ក្រសួងទេសចរណ៍ បានប្រកាសថា រយៈពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា មានអ្នកទេសចរ ដើរលេងកម្សាន្តសរុបជាង ២១លាននាក់។ តាមរបាយការណ៍ ក្នុងចំណោមអ្នកទេសចរប្រមាណ ២១លាន ៧០ម៉ឺននាក់នោះ មានទេសចរបរទេស ប្រមាណ ១១ម៉ឺននាក់។