SBS Khmer - SBS ខ្មែរ artwork

SBS Khmer - SBS ខ្មែរ

2,599 episodes - Central Khmer - Latest episode: 9 days ago - ★★★★ - 9 ratings

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

News
Homepage Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed

Episodes

“លុយជាស្តេច” ហេតុអ្វី មានមនុស្សកានតែច្រើនឡើងៗ បដិសេធកាក់ និងក្រដាសប្រាក់?

April 21, 2024 01:30 - 11 minutes - 10.7 MB

ចាប់តាំងពីមានរោគរាតត្បាតកូវីដមក ចរាចរណ៍នៃក្រដាសប្រាក់ក៏ខ្សោយចុះជាងមុន។ អាជីវកម្មមួយចំនួនលែងទទួលយកកាក់ និងក្រដាសប្រាក់ទៀតហើយ ខណៈពេលដែលអ្នកផ្សេងខ្លះទៀត មានការស្ទាក់ស្ទើរក្នុងការទទួលយករូបិយប័ណ្ណរបស់អ្នក។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

April 19, 2024 06:05 - 11 minutes - 10.4 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងប្រុសអាយុ 16 ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មភេរវកម្មជុំវិញហេតុការកាប់ចាក់ នៅព្រះវិហារស៊ីដនី។ ** Westfield Bondi Junction បើកទ្វារឡើងវិញ សម្រាប់ការធ្វើជំនួញជួញដូរ បន្ទាប់ពីមានការវាយប្រហារចាក់សម្លាប់កាលពីចុងសប្តាហ៍។ ** រដ្ឋមន្ត្រីសុខាភិបាលមកពីទូទាំងប្រទេស កំពុងប្រកាសគាំទ្រវិធានការ សម្របសម្រួលប្រឆាំងនឹងការជក់បារីអេឡិចត្រូនិច។

អតីតតំណាងរាស្រ្តបក្ស​ប្រឆាំង ស្នើសុំ​អន្តរាគមន៍​ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

April 19, 2024 04:23 - 6 minutes - 5.56 MB

លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង របស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង នៅកម្ពុជា បានសរសេរលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំអន្តរាគមន៍លើកលែងទោសដល់រូបលោក ដើម្បីអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

ចូលឆ្នាំ ៤ថ្ងៃ នៅកម្ពុជា មានអ្នកទេសចរ ជាង ២១លាននាក់ ដើរលេងកម្សាន្តទូទាំងប្រទេស

April 19, 2024 03:12 - 5 minutes - 5.07 MB

ក្រសួងទេសចរណ៍ បានប្រកាសថា រយៈពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា មានអ្នកទេសចរ ដើរលេងកម្សាន្តសរុបជាង ២១លាននាក់។ តាមរបាយការណ៍ ក្នុងចំណោមអ្នកទេសចរប្រមាណ ២១លាន ៧០ម៉ឺននាក់នោះ មានទេសចរបរទេស ប្រមាណ ១១ម៉ឺននាក់។

#59 Talking about cooking (Med) - សិក្សាភាសាអង់គ្លេសភាគទី59៖ ការនិយាយអំពីការធ្វើម្ហូប

April 18, 2024 06:33 - 13 minutes - 9.35 MB

Learn how to talk about cooking and sharing recipes. - រៀនរបៀបនិយាយអំពីការចម្អិនម្ហូបអាហារ និងការចែករំលែករូបមន្តធ្វើម្ហូប។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

April 18, 2024 01:21 - 4 minutes - 2.94 MB

** បុរសអាយុ 19 ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងកុប្បកម្ម បន្ទាប់ពីការវាយប្រហារដោយកាំបិតនៅព្រះវិហារ Wakeley។ ** Westfield Bondi Junction បើកទ្វារឱ្យសាធារណជនចូលទៅគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដែលត្រូវចាក់សម្លាប់កាលពីថ្ងៃសៅរ៍។ ** អូស្រ្តាលីប្រកាសផ្តល់ថវិកាបន្ថែមចំនួន 50 ពាន់លានដុល្លារទៅក្នុងវិស័យការពារជាតិ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

April 17, 2024 06:00 - 10 minutes - 7.23 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តី និងមេដឹកនាំបក្សប្រឆាំង អំពាវនាវឱ្យមានការរួបរួម ក្រោយការវាយប្រហារនៅព្រះវិហារនាទីក្រុងស៊ីដនី។ ** លោក Anthony Albanese ស្នើផ្តល់សញ្ជាតិអូស្រ្តាលីដល់ពលរដ្ឋបារាំងម្នាក់ ដែល ព្យាយាមការពារប្រជាជន ពីអ្នកវាយប្រហារនៅBondi Junction។ ** រដ្ឋាភិបាលសហព័ន្ធនឹងបង្កើតទីភ្នាក់ងារការពារបរិស្ថានឯករាជ្យដំបូងគេរបស់អូស្ត្រាលី។

បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីខ្មែរ មានអ្នក​លេងល្បែងប្រជាប្រិយ​ច្រើន នៅ​រមណីយដ្ឋានវត្តភ្នំ

April 16, 2024 23:00 - 4 minutes - 3.27 MB

ប្រជាពលរដ្ឋ បន្តចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា បន្តដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ ពិធីបុណ្យចូលឆ្នាំ នៅ ១ថ្ងៃទៀត គឺថ្ងៃទី១៦ ខែមសា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៦ខែមេសា ឆ្នាំ២០២៤

April 16, 2024 05:57 - 3 minutes - 2.79 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងជំទង់ម្នាក់ត្រូវជាប់ឃុំ បន្ទាប់ពីមនុស្សច្រើននាក់ត្រូវបានចាក់នៅព្រះវិហារស៊ីដនី... ** ទារកដែលរងរបួសធ្ងន់ក្នុងការវាយប្រហារនៅ ផ្សារទំនើបស៊ីដនី បង្ហាញសញ្ញានៃការជាសះស្បើយឡើងវិញ…

លោក ហ៊ុន សែន ប្រកាសស្វាគមន័ ខ្មែរអូស្រ្តាលី ដែល​ធ្លាប់ជេរលោក

April 16, 2024 03:59 - 4 minutes - 3.38 MB

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រកាសស្វាគមន៍ ដោយក្តីរីករាយ ចំពោះប្រជាពលរដ្ឋខ្មែរពីរនាក់ប្តីប្រពន្ធ នៅប្រទេសអូស្ត្រាលី ដែលធ្លាប់ជេរប្រមាថលោកកន្លងមក។

Navigating the implicit right to protest in Australia - សិទ្ធិរបស់យើងក្នុងការធ្វើបាតុកម្មតវ៉ា ក្នុងប្រទេសអូស្ត្រាលី

April 16, 2024 01:13 - 10 minutes - 7.85 MB

Every week, impassioned Australians take to the streets, raising their voices in protest on important issues. Protesting is not an offence, but protesters sometimes test the limits of the law with extreme and antisocial behaviour. The chance of running into trouble depends on where you’re protesting and how you behave. - ស្ទើរតែរៀងរាល់សប្តាហ៍ មានប្រជាជនអូស្ត្រាលីជាច្រើនដែលចេញទៅតាមដងផ្លូវ បានបញ្ចេញសំឡេងរបស់ពួកគេ បាតុកម្មតវ៉ាលើបញ្ហាសំខាន់ៗជាច្រើន។ ការតវ៉ាមិនមែនជាការខុសច្បាប់ទេ ប៉ុន្តែអ្នកតវ៉ាម្...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០២៤

April 15, 2024 03:36 - 5 minutes - 3.79 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ទង់ជាតិនៅទូទាំងប្រទេសអូស្ត្រាលីបង្ហោះត្រឹមពាក់កណ្តាលបង្គោល នៅថ្ងៃនេះ ដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហារ Bondi Junction... ** ការស៊ើបអង្កេតឯករាជ្យមួយនឹងត្រូវបានបង្កើតឡើងចំពោះការវាយប្រហារBondi Junction ខណៈដែលរដ្ឋាភិបាលញូសៅវែលពិចារណាវិធានការបន្ថែមសម្រាប់ឆ្មាំសន្តិសុខ ... ** លោកនាយករដ្ឋមន្ត្រី Anthony Albanese ចូលរួមជាមួយមេដឹកនាំពិភពលោកក្នុងការថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល។

ទិដ្ឋភាពថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់បងប្អូនខ្មែរអូស្ត្រាលី

April 12, 2024 05:40 - 12 minutes - 11 MB

ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីបានជួបជុំគ្នាយ៉ាងច្រើនកុះករនៅទីវត្តអារាម ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បើទោះបីជាថ្ងៃនេះមិនមែនជាថ្ងៃឈប់សម្រាកសម្រាប់ពួកគេ ហើយក៏មិនទាន់ដល់ថ្ងៃចូលឆ្នាំពិតប្រាកដ តាមប្រតិទិនខ្មែរយើងក៏ដោយ ។ សូមស្តាប់បទសម្ភាសជាមួយបងប្អូនដែលអញ្ជើញមកប្រារព្ធពិធីនិងអ្នកស្ម័គ្រចិត្ត ដែលកំពុងត្រៀមម្ហូបអាហារសម្រាប់ការលក់ដូររយៈពេលបីថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅវត្តពុទ្ធិរង្ស៊ីម៉ែលប៊នដូចតទៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤

April 12, 2024 05:22 - 11 minutes - 10.2 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Penny Wong ថា បញ្ហារបស់លោក Julian Assage មិនមែនអាស្រ័យលើរដ្ឋាភិបាលទេ។ ** ប្រាក់បំណុលសិស្សនិស្សិត កើនឡើងលឿនជាងលទ្ធភាពដែលអាចសងត្រឡប់មកវិញបាន។ ** របាយការណ៍ថ្មីមួយរកឃើញថា វេជ្ជបណ្ឌិតវ័យក្មេងក្នុងរដ្ឋវិចថូរៀ ព្រួយបារម្ភអំពី កំហុសឆ្គងដោយសារតែការនឿយហត់ និងអស់កម្លាំងជ្រុល។

ប្រជាពលរដ្ឋនៅភ្នំពេញ ចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

April 12, 2024 01:15 - 2 minutes - 2.6 MB

នៅព្រឹកថ្ងៃទី១២មេសានេះ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានរៀបចំឡានក្រុងជាង ៤០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ពីភ្នំពេញ ទៅបណ្តាខេត្តនានា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ដំណើរការឡានក្រុងសាធារណៈនេះ នឹងបន្តរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ពោលគឺ ១ថ្ងៃមុនចូលឆ្នាំ និង១ថ្ងៃ ក្រោយថ្ងៃចូលឆ្នាំ ដែលឡានក្រុងទាំងនោះ ត្រូវដឹកជញ្ជូនប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តវិញ។

កម្ពុជាបន្តប្រតិកម្មនឹងការផ្សព្វផ្សាយ ពាក់ព័ន្ធគម្រោងព្រែកជីកតេជោហ្វូណន

April 12, 2024 01:12 - 9 minutes - 8.33 MB

បន្ទាប់ពីលោក ហ៊ុន សែន ជាឪពុក ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មវិញម្តង ពាក់ព័ន្ធនឹងគម្រោងព្រែកជីកតេជោ ហ្វូណន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺបង្កើតឡើង ដើម្បីទាញយកអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន ហើយជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះ ហើយក៏មិនមានការប៉ះពាល់ដល់បរិស្ថានទន្លេមេគង្គនោះទេ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤

April 11, 2024 04:47 - 4 minutes - 2.86 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese និយាយថា អនាគតសេដ្ឋកិច្ចនឹង "ផលិតនៅប្រទេសអូស្ត្រាលី"។ ** ថ្លៃជួលផ្ទះសម្បែងនៅក្នុងទីក្រុងនានាក្នុងប្រទេសអូស្រ្តាលី ឡើងដល់កម្រិតខ្ពស់បំផុត។ ** ប្រធានាធិបតីអាម៉េរិកផ្តល់ក្តីសង្ឃឹមចំពោះការពិចារណាទម្លាក់បទចោទប្រកាន់លើ ស្ថាបនិក Wikileaks។

វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយថ្មី ដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអូស្រ្តាលី

April 11, 2024 01:33 - 6 minutes - 4.71 MB

ខណៈដែលរដូវកាលជំងឺគ្រុនផ្តាសាយនៅឆ្នាំនេះ ចាប់ផ្តើមហើយ ថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយដែលផ្អែកលើកោសិកាជាមូលដ្ឋានថ្មីមួយ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីបានដាក់លក់នៅលើទីផ្សារឯកជន តាំងពីឆ្នាំ 2021មក។ អ្នកជំនាញនិយាយថា រូបមន្តថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្គូផ្គងឱ្យកាន់តែដូចគ្នាទៅនឹងជំងឺគ្រុនផ្តាសាយ ដែលកំពុងចរាចរពាសពេញពិភពលោក។

ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីត្រៀមលក្ខណៈក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

April 10, 2024 06:10 - 10 minutes - 9.49 MB

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនថារស់នៅក្នុងប្រទេសណានោះទេ។ ដូចគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីកំពុងត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅចុងសប្តាហ៍នេះ។ សូមស្តាប់បទសម្ភាសន៍ជាមួយតំណាងសហគមន៍ខ្មែរនានានៅក្នុងប្រទេសអូស្រ្តាលី។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤

April 10, 2024 06:05 - 9 minutes - 8.84 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។ ** គណបក្សប្រឆាំងសហព័ន្ធបានចោទសួរចំពោះការអំពាវនាវរបស់លោកស្រី Penny Wong សម្រាប់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ** អាជីវកម្មដែលស្វែងរកការច្របាច់បញ្ចូលគ្នា នឹងត្រូវជូនដំណឹងដល់និយតករការប្រកួតប្រជែងថ្នាក់ជាតិជាមុនសិន ។ ** នាយកសាលារៀនរដ្ឋ នៅញូសៅវែល នឹងត្រូវបង្ខំឱ្យចូលបង្រៀនវិញ ដើម្បីបំពេញចន្លោះកង្វះគ្រូបង្រៀន។

