SBS Khmer - SBS ខ្មែរ artwork

SBS Khmer - SBS ខ្មែរ

2,599 episodes - Central Khmer - Latest episode: 9 days ago - ★★★★ - 9 ratings

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

News
Homepage Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed

Episodes

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤

February 21, 2024 04:43 - 11 minutes - 10.1 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កំណើនប្រាក់ឈ្នួលប្រចាំឆ្នាំរបស់អូស្រ្តាលី បានកើនឡើងលឿនជាងអតិផរណា។ ** ស្ថាបនិក WikiLeaks លោក Julian Assange 'ឈឺធ្ងន់' មិនអាចចូលរួមក្នុងសវនាការ ប្រឆាំងនឹងការធ្វើបត្យាប័នរូបលោកទៅអាមេរិក។ ** ក្រុមសម្ព័ន្ធមេធាវីអូស្ត្រាលី អំពាវនាវឱ្យការកាន់កាប់កញ្ឆាក្លាយជារឿងស្របច្បាប់នៅក្នុងប្រទេសអូស្ត្រាលី។

កម្ពុជា​ប្រកាសវិធានការក្តៅ ចំពោះ​មន្រ្តី​រាជការដែល​ពាក់ព័ន្ធ​ និង​ប្រើប្រាស់គ្រឿង​ញៀន

February 21, 2024 00:29 - 4 minutes - 4.4 MB

ក្នុងពិធីបិទសន្និបាត និងលើកទិសដៅការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសចេញនូវវិធានការក្តៅរបស់រាជរដ្ឋាភិបាល គឺចាប់ពីពេលនេះតទៅ បើរកឃើញមន្ត្រីរាជការណាក៏ដោយ ទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដែលពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ត្រូវដេញចេញពីក្របខណ្ឌមន្ត្រីរាជការ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

February 20, 2024 04:42 - 4 minutes - 2.87 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្រ្តាលីបង្កើនលទ្ធភាពនាវាចម្បាំង… ** ភរិយារបស់មេដឹកនាំប្រឆាំងរុស្ស៊ី Alexei Navalny និយាយថា លោកស្រីនឹងបន្តការងាររបស់ស្វាមី... ** ការដាច់ចរន្តអគ្គិសនីដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររដ្ឋវិចថូរៀ បានជំរុញឱ្យមានការស៊ើបអង្កេតលើភាពជឿជាក់នៃបណ្តាញបញ្ជូនចរន្តរបស់រដ្ឋនេះ។

What is the cultural significance of First Nations weaving? - សារសំខាន់នៃតម្បាញជនជាតិដើមដំបូងអូស្រ្តាលី First Nations

February 20, 2024 03:44 - 10 minutes - 8.2 MB

Weaving is one of the most complex and sophisticated examples of First Nations technology and culture. It produces objects of beauty, and the process itself has deep cultural significance. Weaving is a way to share knowledge, connect to people and country, invite mindfulness, and much more. - តម្បាញគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដ៏ស្មុគស្មាញ និងសាំញ៉ាំបំផុតនៃបច្ចេកវិទ្យា និងវប្បធម៌របស់ជនជាតិដើមដំបូង First Nations។ វាបង្កើតកម្មវត្ថុនៃភាពស្រស់ស្អាត ហើយដំណើរការទៀតសោត មានសារសំខាន់យ៉ាងជ្រាលជ្រៅខាង...

សារសំខាន់នៃតម្បាញជនជាតិដើមដំបូងអូស្រ្តាលី First Nations

February 20, 2024 03:44 - 10 minutes - 8.2 MB

តម្បាញគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដ៏ស្មុគស្មាញ និងសាំញ៉ាំបំផុតនៃបច្ចេកវិទ្យា និងវប្បធម៌របស់ជនជាតិដើមដំបូង First Nations។ វាបង្កើតកម្មវត្ថុនៃភាពស្រស់ស្អាត ហើយដំណើរការទៀតសោត មានសារសំខាន់យ៉ាងជ្រាលជ្រៅខាងវប្បធម៌។ តម្បាញគឺជាវិធីមួយដើម្បីចែករំលែកចំណេះដឹង ភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស និងប្រទេសជាតិ នាំមកនូវការយកចិត្តទុកដាក់ និងអ្វីៗជាច្រើនទៀត។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

February 19, 2024 01:39 - 4 minutes - 3.3 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសប្រមាណជា40នាក់ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំងណាវរុ បន្ទាប់ពីបានមកដល់រដ្ឋអូស្រ្តាលីខាងលិច តាមទូក ... ** មនុស្សយ៉ាងហោចណាស់ 53 នាក់ត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាលនៅPNG... ** មន្ទីរពេទ្យធំជាងគេទីពីរនៅហ្គាហ្សា លែងដំណើរការទាំងស្រុង បន្ទាប់ពីអ៊ីស្រាអែលឡោមព័ទ្ធអស់រយៈពេលមួយសប្តាហ៍។

