SBS Khmer - SBS ខ្មែរ artwork

SBS Khmer - SBS ខ្មែរ

2,637 episodes - Central Khmer - Latest episode: 1 day ago - ★★★★ - 9 ratings

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

News
Homepage Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed

Episodes

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣

October 26, 2023 05:50 - 4 minutes - 3.21 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សយ៉ាងហោចណាស់ ២២ នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំ នៅរដ្ឋ Maine ក្នុងសហរដ្ឋអាមេរិក។ ** ប៉ូលិសបានចាប់ខ្លួនក្រុមឧក្រិដ្ឋកម្មចិន-អូស្ត្រាលីមួយក្រុម ពីបទចោទប្រកាន់លាងលុយកខ្វក់។ ** ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋគ្វីនស្លេនបានឆក់យកជីវិតមនុស្សអស់ពីរនាក់ និងបំផ្លាញផ្ទះចំនួន 16 ខ្នង។

តើការលេងល្បែងស៊ីសងធ្វើឱ្យអ្នកខាតបង់អ្វីខ្លះ?

October 26, 2023 05:39 - 9 minutes - 6.84 MB

ការលេងល្បែងស៊ីសងពិតជាអាចធ្វើឱ្យអ្នកខាតបង់ច្រើនជាងប្រាក់កាស ច្រើនជាងអ្វីដែលអ្នកអាចបាត់បង់ទៅបាន ដូចដែលមាននៅក្នុងរបាយការណ៍នេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣

October 25, 2023 05:08 - 10 minutes - 9.94 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

ការយល់ដឹងពីសុខភាពផ្លូវចិត្តក្នុងប្រទេសអូស្រ្តាលី៖ បញ្ហាជំងឺផ្លូវចិត្ត និងការស្វែងរកជំនួយ

October 25, 2023 00:40 - 17 minutes - 16.2 MB

ខែតុលាគឺជាខែនៃការយល់ដឹងពីសុខភាពផ្លូវចិត្តក្នុងប្រទេសអូស្រ្តាលី ដែលភាសាអង់គ្លេសហៅថា Mental Health Awareness Month។ ហើយនៅក្នុងឱកាសនេះ SBS ខ្មែរក៏អញ្ជើញ គិលានុបដ្ឋាយិកាឯកទេសខាងសុខភាពផ្លូវចិត្តម្នាក់ គឺកញ្ញា ឈិន ម៉ីអ៊ីង ដើម្បីមកចែករំលែកនូវបទពិសោធន៍ជិត១០ឆ្នាំរបស់កញ្ញា ពាក់ព័ន្ធនឹងថាតើបញ្ហាជំងឺផ្លូវចិត្តកើតមកពីអ្វី? តើមានរោគសញ្ញាដូចម្តេចខ្លះ? តើអាចព្យាបាលបានតាមរបៀបណាខ្លះ?...

កម្ពុជាប្រកាសពង្រឹងសមត្ថភាព​មណ្ឌល​សុខភាព និងមន្ទីរពេទ្យ​បង្អែក​តាម​ខេត្ត

October 25, 2023 00:05 - 4 minutes - 3.91 MB

ក្នុងពិធីសម្ពោធ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នាព្រឹកថ្ងៃទី២៤ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា អាណត្តិទី៧នេះ ជាអាណត្តិពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក តាមបណ្តាខេត្ត ជាជាងការពង្រីកបន្ថែម។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣

October 24, 2023 06:14 - 4 minutes - 3.11 MB

** អង្គការសហប្រជាជាតិនិយាយថា បុគ្គលិករបស់ខ្លួន៦នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ** ក្រុមហ៊ុន Microsoft បានប្រកាសការវិនិយោគចំនួន ប្រាំពាន់លានដុល្លារនៅក្នុងប្រទេសអូស្ត្រាលី ។ ** សេវាសង្គ្រោះបន្ទាន់បានព្រមានអ្នកស្រុកនៅភាគខាងត្បូងរដ្ឋ Queensland ឱ្យ "ចាកចេញជាបន្ទាន់"។

'Net Zero 2050' explained: Australia's long-term emissions reduction plan - ការពន្យល់ពីផែនការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធសូន្យរបស់ប្រទេសអូស្រ្តាលី

October 24, 2023 03:39 - 12 minutes - 8.78 MB

Australia’s long-term emissions reduction plan sets out to address climate change caused by greenhouse gas emissions produced by the burning of fossil fuels, and together, everyone can make a difference to achieve it. - អូស្ត្រាលីមានផែនការកាត់បន្ថយការបំភាយឧស្ម័នរយៈពេលវែងដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពី ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលផលិតដោយការដុតឥន្ធនៈហ្វូស៊ីល។ តើយើងអាចចូលរួមបានតាមវិធីណាខ្លះ?