លោក ហ៊ុន សែន បញ្ចេញប្រតិកម្មនឹងការផ្សព្វផ្សាយអំពីគម្រោងព្រែកជីក តេជោ ហ្វូណន

April 10, 2024 00:56 - 8 minutes - 7.94 MB

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា ក្នុងនាមជាប្រមុខរដ្ឋស្តីទី កាលពីរសៀលថ្ងៃទី៩ ខែមេសា បានបញ្ចេញប្រតិកម្មនឹងការផ្សព្វផ្សាយ ដែលលោកចាត់ទុកថា ជាការមួលបង្កាច់ និងប្រឌិតរឿង អំពីគម្រោងព្រែកជីក តេជោ ហ្វូណន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤

April 09, 2024 04:40 - 3 minutes - 2.75 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេបក្សប្រឆាំងលោក Peter Dutton រិះគន់រដ្ឋាភិបាលចំពោះការមកដល់នៃទូកសុំសិទ្ធិជ្រកកោន។ ** អង្គការសុខុមាលភាពសង្គម អំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធ បង្កើនប្រាក់ជំនួយសន្តិសុខសង្គម។ ** នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលនិយាយថា កាលបរិច្ឆេទត្រូវបានកំណត់សម្រាប់ការវាយលុកលើដីនៅ Rafah ។

Understanding Australia’s precious water resources and unique climate - ស្វែងយល់ពីអាកាសធាតុដែលពិសេសខុសពីគេ និងធនធានទឹកដ៏មានតម្លៃរបស់ប្រទេសអូស្រ្តាលី

April 09, 2024 02:34 - 13 minutes - 10 MB

Australia is the driest of all inhabited continents with considerable variation in rainfall, temperature and weather patterns across its different climate zones. Here's why this vast land boasts one of the planet's most unique climates. - អូស្ត្រាលីគឺជាតំបន់ស្ងួតបំផុតនៃទ្វីបដែលមានមនុស្សរស់នៅ ដោយមានការប្រែប្រួលយ៉ាងខ្លាំងនៃទឹកភ្លៀង សីតុណ្ហភាព និងគំរូអាកាសធាតុនៅទូទាំងតំបន់អាកាសធាតុផ្សេងៗគ្នា និងពីមួយឆ្នាំទៅមួយឆ្នាំ។ រាប់ចាប់ពីភាគខាងជើងដែលមានអាកាសធាតុត្រូពិចរហូតភាគខាងត្បូងដែលមានអាកាសធាតុក្តៅ ប្រទ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤

April 08, 2024 03:36 - 5 minutes - 3.66 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្រុមហ៊ុនផ្សារទំនើបធំៗ អាចប្រឈមនឹងការផាកពិន័យចំនួន 10លានដុល្លារ ក្រោមការផ្លាស់ប្តូរច្បាប់ស្តីពីអាហារ និងគ្រឿងទេស... ** គេរំពឹងថានឹងមានការប្រកាសសមាជិកថ្មីចូលក្នុងកិច្ចព្រមព្រៀង AUKUS… ** អតីតប្រធានកងកម្លាំងការពារជាតិអូស្ត្រាលី ត្រូវបានតែងតាំងជាទីប្រឹក្សាពិសេស ស៊ើបអង្កេតពីការស្លាប់របស់បុគ្គលិកជំនួយនៅហ្គាហ្សា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤

April 05, 2024 04:31 - 12 minutes - 11.3 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិអូស្ត្រាលី២នាក់បាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីនៅតៃវ៉ាន់... ** កងកម្លាំងការពារអ៊ីស្រាអែលនិយាយថា ការស៊ើបអង្កេតឯករាជ្យលើការស្លាប់ របស់បុគ្គលិកជំនួយ បាន បញ្ចប់ហើយ... ** ជើងហោះហើរជាង100 ដែលធ្វើដំណើរចូល និងចេញពីអាកាសយានដ្ឋានអន្តរជាតិស៊ីដនី ត្រូវបានលុបចោល។

លោក ហ៊ុន សែន ចាប់ផ្តើមបំពេញតួនាទីក្នុងតំណែងផ្លូវការកំពូលផុតលេខនៅកម្ពុជា

April 05, 2024 03:31 - 2 minutes - 2.54 MB

លោក ហ៊ុន សែន ចាប់ផ្តើមបំពេញតួនាទី ជាប្រមុខរដ្ឋស្តីទី ដែលជាតំណែងផ្លូវការ កំពូលផុតលេខនៅកម្ពុជា ក្នុងឱកាសដែល ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសជប៉ុន នាថ្ងៃទី៥ ខែមេសានេះ។