#55 Describing personal relationships (Med) - សិក្សាភាសាអង់គ្លេសភាគទី55៖ ការពិពណ៌នាអំពីទំនាក់ទំនងផ្ទាល់ខ្លួន

February 19, 2024 00:31 - 14 minutes - 11.1 MB

Learn how to describe different types of romantic relationships - រៀនពីរបៀបពិពណ៌នាប្រភេទផ្សេងៗគ្នានៃទំនាក់ទំនងស្នេហា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

February 16, 2024 05:10 - 10 minutes - 9.29 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ៊ីស្រាអែលបើកការវាយឆ្មក់ទៅលើមន្ទីរពេទ្យ Nasser នៅហ្គាហ្សា។ ** អត្រាគ្មានការងារធ្វើនៅអូស្រ្តាលី ឡើងដល់ 4.1 ភាគរយ។ ** ការអំពាវនាវដោយអស់សង្ឃឹម សុំឱ្យបញ្ជូនស្ថាបនិក WikiLeaks លោក Julian Assange ត្រឡប់មកអូស្ត្រាលីវិញ។

​​​កូន​ប្រុសពៅរបស់​លោក ហ៊ុន សែន នឹងត្រូវដំឡើងឋានៈ​ជាឧបនាយករដ្ឋមន្ត្រី​

February 15, 2024 23:30 - 5 minutes - 4.9 MB

រដ្ឋសភា នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២១កុម្ភៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ៣រូប។ ក្នុងនោះ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានរាជរដ្ឋាភិបាល ស្នើទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោត ដំឡើងឋានៈជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងក្នុងរាជរដ្ឋាភិបាលសព្វថ្ងៃ ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

របាយការណ៍ថ្មីមួយចោទសួរទៅលើមូលហេតុនៃអតិផរណាក្នុងប្រទេសអូស្រ្តាលី

February 15, 2024 05:30 - 6 minutes - 4.59 MB

អតិផរណាជារឿយៗត្រូវបានគេស្តីបន្ទោសចំពោះថ្លៃចំណាយខ្ពស់លើជីវភាពរស់នៅ ប៉ុន្តែរបាយការណ៍មួយ ដែលចងក្រងឡើងដោយក្រុមប្រឹក្សាសហជីពអូស្ត្រាលីបាននិយាយថា ការផ្ទុយត្រឡប់ទៅវិញក៏ជាការពិតដែរ។ អតីតប្រធានគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី(ACCC) លោកសាស្រ្តាចារ្យ Allan Fels បានចេញផ្សាយរបាយការណ៍របស់លោកស្តីពីការដំឡើងថ្លៃជ្រុល និងការអនុវត្តតម្លៃមិនយុត្តិធម៌នៅក្នុងប្រទេសអូស្ត្រាលី។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

February 15, 2024 05:24 - 3 minutes - 2.68 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីប្រកាសពីការភ្ជាប់ពាក្យនៅលើបណ្តាញសង្គម។ ** គ្មានការដាក់ពិន័យផ្នែកព្រហ្មទណ្ឌ ចំពោះការបំពានច្បាប់ថ្មី ដែលអនុញ្ញាតឱ្យនិយោជិកមាន "សិទ្ធិផ្តាច់ទំនាក់ទំនង" ពីការងារនោះទេ។ ** អូស្រ្តាលីចង់ស្ដារជំនួយដល់ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ឲ្យបានឆាប់។

ថ្ងៃបុណ្យនៃក្តីស្រឡាញ់ Valentine’s Day នៅកម្ពុជា ទង្វើភ្លើតភ្លើន ថយចុះ

February 15, 2024 05:20 - 8 minutes - 5.41 MB

ការសិក្សាស្រាវជ្រាវ តាមដានបែបបរិមាណវិស័យ ទៅលើយុវជនកម្ពុជា ចំនួន ១៤៦៩នាក់ នៅរាជធានីភ្នំពេញ ដែលមានបុរស ៦៦៤នាក់ និងស្ត្រី ៨០៥នាក់ បានបង្ហាញថា នៅឆ្នាំ២០២៤ នេះ យុវវ័យមានការចាប់អារម្មណ៍ ចំពោះថ្ងៃនៃក្តីស្រឡាញ់ Valentine’s Day ថាជាថ្ងៃពិសេសជាមួយសង្សារ ដែលជាការប្រព្រឹត្តិនូវទង្វើភ្លើតភ្លើន មានចំនួនតិចជាងមុន ជិតពាក់កណ្តាល។