#48 How to talk about your body pain (Med) - សិក្សាភាសាអង់គ្លេសភាគទី48៖ របៀបនិយាយពីការឈឺចាប់នៅលើរាងកាយរបស់អ្នក

October 23, 2023 05:36 - 14 minutes - 10.6 MB

Learn how to describe your body pain. Plus, hear some tips from a physiotherapist if you feel pain. - រៀនពីរបៀបពិពណ៌នាអំពីការឈឺចាប់នៅលើរាងកាយរបស់អ្នក។ លើសពីនេះ សូមស្តាប់ការណែនាំមួយចំនួនពីគ្រូពេទ្យកាយសម្បទា ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺចាប់។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣

October 23, 2023 05:25 - 5 minutes - 4.23 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese ជួបជាមួយប្រធានាធិបតី Joe Biden ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅថ្ងៃនេះ។ ** តម្លៃប្រេងឥន្ធនៈបានហក់ឡើងជាង 7 ភាគរយ ក្នុងរយៈពេលបីខែដល់ខែកញ្ញានេះ ។ **ប្រជាជនអូស្ត្រាលីកំពុងត្រូវបានគេព្រមានឱ្យប្រុងប្រយ័ត្ន ចំពោះការបោកប្រាស់ការងារ Job scams។ ** កម្មវិធី App ថ្មីសម្រាប់វាយតម្លៃហានិភ័យភ្លើងឆេះព្រៃមកលើផ្ទះសម្បែង ក្នុងរដូវកាលភ្លើងឆេះព្រៃ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣

October 20, 2023 05:51 - 13 minutes - 12.5 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

កម្ពុជាចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នៅឆ្នាំ២០២៤

October 20, 2023 03:21 - 4 minutes - 3.86 MB

ការចុះឈ្មោះអ្នកបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា បានចាប់ផ្តើម កាលពីថ្ងៃទី១៨ ខែតុលា។ ការចុះឈ្មោះអ្នកបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានរៀបចំធ្វើ នៅវិមានរដ្ឋសភា និងនៅតាមសាលាឃុំសង្កាត់ ទូទំាងប្រទេស រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ ចំណែកការបោះឆ្នោតព្រឹទ្ធសភា នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងធ្វើឲ្យជន់លិចភូមិ និងផ្ទះប្រជាពលរដ្ឋជាង ៣០០ខ្នង ក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ

October 19, 2023 23:31 - 3 minutes - 2.79 MB

ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងគំហុក ចាប់ពីថ្ងៃទី១៨តុលា ហើយរហូតដល់ថ្ងៃទី១៩ ខែតុលា ទឹកបានជន់លិចភូមិ និងផ្ទះប្រជាពលរដ្ឋជាង ៣០០ខ្នង ដែលស្ថិតនៅជាប់មាត់ស្ទឹង ក្នុងភូមិសាស្ត្រសង្កាត់ ចំនួន៦ ក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣

October 19, 2023 05:36 - 4 minutes - 3.3 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** យ៉ាងហោចណាស់មានជនជាតិអូស្ត្រាលី 46 នាក់នៅតែជាប់គាំងនៅតំបន់ហ្គាហ្សា ខណៈដែលព្រំដែននៅតែបិទ។ ** អត្រាគ្មានការងារធ្វើបានធ្លាក់ចុះដល់ 3.6 ភាគរយ។ ** មូលនិធិបន្ថែមត្រូវបានប្រកាសឡើង បន្ទាប់ពី ASIO ព្រមានថា ពួកជ្រុលនិយមអាចប្រើប្រាស់ជម្លោះអ៊ីស្រាអែល-ហាម៉ាស ជាលេសនៃអំពើហិង្សា។

អត្រាការប្រាក់ខ្ពស់ និងប្រាក់សងត្រឡប់វិញច្រើនជាងមុន បង្កភាពតានតឹងដល់ម្ចាស់ផ្ទះ

October 19, 2023 04:42 - 6 minutes - 4.89 MB

ការសងត្រឡប់ទៅវិញសម្រាប់ប្រាក់កម្ចីទិញផ្ទះកំពុងធ្វើឱ្យក្រុមគ្រួសារជួបការលំបាកជាងពេលណាៗទាំងអស់ ដោយត្រូវបង់អស់មួយចំណែកធំនៃប្រាក់ចំណូលគ្រួសារ។ ខណៈពេលដែលមនុស្សមួយចំនួន ដំបូងៗបានជៀសផុតការដំឡើងអត្រាការប្រាក់ទាំងនេះ ដោយសារតែពួកគេបានជ្រើសយកអត្រាការប្រាក់ថេរដែលទាបនោះ គ្រួសារអូស្ត្រាលីរាប់សែនគ្រួសារនឹងទទួលដឹងពីផលប៉ះពាល់ទាំងនេះ ដោយសារតែអត្រាការប្រាក់ថេររបស់ពួកគេនឹងផុតកំណត់នៅឆ្នាំ 2023 និង 2024នេះ។