សេចក្តីព្រាងដំបូងនៃយុទ្ធសាស្រ្តជំងឺអូទីស្សឹមរបស់អូស្រ្តាលីត្រូវបានដាក់បង្ហាញ

April 04, 2024 05:09 - 9 minutes - 6.56 MB

រដ្ឋាភិបាលសហព័ន្ធបានចេញផ្សាយសេចក្តីព្រាងយុទ្ធសាស្រ្តជំងឺអូទីស្សឹមរបស់ខ្លួន ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសម្រាប់មនុស្សដែលមានជំងឺអូទីស្សឹមនៅក្នុងប្រទេសអូស្ត្រាលី។ វាជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលី ដោយសង្ឃឹមថាយុទ្ធសាស្រ្តថ្នាក់ជាតិមួយ នឹងជួយកាត់បន្ថយភាពមិនស៊ីសង្វាក់គ្នា ក្នុងការមើលថែទាំ និងលទ្ធផល។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤

April 04, 2024 03:32 - 3 minutes - 2.68 MB

**មន្រ្តីការទូតកំពូលអាម៉េរិកស្នើឡើងថាគម្រោងនាវាមុជទឹក AUKUS ជួយធ្វើឱ្យចិនញញើតក្នុងការចាត់វិធានការលើតៃវ៉ាន់។ ** កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តនៅតៃវ៉ាន់ បន្ទាប់ពីគ្រោះរញ្ជួយ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ស្លាប់ និងជាងមួយពាន់នាក់ទៀតរងរបួស។ ** អង្គការសហប្រជាជាតិផ្អាកបេសកកម្មផ្តល់ជំនួយ នៅហ្គាហ្សានៅពេលយប់។

នាយករដ្ឋមន្ត្រីកម្ពុជា ហាមមិនឲ្យអាណាព្យាបាល បង់លុយក្នុងកម្មវិធីសិក្សាថែមម៉ោង នៅសាលារៀនរដ្ឋ

April 03, 2024 23:00 - 4 minutes - 3.81 MB

ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី២ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសហាមដាច់ខាត មិនឲ្យមានការដាក់កាតព្វកិច្ចដល់ អាណាព្យាបាល ត្រូវបង់លុយដល់គ្រូបង្រៀន ចំពោះកម្មវិធីសិក្សាថែមម៉ោង នៅតាមសាលារៀនរដ្ឋនោះទេ។ ការរៀនថែមម៉ោងនេះ គឺជាការសាកល្បងការអប់រំគំរូថ្មីមួយទៀត ដោយត្រូវថែមម៉ោងសិក្សាចំនួន ២ម៉ោង ក្នុងមួយថ្ងៃ នៅតាមសាលារៀនមួយចំនួន។

បទពិសោធន៍របស់អាជីវករខ្មែរនៅអូស្ត្រាលីក្នុងវិស័យម្ហូបអាហារ ខណៈដែលថ្លៃចំណាយការរស់នៅកើនឡើង

April 03, 2024 04:41 - 12 minutes - 11.6 MB

ប្រជាពលរដ្ឋអូស្រ្តាលីហាក់បីដូចជាមានក្តីព្រួយបារម្ភក្នុងការប្រកបអាជីវកម្មនានា នៅពេលមានការប្រែប្រួលមួយចំនួនចំពោះសេដ្ឋកិច្ច ជាពិសេសផលប៉ះពាល់បន្ទាប់កូវីដ និងការកើនឡើងនៃថ្លៃចំណាយការរស់នៅ។ តើអាជីវករពិតជាទទួលរងផលប៉ះពាល់ខ្លាំងឬទេចំពោះបញ្ហានេះ? សូមស្តាប់បទសម្ភាសជាមួយអាជីវករកម្ពុជាអូស្រ្តាលីពីររូប ដែលកំពុងប្រកបអាជីវកម្មនៅទីក្រុងមែលប៊ន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤

April 03, 2024 04:32 - 10 minutes - 9.96 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Samantha Mostyn AO ប្រកាសជាប្រមុខរដ្ឋស្តីទីអូស្ត្រាលីបន្ទាប់។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese អំពាវនាវឱ្យមានការទទួលខុសត្រូវពីអ៊ីស្រាអែល បន្ទាប់ពីការស្លាប់របស់បុគ្គលិកជំនួយអូស្ត្រាលី។ ** លោក Peter Dutton អំពាវនាវឱ្យមានការផ្លាស់ប្តូរទៅប្រើថាមពលនុយក្លេអ៊ែរ ក្នុងការប៉ុនប៉ងបញ្ចុះថ្លៃអគ្គិសនីសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច។

លោក ហ៊ុន សែន លាឈប់​ពី​សមាជិករដ្ឋសភា ចូលធ្វើជា​ប្រធាន​ព្រឹទ្ធិសភា

April 03, 2024 03:27 - 5 minutes - 4.59 MB

កាលពីថ្ងៃទី២ ខែមេសា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តំណែងថ្មី នៅព្រឹទ្ធសភា នីតិកាលទី៥។ នោះគឺលោក ហ៊ុន សែន ត្រូវកាន់តំណែងជាប្រធានព្រឹទ្ធសភា ដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រ យាងចាកចេញពីប្រទេស។