ក្រសួងកសិកម្មនៅ​កម្ពុជា ចាប់​ផ្តើម​បើកវគ្គបណ្តុះបណ្តាល​មន្រ្តីកសិកម្មឃុំ

February 14, 2024 05:07 - 3 minutes - 3.28 MB

កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំចំនួន ២៥០នាក់ ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីថ្មីទាំងនោះ មុននឹងបញ្ជូនទៅបំពេញការងារ នៅតាមឃុំនានា នៅខែមីនា ឆ្នាំ២០២៤។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

February 14, 2024 05:05 - 10 minutes - 9.43 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ផ្ទះសម្បែងរាប់ពាន់ខ្នងនៅតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់ បន្ទាប់ពីខ្យល់ព្យុះបក់កាត់រដ្ឋវិចថូរៀកាលពីម្សិលមិញ។ ** ពាក្យសុំទៅកាន់Services Australia ជាងមួយលានករណី នៅតែមិនទាន់ដោះស្រាយ។ ** កិច្ចចរចាបទឈប់បាញ់រវាងអាមេរិក អ៊ីស្រាអែល និងកាតា បរាជ័យ។

ការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធិសភា នីតិកាល​ទី​៥ នៅ​កម្ពុជា

February 14, 2024 00:38 - 5 minutes - 5.13 MB

ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ នឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ នៅពេលនេះ ជាដំណាក់កាលឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលបានចាប់ផ្តើម តាំងពីថ្ងៃទី១០ ខែកុម្ភៈ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ។ ការបោះឆ្នោតព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលមានតែអ្នកតំណាងរាស្ត្រ ១២៥រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុប ១១៦២២នាក់។

Not married but in a de facto relationship? Here’s what this means in Australia - តើដៃគូដែលរួមរស់នៅជាមួយគ្នាដោយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ មានន័យយ៉ាងដូចម្តេចក្នុងប្រទេសអូស្រ្តាលី?

February 13, 2024 07:14 - 10 minutes - 7.87 MB

Under the Australian Family Law Act, couples in a de facto relationship are treated similarly to married couples. But what are their legal rights and obligations in case of separation, and what are the benefits and criteria for establishing a de facto status in the first place? - នៅពេលដែលមនុស្សពីរនាក់រស់នៅជាមួយគ្នាក្នុងប្រទេសអូស្ត្រាលី ទំនាក់ទំនងរបស់ពួកគេនៅតែអាចត្រូវបានគេទទួលស្គាល់ដោយស្របច្បាប់ ទោះបីជាពួកគេមិនបានរៀបការក៏ដោយ។ ការចុះឈ្មោះទំនាក់ទំនង de facto គឺខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ។ ដៃគូដែលរ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

February 13, 2024 05:55 - 4 minutes - 2.96 MB

** រដ្ឋាភិបាលសហព័ន្ធចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំឆ្នាំស្តីពីផលលំបាកនៃជនជាតិដើមភាគតិច។ ** រដ្ឋអាជ្ញាសាធារណៈ CDPP នៅតែប្រកាន់ យ៉ាងខ្ជាប់ខ្ជួន ក្នុងការ ដាក់បទការចោទប្រកាន់បទភេរវកម្មប្រឆាំងនឹងក្មេងប្រុសអាយុ 13 ឆ្នាំម្នាក់ ដែលមានជំងឺអូទីស្សឹម។ ** ការព្រមានជាបន្ទាន់ចំនួនពីរត្រូវបានចេញនៅក្នុងឧទ្យានជាតិ Grampians។

លោកស្រី មូរ សុខហួរ សង្ឃឹមថានឹងមានការសម្រុះសម្រួលជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីអាចចូលធ្វើនយោបាយក្នុងស្រុកវិញ

February 13, 2024 03:39 - 17 minutes - 13.2 MB

លោកស្រី មូរ សុខហួរ ថ្នាក់ដឹកនាំមួយរូបនៅក្នុងគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាកាខ្មែរសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយក្រោយមកលោកស្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ក៏ត្រូវបានចោទប្រកាន់ពីបទ«ក្បត់ជាតិ» និង«រួមគំនិតក្បត់» ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា៕ បច្ចុប្បន្ន លោកស្រីកំពុងតែមានវត្តមាននៅក្នុងប្រទេសអូស្រ្តាលី ដើម្បីជួបជាមួយប្រជាជនខ្មែរនៅក្រៅប្រទេស និងអ្នកមុខអ្នកការមួយចំនួន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

