្ញាធរព្រមានថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត។ ** ក្រុមហ៊ុនTesla កំពុងប្រមូលរថយន្តជាងពីរលានគ្រឿងរបស់ខ្លួន ក្នុងសហរដ្ឋអាមេរិកត្រឡប់មកវិញ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣

December 13, 2023 05:10 - 13 minutes - 12 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ហេរញ្ញិកសហព័ន្ធព្យាករណ៍ឱនភាពថវិកាតិចជាងការរំពឹងទុក នៅក្នុងការព្យាករណ៍សេដ្ឋកិច្ចពាក់កណ្តាលឆ្នាំរបស់ខ្លួន។ ** គេរំពឹងថា ខ្យល់ព្យុះស៊ីក្លូនត្រូពិក នឹងបោកបក់មកដល់ឆ្នេរសមុទ្រភាគខាងជើងរដ្ឋឃ្វីនឡែន នៅប៉ុន្មានម៉ោងទៀតនេះ។ ** អូស្រ្តាលីបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា។

រដ្ឋសភា ប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើសមាសភាព គ.ជ.ប អាណត្តិថ្មី ទាំង ៩រូប

December 12, 2023 23:59 - 4 minutes - 3.82 MB

នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូនេះ រដ្ឋសភា បានបើកកិច្ចប្រជុំ បោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើសមាសភាពគ.ជ.ប អាណត្តិថ្មី ទាំង ៩រូប។ សមាសភាពបេក្ខជនថ្នាក់ដឹកនាំគ.ជ.ប អាណត្តិថ្មី ទាំង ៩រូប គឺមកពីគណបក្សប្រជាជនកម្ពុជា ៤រូប គណបក្សហ៊្វុនស៊ិនប៉ិច ៤រូប និង១រូប ជាបេក្ខជន ដែលមានការយល់ព្រមពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានអាសនៈ នៅរដ្ឋសភា ក្នុងនីតិកាលទី៧ នេះ។

លោក ហ៊ុន ម៉ាណែត បិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម

December 12, 2023 23:53 - 5 minutes - 4.61 MB

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នាថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសវៀតណាម ជាប់ព្រំដែនប្រទេសកម្ពុជា។ វៀតណាម ជាប្រទេសអាស៊ានទី១ ដែលលោក ហ៊ុន ម៉ាណែត បានជ្រើសរើស ទៅធ្វើទស្សនកិច្ច បន្ទាប់ពីលោក ឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ បន្តពីឪពុករបស់លោក។

Five ways to bring bush tucker to your festive plate - របៀបក្នុងការនាំយកម្ហូបអាហារអ្នកស្រុកដើម ចូលទៅក្នុងមុខម្ហូបពេលបុណ្យទានរបស់អ្នក

December 12, 2023 06:11 - 9 minutes - 6.79 MB

Make your festive season celebrations unique by incorporating native Australian ingredients into dishes and drinks. - ការរុករកម្ហូបអាហារអ្នកស្រុកដើមនៅក្នុងផ្ទះបាយរបស់អ្នក អាចមានភាពសាមញ្ញដូចជាការផ្លាស់ប្តូរគ្រឿងផ្សំតាមធម្មតារបស់អ្នកចេញ ដាក់ចូលនូវជម្រើសដើមមកវិញ។ វាមិនមែនគ្រាន់តែជាអាហារប៉ុណ្ណោះទេ វាជាការប្រារព្ធពិធីនៃបេតិកភណ្ឌវប្បធម៌ដ៏រស់រវើករបស់ប្រទេសអូស្ត្រាលី។ ការចូលរួមក្នុងការសន្ទនាអំពីប្រភពដើមនៃគ្រឿងផ្សំទាំងនេះ គឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយ ដើម្បីគោរព និងទទួលយកនូវកម្រាលព្រំដ៏សម្បូរបែបនៃប្រពៃណ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣

December 12, 2023 05:20 - 3 minutes - 2.81 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រព័ន្ធសាលារៀនរបស់អូស្រ្តាលី មានការបែងចែកដាច់ពីគ្នាខ្លាំងបំផុតនៅលើពិភពលោក ផ្អែកលើប្រាក់ចំណូលឳពុកម្តាយ។ ** ប្រទេសចិនបានបន្ធូរបន្ថយទណ្ឌកម្មពាណិជ្ជកម្មបន្ថែមទៀតលើការនាំចេញរបស់អូស្ត្រាលី ។ ** រដ្ឋាភិបាលសហព័ន្ធ និងធនាគារកណ្តាលប្តេជ្ញារក្សាសាច់ប្រាក់ជាជម្រើសមួយក្នុងការទូទាត់ នៅក្នុងប្រទេសអូស្ត្រាលី។

លោក លឹមសួរ រៃអង្គាសថវិកា​ជូន​មន្ទីរពេទ្យ​កុមារម៉ូណាស់ បាន​ជាង​១៥ម៉ឺនដុល្លារ ក្នុង​ឆ្នាំ២០២៣

December 11, 2023 05:23 - 11 minutes - 6.29 MB

សហគមន៍ខ្មែររស់នៅក្នុងរដ្ឋវិចថូរៀ ក្រោមការដឹកនាំរបស់ លោកឱសថការី លឹមសួរ ក្រុមប្រឹក្សាសង្កាត់នៅតំបន់ស្រ្ពីងវែល តាមរយៈកម្មវិធីតន្រ្តីសប្បុរសធម៌ដើម្បីមូលនិធិមន្ទីរកុមារម៉ូណាស់កាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ និងកម្មវិធីជាច្រើនកន្លងមក បានរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារម៉ូណាស់ បានជាង១៥ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៣នេះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣

December 11, 2023 04:39 - 4 minutes - 3.56 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** យុទ្ធសាស្ត្រអន្តោប្រវេសន៍ថ្មីរបស់អូស្ត្រាលី រួមបញ្ចូលទាំងការកាត់បន្ថយការទទួលជនចំណាកស្រុក... ** សិស្ស39នាក់ ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតពីការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យក្នុងរដ្ឋវិចថូរៀ ឆ្នាំនេះ។ ** អ្នកស្រុកនៅចុងភាគខាងជើងនៃ រដ្ឋគ្វីនស្លេន កំពុងតែត្រៀមខ្លួនសម្រាប់ការមកដល់នៃព្យុះស៊ីក្លូនត្រូពិក Jasper នៅថ្ងៃពុធ។

កម្ពុជា​រៀបចំ​ពិព័រណ៍សៀវភៅថ្នាក់​ជាតិ​លើកទី​១០ រយៈពេល​៤ថ្ងៃ

December 08, 2023 05:03 - 3 minutes - 3.41 MB

ពិព័រណ៍សៀវភៅថ្នាក់ជាតិ នៅកម្ពុជា លើកទី១០ នៅឆ្នាំ២០២៣ នេះ នឹងធ្វើឡើង ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” ដោយមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែធ្នូ ឆ្នាំ២០២៣ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣

December 08, 2023 05:02 - 14 minutes - 13 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល នៅដើមឆ្នាំថ្មី... ** ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារឥឡូវនេះអាចទទួលបានការគាំទ្រតាមរយៈសារជាអក្សរ... ** រដ្ឋជាច្រើនស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងឆេះព្រៃ ជាមួយនឹងលក្ខខណ្ឌក្តៅខ្លាំង បានព្យាករណ៍ឡើងនៅមុនចុងសប្តាហ៍នេះ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ចនៅកម្ពុជា

December 07, 2023 23:11 - 5 minutes - 5.18 MB

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន កំពុងបំពេញទស្សនកិច្ច ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។

ការប្រាក់នៅទ្រឹង តែថ្លៃទំនិញឡើងខ្ពស់ហួសប្រមាណ

December 07, 2023 04:37 - 6 minutes - 4.98 MB

ក្រុមគ្រួសារអូស្ត្រាលីជាច្រើនទទួលបាននូវការធូរថយខ្លះ នៅមុនរដូវកាលឈប់សម្រាកនេះ ខណៈដែលធនាគារកណ្តាល បានផ្អាកការដំឡើងអត្រាការប្រាក់ ដោយរក្សាឱ្យនៅត្រឹម 4.35 ភាគរយដដែល។ រដ្ឋាភិបាលនិយាយថាវាជាភស្តុតាងបញ្ជាក់ថា គោលនយោបាយរបស់ខ្លួនកំពុងធ្វើឱ្យអតិផរណាធ្លាក់ចុះ។ ប៉ុន្តែមនុស្សជាច្រើនកំពុងស្វែងរកការស៊ើបអង្កេតរបស់ព្រឹទ្ធសភា ដែលនឹងមកដល់នៅឆ្នាំក្រោយ ដើម្បីស៊ើបអង្កេតការអះអាងពីការឡើងថ្លៃទំនិញខ្ពស់ហួសហេតុ និងការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ចំណេញរបស់ផ្សារទំនើប។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣

December 07, 2023 04:27 - 4 minutes - 3.29 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** របាយការណ៍នៃការពិនិត្យសើរើឡើងវិញដ៏សំខាន់មួយនៅក្នុងគម្រោងធានារ៉ាប់រងពិការភាពជាតិ NDIS។ ** ការវាយតម្លៃលើកូនសិស្សអន្តរជាតិ ឆ្នាំ 2022 បានរកឃើញថា សិស្សសាលាអូស្ត្រាលី មកពីគ្រួសារក្រីក្រ រៀនចាញ់គេឆ្ងាយលើមុខវិជ្ជាស្នូល។ *** ខ្យល់ព្យុះស៊ីក្លូន Jasper នៅរដ្ឋគ្វីនស្លេន នឹងកាន់តែវិវត្តន៍ខ្លាំងឡើងនៅថ្ងៃនេះ រហូតដល់ចុងសប្តាហ៍។

កម្ពុជា ប្រកាសអនុវត្តកម្មវិធីជាតិជំនួយសង្គមថ្មីទៀត សម្រាប់ជួយដល់គ្រួសារប្រជាជនក្រីក្រ

December 07, 2023 02:11 - 4 minutes - 3.66 MB

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ បានប្រកាសអនុវត្តកម្មវិធីជាតិជំនួយសង្គមថ្មី គឺគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្តីពី ក្របខ័ណ្ឌកិច្ចគំាពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន។ កម្មវិធីជាតិជំនួយសង្គម ជំនួយថ្មីនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី និងប្រព័ន្ធគាំពារសង្គម និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន។

វេទិកាសាធារណៈស្តីអំពីការសាងសង់ ជួសជុល សង់កូនផ្ទះ និងប្រាក់កម្ចីពីធនាគារ

December 06, 2023 05:44 - 10 minutes - 10 MB

កាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមខ្មែររដ្ឋវិចតូរីយ៉ា សមាគមពាណិជ្ជករខ្មែរនៅប្រទេសអូស្ត្រាលី អ្នកជំនាញផ្នែកសាងសង់ អ្នកជំនាញផ្នែកប្រាក់កម្ចីពីធនាគារ បានសហការណ៍គ្នារៀបចំវេទិកាសាធារណៈមួយ ស្តីអំពីការសាងសង់ផ្ទះ ការជួសជុលផ្ទះ ការតសំយាបផ្ទះ ការសាងសង់កូនផ្ទះតូចនៅខាងក្រោយផ្ទះធំ ក្នុងរដ្ឋវិចថូរៀ និងការខ្ចីប្រាក់ពីធនាគារ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣

December 06, 2023 05:20 - 14 minutes - 13 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលលោកអាល់បានីស ការពារច្បាប់ឃុំខ្លួនជនអន្តោរប្រវេសន៍ជាបន្ទាន់ មុន ការជជែកវែកញែកនៅសភាជាន់ទាប... ** សហរដ្ឋអាមេរិកដាក់បម្រាមធ្វើដំណើរលើអ្នកតាំងលំនៅអ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងការវាយប្រហារនៅតំបន់ West Bank... ** ព្យុះស៊ីក្លូនត្រូពិចអាចនឹងគំរាមកំហែងដល់តំបន់ឆ្នេរនៃរដ្ឋគ្វីនស្លេន នៅដើមសប្តាហ៍ក្រោយ។

រដ្ឋាភិបាល​កម្ពុជាប្រកាស​ជ្រើសរើសមន្រ្តីកសិកម្មឃុំ

December 06, 2023 05:14 - 4 minutes - 3.82 MB

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ការប្រឡងប្រជែងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ តាមគោលការណ៍ «អ្នកចេះ ប្រឡងជាប់»។

Books

Country of Origin
1 Episode