#58 How to say 'no' at work (Adv) - សិក្សាភាសាអង់គ្លេសភាគទី58៖ របៀបក្នុងការនិយាយថា “ទេ” នៅកន្លែងធ្វើការ

April 02, 2024 04:05 - 15 minutes - 11.4 MB

Learn how to professionally and politely decline additional workload. - សិក្សាពីរបៀបបដិសេធបន្ទុកការងារបន្ថែមប្រកបដោយវិជ្ជាជីវៈ និងការគួរសម។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤

April 02, 2024 02:12 - 3 minutes - 2.76 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុគ្គលិកផ្តល់ជំនួយអូស្ត្រាលីម្នាក់បានស្លាប់បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ** មានការហៅទូរសព្ទសុំជំនួយរាប់រយនាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋវិចថូរៀ។ ** តម្លៃលំនៅដ្ឋានបានកើនឡើងប្រហែលជា 12,000ដុល្លារ ក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំនេះ។

Understanding bankruptcy and its consequences in Australia - ស្វែងយល់អំពីការក្ស័យធន៖ តើអ្នកណាមានសិទ្ធិប្រកាសក្ស័យធន ហើយមាន ផលប៉ះពាល់អ្វីខ្លះ?

April 01, 2024 23:51 - 11 minutes - 8.39 MB

Bankruptcy can be complicated for many people, as it can bring about feelings of financial shame and stigma. However, it may be the only way to alleviate financial distress in some cases. If you struggle to manage your debts, filing for bankruptcy could be an option. - សម្រាប់មនុស្សជាច្រើន ការក្ស័យធននាំមកនូវអារម្មណ៍នៃការអាម៉ាស់ និងការមាក់ងាយ ផ្នែកហិរញ្ញវត្ថុ ប៉ុន្តែវាអាចជាសកម្មភាពដ៏ល្អបំផុតដើម្បីបំបាត់ទុក្ខព្រួយខាងហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឃើញថាខ្លួនឯងមិនអាចគ្រប់គ្រងបំណុលរបស់អ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤

March 31, 2024 22:06 - 3 minutes - 2.5 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ស្តេច Charles មានព្រះរាជវត្តមានជាលើកដំបូងនៅព្រះវិហារសម្រាប់ពិធីបុណ្យអ៊ីស្ទ័រ។ ** សម្តេចសង្ឃប៉ាប អំពាវនាវឲ្យមានបទឈប់បាញ់នៅហ្គាហ្សា។ ** កន្លែងសាកថ្មល្បឿនលឿន សម្រាប់យានយន្តប្រើថាមពលអគ្គិសនី បានកើនឡើងប្រហែល 100កន្លែង នៅទូទាំងអូស្រ្តាលីឆ្នាំនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

March 29, 2024 04:33 - 12 minutes - 11.4 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីបន្តការចរចាជាមួយប្រទេសចិនឱ្យលើកលែងពន្ធលើទំនិញនាំចេញបន្ថែមទៀត។ ** រដ្ឋាភិបាលអាម៉េរិក ផ្តល់ជំនួយជាបន្ទាន់នូវទឹកប្រាក់ចំនួន 60 លានអាម៉េរិក សាងសង់ស្ពាននៅ Baltimore ឡើងវិញ។ ** ម្ចាស់ជើងឯក AFL ជនជាតិដើមភាគតិច ទទួលរងនូវការប្រមាថចំពោះការរើសអើងជាតិសាសន៍។

គណៈមេធាវីទទួលពិគ្រោះយោបល់ផ្លូវច្បាប់ជូនពលរដ្ឋកម្ពុជា ដែលរងគ្រោះពីក្រុមហ៊ុន CIC

March 29, 2024 03:09 - 3 minutes - 3.44 MB

មកដល់ពេលនេះ មានពលរដ្ឋមួយចំនួន ដែលរងគ្រោះពីការវិនិយោគជាមួយក្រុមហ៊ុន CIC បានទាក់ទងទៅគណៈមេធាវីកម្ពុជា ដើម្បីពិគ្រោះយោបល់ផ្លូវច្បាប់។ នេះបើតាមការឲ្យដឹងពីលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីកម្ពុជា។

លោក​ហ៊ុន សែន ទៅប្រទេសចិនដើម្បី​ជំរុញ​ការ​ដាក់ទុនសាងសង់​ព្រែកជីកហ៊្វូណន

March 29, 2024 02:59 - 6 minutes - 5.85 MB

ក្នុងរយៈពេល ៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រើប្រាស់តួនាទីជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋមន្ត្រីក្នុងជួររាជរដ្ឋាភិបាលថ្មី ធ្វើដំណើរពីកម្ពុជា ទៅកាន់ប្រទេសចិន។