February 12, 2024 03:36 - 3 minutes - 2.57 MB

** មានការដាក់សម្ពាធឱ្យរដ្ឋាភិបាលផ្លាស់ប្តូរអត្ថប្រយោជន៍ពន្ធលើអចលនទ្រព្យវិនិយោគ។ ** របាយការណ៍ត្រួតពិនិត្យសើរើលើកិច្ចសន្យាមជ្ឈមណ្ឌលឃុំឃាំងនៅឯនាយសមុទ្រត្រូវបានចេញផ្សាយ។ ** រដ្ឋាភិបាលនឹងធ្វើវិសោធនកម្មលើច្បាប់កំណែទម្រង់កន្លែងការងារនៅសប្តាហ៍នេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤

February 09, 2024 04:34 - 11 minutes - 10.5 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់ធ្វើវិសោធនកម្មលើច្បាប់ទំនាក់ទំនងឧស្សាហកម្មថ្មី... ** ទេសាភិបាលធនាគារកណ្តាល ប្រឈមនឹងការចោទសួរនៅគណៈកម្មាធិការសភា... ** តម្លៃផ្ទះសម្បែងនៅក្នុងតំបន់ជនបទអូស្រ្តាលី កំពុងឡើងថ្លៃដល់កម្រិតកំណត់ត្រា។

មេដឹកនាំបក្ស​ប្រឆាំងនៅកម្ពុជា ថារដ្ឋាភិបាល​ដាក់កាំម៉ារ៉ាំ​មុខផ្ទះ ដើម្បី​តាមដានលោក

February 09, 2024 02:24 - 2 minutes - 1.96 MB

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់កាមេរ៉ា នៅមុខផ្ទះរបស់លោក ក្នុងរាជធានីភ្នំពេញ ដើម្បីឃ្លាំមើលសកម្មភាពរបស់លោក ២៤ម៉ោង លើ ២៤ម៉ោង ក្នុង ១ថ្ងៃ។

នាយករដ្ឋមន្រ្តីកម្ពុជា​ប្រកាស​ពីការ​ចរចា​ជាមួយភាគីថៃ ពាក់​ព័ន្ធ​ព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នា

February 09, 2024 02:13 - 4 minutes - 4.25 MB

បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការចរចារបស់លោក ជាមួយនាយករដ្ឋមន្ត្រីថៃ អំពីព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នា ដែលមានប្រេង និងឧស្ម័ន។

ការចូលរួមរបស់សិស្សក្នុងវិស័យកីឡា ត្រូវបានផ្សារភ្ជាប់ទៅនឹងភាពជោគជ័យនៃការសិក្សា

February 08, 2024 04:42 - 10 minutes - 7.62 MB

ជាមួយនឹងឆ្នាំសិក្សាថ្មីកំពុងដំណើរការ ឥឡូវនេះមានភស្តុតាងកាន់តែច្រើនឡើងៗដែលថាការប្រកាន់ខ្ជាប់ជាមួយនឹងកីឡាក្នុងអំឡុងឆ្នាំសិក្សា ត្រូវបានផ្សារភ្ជាប់ទៅនឹងភាពជោគជ័យនៃការសិក្សាកាន់តែខ្លាំងឡើង។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤

February 08, 2024 04:30 - 3 minutes - 2.61 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សប្រឆាំងសម្រេចគាំទ្រការកាត់បន្ថយពន្ធដំណាក់កាលទី 3 ដែលបានធ្វើវិសោធនកម្មដោយរដ្ឋាភិបាលសហព័ន្ធ។ ** របាយការណ៍ស្តីពីការឡើងថ្លៃទំនិញនៅអូស្ត្រាលីអំពាវនាវឱ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍។

ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន របស់ប្រជាពលរដ្ឋខ្មែរអូស្ត្រាលី

February 07, 2024 05:41 - 12 minutes - 11.3 MB

ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃសំខាន់មួយសម្រាប់ប្រជាជនខ្មែរដែលមានជាប់ខ្សែស្រឡាយចិន ហើយគេប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំតាមលទ្ធភាពរៀងៗខ្លួន។ អ្នកខ្លះនៅបន្តរៀបចំពិធីនេះតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរចិន រីឯអ្នកខ្លះទៀតក៏នឹកគុណដូនតាចិនរបស់ពួកគេតាមបែបព្រះពុទ្ធសាសនាវិញ។ សូមស្តាប់បទសម្ភាសន៍ជាមួយពលរដ្ឋខ្មែរអូស្រ្តាលី ដែលរៀបរាប់អំពីពិសោធន៍របស់ពួកគេក្នុងការប្រារព្ធពិធីបុណ្យចួលឆ្នាំចិននេះ។

អ្នកជាប់សែស្រឡាយចិន ឬវៀតណាម រក្សាទម្លាប់សែន កាត់ឆុង នៅព្រះវិហារ លើវត្តភ្នំ

February 07, 2024 05:36 - 2 minutes - 2.6 MB

ព្រះវិហារ នៅលើរមណីយដ្ឋានវត្តភ្នំ នៅតែពេញនិយម សម្រាប់អ្នកជាប់សែស្រឡាយចិន ឬវៀតណាម ដែលមានទម្លាប់សែនកាត់ឆុង នាពេលជិតចូលឆ្នាំចិន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤

February 07, 2024 05:04 - 11 minutes - 10.5 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលសហព័ន្ធគ្រោងនឹងណែនាំផ្នែកចុងក្រោយនៃសេចក្តីព្រាងច្បាប់ទំនាក់ទំនងឧស្សាហកម្មរបស់ខ្លួន... ** បាតុករជាច្រើននាក់ចុះមករដ្ឋធានី អំពាវនាវឱ្យមានចំណាត់ការកាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាលសហព័ន្ធ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា... ** កងកម្លាំងការពារអ៊ីស្រាអែលប្រកាសថា ចំណាប់ខ្មាំង ៣១នាក់ ដែលកំពុងជាប់ឃុំនៅតំបន់ហ្គាហ្សា បានស្លាប់ហើយ។

សកម្មជនសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ប្រកាសបដិសេធសម្រង់សម្តីរបស់លោក នៅក្នុងគេហទំព័រមួយ

February 07, 2024 02:57 - 6 minutes - 5.97 MB

សកម្មជនសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ត្រូវបានក្រុមមេធាវីរបស់គណបក្សប្រជាជនកម្ពុជា ប្តឹងទាមទារសំណងប្រមាណកន្លះលានដុល្លារអាមេរិក។ ក៏ប៉ុន្តែកាលពីថ្ងៃទី៥ ខែកុម្ភៈ លោក សឹង សែនករុណា បានប្រកាសបដិសេធសម្រង់សម្តីរបស់លោក នៅក្នុងគេហទំព័រ The Cambodia Daily ដែលជាកម្មវត្ថុនៃការប្តឹងផ្តល់ទៅតុលាការនេះ។

What is Lunar New Year, and how is it celebrated in Australia? - តើបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិជាអ្វី? ហើយតើគេរៀបចំដូចម្តេចខ្លះនៅក្នុងប្រទេសអូស្រ្តាលី?

February 06, 2024 06:32 - 10 minutes - 7.66 MB

"Lunar New Year", also known as the "Spring Festival", has become a significant part of Australian culture. The celebration is so popular that Sydney's version is considered the largest outside Asia. - បុណ្យចូលឆ្នាំថ្មីតាមចន្ទគតិដែលត្រូវបានគេស្គាល់ផងដែរថាជា ពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិន គឺជាផ្នែកមួយដ៏រឹងមាំនៃវប្បធម៌អូស្ត្រាលី។ ការប្រារព្ធពិធីបុណ្យនេះពេញនិយមជាខ្លាំង ដែលនៅទីក្រុងស៊ីដនី គេនិយាយថា វាជាការប្រារព្ធពិធីដ៏ធំបំផុតមួយ នៅខាងក្រៅទ្វីបអាស៊ី។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤

February 06, 2024 05:04 - 4 minutes - 2.93 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តីអូស្រ្តាលី ជូនពរស្តេច Charles ឆាប់ជាសះស្បើយ បន្ទាប់ពីដឹងថាទ្រង់មានជំងឺមហារីក។ ** គណបក្សប្រឆាំងសហព័ន្ធគ្រោងនឹងប្រកាសពីការគាំទ្ររបស់ខ្លួនចំពោះការកាត់បន្ថយពន្ធដំណាក់កាលទីបី។ ** ក្មេងជំទង់ម្នាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីស្ត្រីអាយុ 70 ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់នៅចំពោះមុខចៅស្រីខាងក្រៅផ្សារទំនើប។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤

February 05, 2024 04:19 - 3 minutes - 2.62 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនិពន្ធជនជាតិអូស្ត្រាលីត្រូវបានកាត់ទោសប្រហារជីវិតនៅប្រទេសចិន។ ** ចំនួនមនុស្សស្លាប់កើនឡើងក្នុងប្រទេសឈីលី ខណៈដែលអ្នកស្រុកចាប់ផ្តើមវាយតម្លៃការខូចខាតដោយសារភ្លើងឆេះព្រៃដែលកំពុងឆាបឆេះ។ ** រដ្ឋាភិបាលអូស្រ្តាលីប្រកាសសេចក្តីព្រាងច្បាប់ស្តីពីស្តង់ដារប្រសិទ្ធភាពប្រេងឥន្ធនៈ។

#54 How to talk about predictions (Med) - សិក្សាភាសាអង់គ្លេសភាគទី54៖ របៀបនិយាយពីការព្យាករណ៍ទុកជាមុន

