ការធ្វើដំណើររបស់ជនអន្តោប្រវេសន៍ជំនាញ និងនិស្សិតអន្តរជាតិ មកកាន់ប្រទេសអូស្ត្រាលី និងតួនាទីនៃជំនាញភាសាអង់គ្លេស ក្នុងការធានាបាននូវការងារគោលដៅរបស់ពួកគេកាន់តែឆាប់ ត្រូវបានកត់ត្រានៅក្នុងការស្រាវជ្រាវថ្មីមួយ។ អ្នកខ្លះអាចរកបានការងារដែលមានប្រាក់ ចំណូលលើសពីប្រាក់ឈ្នួលជាមធ្យមបាន ក្នុងពេលត្រឹមតែពីរបីខែប៉ុណ្ណោះ បន្ទាប់ពីមកតាំងទីលំនៅក្នុងប្រទេសនេះ ជាមួយនឹងការងារ ក្នុងវិស័យដែលខ្វះខាតអ្នកជំនាញ។