គ្មានស៊ុតអ៊ីស្ទ័រទេ មានតែក្តីបារម្មណ៍ចំពោះបញ្ហាសេដ្ឋកិច្ចគ្រួសារ

March 28, 2024 05:00 - 8 minutes - 6.06 MB

ខណៈពេលដែលប្រជាជនអូស្ត្រាលីជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ការឈប់សម្រាកនៅចុងសប្តាហ៍នៃបុណ្យអ៊ីស្ទ័រនោះ អង្គការសប្បុរសធម៌ដែលផ្តល់ម្ហូបអាហារ កំពុងរៀបចំសម្រាប់ថ្ងៃដ៏មមាញឹកបំផុតប្រចាំឆ្នាំរបស់ពួកគេ។ នៅល្ងាចមុនថ្ងៃបុណ្យអ៊ីស្ទ័រថ្ងៃសុក្រ - Good Friday 2023 បានឃើញចំនួនកំណត់ត្រានៃគ្រួសារដែលពឹងផ្អែកលើ Foodbank និង Second Bite ហើយចំនួនទាំងនោះហាក់មានការកើនឡើង។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

March 28, 2024 01:19 - 3 minutes - 2.72 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ឆ្មាំឆ្នេរសមុទ្រអាមេរិកនិយាយថា មានប្រេងរាប់លានលីត្រនៅលើកប៉ាល់ដែលបើកបុកស្ពាននៅ Baltimore... ** ការស្ទង់មតិមួយបានរកឃើញថា ក្មេងជំទង់ស្ទើរតែម្នាក់ក្នុងចំណោម 6 នាក់ បានជួបប្រទះការគំរាមកំហែងតាមអ៊ីនធឺណិត... ** ការស្ទង់មតិរបស់ACCC៖ ឪពុកម្តាយមួយចំនួនកំពុងបង្អត់អាហារខ្លួនឯង ដើម្បីទុកឱ្យកូនៗរបស់ពួកគេបានហូបចុកគ្រប់គ្រាន់។

វិន័យក្នុងការប្រើប្រាស់បច្ចេកវិទ្យាកញ្ចក់អេក្រង់សម្រាប់កូនៗ និងផលវិបាក

March 27, 2024 04:35 - 10 minutes - 10 MB

ឪពុកម្តាយជាច្រើនរូបតែងមានក្តីព្រួយបារម្ភចំពោះការចំណាយពេលនៅលើកញ្ចក់អេក្រង់ ក៏ដូចជាការប្រើប្រាស់ទូរសព្ទដៃរបស់កូនៗ ពីព្រោះការប្រើប្រាស់ដែលគ្មានវិន័យត្រឹមត្រូវ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងការសិក្សា។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រពលរដ្ឋខ្មែរអូស្រ្តាលីដែលនឹងចែករំលែកអំពីពិសោធន៍ក្នុងការដាក់វិន័យចំពោះកូនៗពាក់ព័ន្ធនឹងបញ្ហានេះ។

វិន័យក្នុងការប្រើប្រាស់បច្ចេកវិទ្យាកញ្ចក់​អេក្រង់សម្រាប់កូនៗ និងផលវិបាក

March 27, 2024 04:35 - 10 minutes - 10 MB

ឪពុកម្តាយជាច្រើនរូបតែងមានក្តីព្រួយបារម្ភចំពោះការចំណាយពេលនៅលើកញ្ចក់អេក្រង់ ក៏ដូចជាការប្រើប្រាស់ទូរសព្ទដៃរបស់កូនៗ ពីព្រោះការប្រើប្រាស់ដែលគ្មានវិន័យត្រឹមត្រូវ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងការសិក្សា។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រពលរដ្ឋខ្មែរអូស្រ្តាលីដែលនឹងចែករំលែកអំពីពិសោធន៍ក្នុងការដាក់វិន័យចំពោះកូនៗពាក់ព័ន្ធនឹងបញ្ហានេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤

March 27, 2024 04:21 - 11 minutes - 10.2 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សប្រឆាំងសហព័ន្ធបញ្ជូនច្បាប់និរទេសជនអន្តោប្រវេសន៍របស់រដ្ឋាភិបាលទៅកាន់ការស៊ើបអង្កេតព្រឹទ្ធសភា... ** កម្មករ៦នាក់ដែលបាត់ខ្លួនក្នុងការបាក់ស្ពានបាល់ទីម័រ Baltimore Bridge សន្មត់ថាស្លាប់... ** លោក Julian Assange នឹងមិនត្រូវធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកភ្លាមៗទេ។

CIC ច្រានចោល​ការលើកឡើង​ថា គម្រោងវិនិយោគរបស់ខ្លួន​ជាសំណុំរឿង​បោកប្រាស់ប្រជាជនខ្មែរ