February 05, 2024 02:28 - 13 minutes - 9.84 MB

Learn how to speculate and make predictions about the future. - រៀនពីរបៀបព្យាករណ៍ទុកជាមុន និងការប្រមើលមើលអំពីអនាគត។

បញ្ហាកង្វះខាតគ្រូបង្រៀន នៅតែបន្តទូទាំងប្រទេសអូស្រ្តាលី

February 02, 2024 05:10 - 6 minutes - 6.33 MB

នៅពេលដែលសិក្សានុសិស្សត្រឡប់ចូលសាលារៀនវិញក្នុងសប្តាហ៍នេះ ប្រទេសអូស្ត្រាលីនៅតែកំពុងដោះស្រាយជាមួយនឹងកង្វះគ្រូបង្រៀនទូទាំងប្រទេស។ មានការខិតខំប្រឹងប្រែងនៅកម្រិតថ្នាក់រដ្ឋ និងសហព័ន្ធដើម្បីដោះស្រាយកង្វះខាតនេះ ប៉ុន្តែឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមដោយគ្មានគ្រូបង្រៀនគ្រប់គ្រាន់។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤

February 02, 2024 05:05 - 13 minutes - 12 MB

** មេដឹកនាំបក្សប្រឆាំងព្រលយថានឹងគាំទ្រការផ្លាស់ប្តូរការកាត់បន្ថយពន្ធដំណាក់កាលទីបីរបស់បក្សលេប័រ។ ** ប្រជាជនអូស្ត្រាលីភាគច្រើនចង់ឃើញអត្រាការប្រាក់ធ្លាក់ចុះ នៅពេលដែលធនាគារកណ្តាលជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ។ ** ក្រុមប្រឹក្សាអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ អំពាវនាវឱ្យមានការគាំទ្របន្ថែម សម្រាប់វិបត្តិមនុស្សធម៌នៅក្នុងទឹកដីប៉ាឡេស្ទីន។

ថ្នាក់ដឹកនាំគណបក្ស​ភ្លើងទៀន​ ២នាក់ទៀត​ត្រូវ​បាន​ចាប់​ឃុំខ្លួន

February 02, 2024 00:51 - 4 minutes - 3.91 MB

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ ប៉ូលិសក្រុងភ្នំពេញ បានចាប់ខ្លួនថ្នាក់ដឹកនាំ ២នាក់ទៀត របស់គណបក្សភ្លើងទៀន នៅរាជធានីភ្នំពេញ។ ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងនេះ ត្រូវបានប៉ូលិសប្រកាសថា ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ការចាប់ខ្លួននោះ ធ្វើឡើង តាមដីការបស់តុលាការ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

សាលាក្តីខ្មែរក្រហម ដាក់ឱ្យ​ដំណើរការរថយន្តក្រុង «អ.វ.ត.ក ចល័ត»

February 02, 2024 00:47 - 5 minutes - 5.05 MB

អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬហៅកាត់ថា អ.វ.ត.ក ដែលជាតុលាការចម្រុះ បង្កើតឡើងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់ក្តីអតីតមេដឹកនាំកំពូលខ្មែរក្រហម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានដាក់ឲ្យដំណើរការរថយន្តក្រុង អ.វ.ត.ក. ចល័ត។ រថយន្តក្រុងចល័តនេះ ដើម្បីផ្សព្វផ្សាយ និងអប់រំឲ្យបានទូលំទូលាយ ដល់សាធារណជនពីដំណើរការជំនុំជម្រះក្តីរបស់សាលាក្តីខ្មែរក្រហម លើអតីតមេដឹកនាំកំពូលៗ របស់របបខ្មែរក្រហម។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤

February 01, 2024 04:32 - 4 minutes - 2.96 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីប្រកាសដាក់ទណ្ឌកម្មលើអង្គភាពចំនួនប្រាំដែលមានទំនាក់ទំនងផ្ទាល់ជាមួយរបបយោធាមីយ៉ាន់ម៉ា។ ** អង្គការសហប្រជាជាតិច្រានចោលការអំពាវនាវ ឱ្យបិទប្រភពផ្តល់ជំនួយសំខាន់ ដល់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ** រដ្ឋាភិបាលសហព័ន្ធកំពុងផ្តល់មូលនិធិបន្ថែមដល់សាលារៀនរដ្ឋនៅរដ្ឋ អូស្ត្រាលីខាងលិច។

រាជធានីភ្នំពេញ​នឹងបើកឱ្យ​ប្រើប្រាស់ស្ពានអាកាស​ថ្មីមួយ​ទៀតជាបណ្តោះអាសន្ន

February 01, 2024 03:07 - 3 minutes - 3.43 MB

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អាជ្ញាធររាជធានីភ្នំពេញ បានតភ្ជាប់ស្ពានអាកាសថ្មីមួយទៀត នៅភ្នំពេញ ដែលមានឈ្មោះថា «ស្ពានអាកាសមរតកតេជោ» ដែលដាក់ឈ្មោះទុកជាកេរ្តិ៍ដំណែលរបស់លោក ហ៊ុន សែន ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ឬចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤

January 31, 2024 05:10 - 11 minutes - 10.7 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គេរំពឹងថាអតិផរណាទាបជាងមុនក្នុងត្រីមាសនេះ ទំនងជានឹងមិនមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតទេ។ ** ប្រធានាធិបតីអាមេរិកចាប់អ៊ីរ៉ង់ឱ្យទទួលខុសត្រូវ ចំពោះការវាយប្រហារមកលើទាហានអាមេរិកនៅហ្សកដង់។ ** ពលរដ្ឋអូស្ត្រាលីម្នាក់ដែលត្រូវបានចាប់ខ្លួននៅប្រទេសថៃ ប្រឈមនឹងការនិរទេសទៅរុស្ស៊ី។

តើការសិក្សាក្រៅម៉ោងចាំបាច់សម្រាប់សិស្សានុសិស្សនៅប្រទេសអូស្រ្តាលីដែរឬទេ?

January 31, 2024 03:02 - 11 minutes - 10.7 MB

មាតាបិតារបស់សិស្សានុសិស្សជាច្រើននាក់បានបញ្ចូនកូនទៅសិក្សាក្រៅម៉ោង បើទោះបីជាពេលខ្លះធ្វើឲ្យកូនៗមិនសូវសប្បាយចិត្តក៏ដោយ។ តើមូលហេតុអ្វី ដែលត្រូវបញ្ចូនកូនទៅសិក្សាក្រៅម៉ោងបន្ថែមទៀត ស្របពេលដែលប្រទេសអូស្រ្តាលីមានប្រព័ន្ធអប់រំល្អរួចទៅហើយ? សូមស្តាប់បទបទសម្ភាសជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលី។

កម្ពុជា​ប្រកាសផ្អាកការនាំចូល​គ្រឿង​ក្នុង​សត្វ និង​សាច់បង្កក​រយៈពេល​៦ខែ

January 30, 2024 23:30 - 7 minutes - 6.77 MB

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀល ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្ន ក្នុងការនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កកគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែ គិតចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤

January 30, 2024 05:53 - 4 minutes - 2.85 MB

** អូស្ត្រាលីដាក់ទណ្ឌកម្មលើឧក្រិដ្ឋជនអ៊ីនធឺណិតរុស្ស៊ីដែលជាប់ពាក់ព័ន្ធនឹងការបំពានទិន្នន័យ Medibank។ ** រដ្ឋាភិបាលអូស្រ្តាលី ប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើក្រុមអង្គការភេរវករដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស។ ** ពាក្យសុំទិដ្ឋាការសិស្សនិស្សិតអន្តរជាតិត្រូវបានបដិសេធក្នុងអត្រាខ្ពស់ជាងមុន។

How to start your small business in Australia - របៀបចាប់ផ្តើមអាជីវកម្មជារបស់ខ្លួនឯងនៅក្នុងប្រទេសអូស្រ្តាលី

January 30, 2024 05:00 - 11 minutes - 8.67 MB

Starting a business in Australia has several advantages. These include support for innovation, entrepreneurship, and small business growth through infrastructure, a skilled workforce, government initiatives, grants, funding, and tax incentives. - ការចាប់ផ្តើមអាជីវកម្មនៅប្រទេសអូស្ត្រាលីផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ អូស្ត្រាលីគាំទ្រការបង្កើតថ្មី និងភាពជាសហគ្រិនតាមរយៈហេដ្ឋារចនាសម្ព័ន្ធរឹងមាំ កម្លាំងពលកម្មជំនាញ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលជំរុញឱ្យមានកំណើនអាជីវកម្មខ្នាតតូច ជាមួយនឹងជំនួយ ការផ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤

January 29, 2024 03:51 - 4 minutes - 2.99 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រទេសអូស្ត្រាលីក្នុងចំណោមប្រទេសដែលប្រកាសថាខ្លួននឹងផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន។ ** ថ្លៃសេវាថែទាំកុមារ child care បានកើនឡើង លឿនជាងអតិផរណា និងប្រាក់ឈ្នួល ** ខ្យល់ព្យុះស៊ីក្លូនបណ្តាលឱ្យប្រជាជនរាប់ម៉ឺននាក់រស់នៅដោយគ្មានចរន្តអគ្គិសនីនៅរដ្ឋគ្វីនស្លេន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤

January 26, 2024 05:04 - 15 minutes - 11.3 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ខ្យល់ព្យុះស៊ីក្លូនត្រូពិក Kirrilly បានបន្ទាបកម្រិតនៅក្នុងតំបន់ភាគខាងជើងរដ្ឋគ្វីនស្លេន។ ** សាស្ត្រាចារ្យ Georgina Long និងសាស្ត្រាចារ្យ Richard Scolyer បានជាប់ Australian of the Year 2024 ។ ** មន្ត្រីតំបន់ហ្គាហ្សានិយាយថា អ៊ីស្រាអែលសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ ដែលឈរតម្រង់ជួរសុំជំនួយស្បៀងអាហារនៅទីក្រុងហ្គាហ្សា។

អាជ្ញាធរកម្ពុជារឹបអូសគ្រឿងញៀន​ឆ្លងដែនបាន​ជិត​៣តោន

January 25, 2024 20:27 - 2 minutes - 1.48 MB

ប៉ូលិស បានចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៥នាក់ ជាជនជាតិ ចិនតៃវ៉ាន់ និងហ្វីលីពីន ដោយរឹបអូសគ្រឿងញៀនជាង ១តោនកន្លះ (១.៥៦៦គីឡូក្រាម) កាលពីម៉ោងជាង ៣រំលងអាធ្រាត្រថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ ក្រុមឧក្រិដ្ឋជន បានដឹកគ្រឿងញៀន តាមសមុទ្រ ចូលមកខេត្តព្រះសីហនុ។ ថ្នាំញៀន ដែលបង្ក្រាបបានទាំងនោះ ជាប្រភេទកេតតាមីន និងមេតំហ្វេតាមី។

អូស្រ្តាលីបិទការដាក់ពាក្យសុំសម្រាប់ទិដ្ឋាការវិនិយោគិន៥លានដុល្លារ ឬទិដ្ឋាការមាស

January 25, 2024 05:38 - 8 minutes - 6.06 MB

កម្មវិធីច្នៃប្រឌិតអាជីវកម្ម និងការវិនិយោគ ដែលរួមបញ្ចូលនូវអ្វីដែលគេហៅថាជា ទិដ្ឋាការមាស ឬ Golden Visa ដែលអនុញ្ញាតឱ្យជនបរទេសដែលមានទ្រព្យសម្បត្តិ អាចទិញផ្លូវចូលមករស់នៅក្នុងប្រទេសនេះបានយ៉ាងមានប្រសិទ្ធភាពនោះ ត្រូវបានបិទមិនទទួលយកពាក្យសុំថ្មីទៀតទេ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤

January 25, 2024 02:45 - 4 minutes - 3.24 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលសហព័ន្ធការពារការផ្លាស់ប្តូរលើការកាត់បន្ថយពន្ធ… ** រុស្ស៊ីអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់របស់អង្គការសហប្រជាជាតិ បន្ទាប់ពីធ្លាក់យន្តហោះមួយគ្រឿង... ** រូបសំណាកអនុស្សាវរីយ៍ Captain Cook ក្នុងរដ្ឋវិចថូរៀ បានដួលបាក់ត្រឹមកជើង នៅមុនថ្ងៃ Australia Day។

ល្ខោនសៀកខ្មែរ “មាសស” សម្តែងក្នុងទិវា Sydney Festival 2024 ប្រទេសអូស្រ្តាលី

January 24, 2024 05:04 - 16 minutes - 11.5 MB

“មាសស” ឬ “White Golds” គឺជាចំណងជើងរបស់រឿងល្ខោនសៀកខ្មែរយើងដែលបានមកសម្តែងនៅទិវា Sydney Festival 2024 ក្នុងប្រទេសអូស្រ្តាលី កាលពីពេលថ្មីៗកន្លងទៅនេះ។ តើមាសស មានន័យដូចម្តេច? ហើយក្រុមសម្តែងទាំងនេះជានរណា? ជាដំបូង សូមអញ្ជើញប្រិយមិត្តរបស់ SBS ខ្មែរ ជួបជាមួយនឹង លោក ហួត ដារ៉ា អគ្គនាយកសហគ្រាសសង្គមហ្វារ ព្រមជាមួយនឹងអ្នកដឹកនាំរឿង លោកគ្រូ ហួន ប៊ុនធឿន និងតួសម្តែងអ្នកស្រី ឌៀប ដាណិត ដូចតទៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤

January 24, 2024 04:41 - 10 minutes - 7.44 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រីការពារការផ្លាស់ប្តូរដែលធ្វើឡើងលើការកាត់បន្ថយពន្ធដំណាក់កាលទីបី។ ** លោក Kim Williams នឹងក្លាយជាប្រធានបន្ទាប់របស់ ABC។ ** អតីតនាយករដ្ឋមន្រ្តី លោក Scott Morrison លាលែងពីអាជីពនយោបាយ។

Books

Country of Origin
1 Episode