March 27, 2024 00:24 - 8 minutes - 7.54 MB

ក្រោយពីមានការផ្សព្វផ្សាយតាមហ្វេសប៊ុក រួមទាំងការលើកឡើងរបស់អ្នកឧកញ៉ា គួច ម៉េងលី ដែលជាជនរងគ្រោះម្នាក់ផង ក្នុងរឿងដាក់ទុន បានការប្រាក់ខ្ពស់រួចមក ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃេបភីថល ផាតនើ ហៅកាត់ថា CIC បានចេញសេចក្តីបំភ្លឺ ជូនសាធារណជន និងវិនិយោគិនទាំងអស់ថា ករណីក្រុមហ៊ុនរបស់ខ្លួន មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ។

Australian Easter: Exploring social and cultural traditions beyond religion - បុណ្យអ៊ីស្ទ័រនៅអូស្រ្តាលី៖ ស្វែងយល់ពីប្រពៃណីសង្គម និងវប្បធម៌ ដែលលើសពីជំនឿសាសនា

March 26, 2024 06:18 - 11 minutes - 8.47 MB

Easter holds great significance for Christians. Yet, for those of different faiths or non-religious backgrounds, it presents a chance to relish a four-day weekend, partake in family and social gatherings, engage in outdoor activities, and attend events where children take centre stage. Here's your essential guide to celebrating Easter in Australia. - បុណ្យអ៊ីស្ទើរត្រូវបានគេចាត់ទុកថាជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយនៅក្នុងប្រតិទិនគ្រីស្ទាន។ ប៉ុន្តែមិនថាសាសនាណាក៏ដោយ សម្រាប់មនុស្សភាគច្រើននៅក្នុងប្...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤

March 26, 2024 04:29 - 4 minutes - 2.85 MB

** លោកJulian Assange រង់ចាំការសម្រេចចិត្ត ថាតើលោកអាចប្តឹងឧទ្ធរណ៍លើការធ្វើបត្យាប័ននៅទីក្រុងឡុងដ៍បានដែរឬទេ។ ** រដ្ឋាភិបាលប្រញាប់ប្រញាល់អនុម័តច្បាប់អន្តោប្រវេសន៍នៅសភា មុនការសម្រេចរបស់តុលាការជាន់ខ្ពស់។ ** ស្ថាប័នសហជីពកំពូលរបស់អូស្ត្រាលីអំពាវនាវឲ្យដំឡើងប្រាក់ខែដល់បុគ្គលិកកម្មករ៥ភាគរយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤

March 25, 2024 01:37 - 3 minutes - 2.81 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលនឹងស្នើឲ្យគណៈកម្មការយុត្តិធម៌ការងារ ដំឡើងប្រាក់ឈ្នួលស្របតាមអតិផរណា។ ** ការស្ទង់មតិរបស់ Newspollបង្ហាញថា ការគាំទ្រការបោះឆ្នោតបឋមសម្រាប់បក្សលេប័រធ្លាក់ចុះ។ ** រដ្ឋថាសម៉ាញៀ នៅតែស្ថិតក្នុងស្ថានភាពនយោបាយមិនប្រាកដប្រជា ខណៈដែលលោក Jeremy Rockliff ចរចាជាមួយសមាជិកសភាឆ្លងបក្ស។

ជនចំណាកស្រុកដែលមានពិន្ទុភាសាអង់គ្លេសខ្ពស់ ងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងមិត្តភក្តិ

March 22, 2024 04:25 - 14 minutes - 10.3 MB

ការធ្វើដំណើររបស់ជនអន្តោប្រវេសន៍ជំនាញ និងនិស្សិតអន្តរជាតិ មកកាន់ប្រទេសអូស្ត្រាលី និងតួនាទីនៃជំនាញភាសាអង់គ្លេស ក្នុងការធានាបាននូវការងារគោលដៅរបស់ពួកគេកាន់តែឆាប់ ត្រូវបានកត់ត្រានៅក្នុងការស្រាវជ្រាវថ្មីមួយ។ អ្នកខ្លះអាចរកបានការងារដែលមានប្រាក់ ចំណូលលើសពីប្រាក់ឈ្នួលជាមធ្យមបាន ក្នុងពេលត្រឹមតែពីរបីខែប៉ុណ្ណោះ បន្ទាប់ពីមកតាំងទីលំនៅក្នុងប្រទេសនេះ ជាមួយនឹងការងារ ក្នុងវិស័យដែលខ្វះខាតអ្នកជំនាញ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤

March 22, 2024 04:22 - 10 minutes - 9.61 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីប្រកាសកិច្ចព្រមព្រៀងថ្មី $4.6 ពាន់លានដុល្លារជាមួយអង់គ្លេស ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS។ ** អាម៉េរិកដាក់ចេញនូវដំណោះស្រាយបទឈប់បាញ់នៅហ្គាហ្សា ទៅឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការបោះឆ្នោត។ ** អំពើហឹង្សាចំពោះនាយកសាលានៅក្នុងប្រទេសអូស្ត្រាលីកំពុងកើនឡើង ដោយជិតពាក់កណ្តាល ទទួលរងនូវអំពើហិង្សាលើរូបរាងកាយ។

Books

Country of Origin
1 Episode