អូស្រ្តាលី និងអាម៉េរិក ជួយកម្ពុជា រៀបចំកិច្ចប្រជុំ ស្តីពីការប្រែប្រួលអាកាសធាតុ

October 18, 2023 05:21 - 3 minutes - 3.41 MB

កិច្ចប្រជុំ ស្តីពី ការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៣ នឹងធ្វើឡើង នៅថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ក្នុងខេត្តសៀមរាប។ តាមរយៈសេចក្តីប្រកាសព័ត៌មានរួម អូស្ត្រាលី និងអាម៉េរិក បង្ហាញនូវមោទកភាព ក្នុងការជួយឧបត្ថម្ភដល់កិច្ចប្រជុំនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣

October 18, 2023 05:16 - 12 minutes - 11.3 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

ជំនន់ទឹកភ្លៀង លិចកំណាត់ផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

October 18, 2023 03:43 - 5 minutes - 5.1 MB

ជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបង្កការលិចលង់តំបន់មួយចំនួន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមទាំងកំណាត់ផ្លូវជាតិលេខ៣ នៅជិតរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃអាទិត្យ ទី១៥តុលា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣

October 17, 2023 06:50 - 4 minutes - 3.31 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រី ថា វាជាការមិនគោរព ក្នុងការរំពឹងថា ជំហានបន្ទាប់ឆ្ពោះទៅរកការផ្សះផ្សា ត្រូវបង្កើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការបោះឆ្នោតប្រជាមតិ ។ ** រដ្ឋាភិបាលជំរុញឱ្យមានច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យប្រជាជនអូស្ត្រាលីដែលជាប់គាំងនៅហ្គាហ្សា គេចចេញពីអំពើហិង្សា។ ** ក្រុមជនភៀសខ្លួនធ្វើដំណើរទៅកាន់ទីក្រុងខេនបេរា ដើម្បីសុំឱ្យទិដ្ឋាការបណ្តោះអាសន្នរបស់ពួកគេ ប្តូរទៅជាអចិន្ត្រៃយ៍។

Is it your time to learn a musical instrument? - ការរៀនឧបករណ៍តន្រ្តីនៅក្នុងប្រទេសអូស្រ្តាលី

October 17, 2023 05:46 - 11 minutes - 8.32 MB

Do you have a neglected musical instrument sitting at home? Perhaps you want your child to experience the countless benefits of music lessons. Or maybe you’ve always longed to play in a group. Whatever the reason, learning to play an instrument is enjoyable and a social experience, with opportunities all around you. - តើអ្នកមានឧបករណ៍ភ្លេងដែលទុកទំនេរចោលនៅផ្ទះដែរឬទេ? ប្រហែលជាអ្នកចង់ឱ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍រាប់មិនអស់នៃការរៀនតន្ត្រី ឬប្រហែលជាអ្នកតែងតែចង់លេងតន្រ្តីជាក្រុមយូរណាស់មកហើយ។ មិន...

Ngayon ba ang takdang panahon para matuto ng musical instrument? - ការរៀនឧបករណ៍តន្រ្តីនៅក្នុងប្រទេសអូស្រ្តាលី

October 17, 2023 05:46 - 11 minutes - 8.32 MB

May nakatabi bang mga musical instruments sa inyong bahay? Gusto ba ng anak o kahit ikaw gusto mong matuto. Kung alam mo kasing tumugtog hindi lang kasiyahan ang hatid nito, isa din itong social experience na may maraming oportunidad. - តើអ្នកមានឧបករណ៍ភ្លេងដែលទុកទំនេរចោលនៅផ្ទះដែរឬទេ? ប្រហែលជាអ្នកចង់ឱ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍រាប់មិនអស់នៃការរៀនតន្ត្រី ឬប្រហែលជាអ្នកតែងតែចង់លេងតន្រ្តីជាក្រុមយូរណាស់មកហើយ។ មិនថាហេតុផលអ្វីក៏ដោយ ការរៀនលេងឧបករណ៍តន្រ្តីមិនត្រឹមតែផ្តល់ក្តីរីករាយប៉ុណ្ណោះទេ ថែមទាំង...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ១៦ខែតុលា ឆ្នាំ២០២៣

October 16, 2023 04:56 - 4 minutes - 3.65 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ពលរដ្ឋអូស្ត្រាលី ២៥០នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីប្រទេសអ៊ីស្រាអែល។ ** ភាគីទាំងសងខាងនៃយុទ្ធនាការThe Voice បានសន្យាថានឹងបង្ហាញវិធានការថ្មីៗដើម្បីបិទគម្លាតរបស់ជនជាតិដើមភាគតិច។ ** រដ្ឋាភិបាលអូស្រ្តាលីចាប់ផ្តើមដំណើរការបង្រ្កាបទៅលើរូបិយវត្ថុគ្រីបតូ។ ** គណបក្ស National Party ដែលជាគណបក្សប្រឆាំង បានឈ្នះការបោះឆ្នោតនៅក្នុងប្រទេសនូវែលសេឡង់។

សំឡេង “NO” ឈ្នះដាច់នៅក្នុងការបោះឆ្នោតសំឡេងជនជាតិដើមទៅកាន់សភា

October 15, 2023 01:42 - 6 minutes - 4.53 MB

ប្រជាជនអូស្ត្រាលីបានច្រានចោលសំណើសុំដាក់សំឡេងជនជាតិដើមភាគតិចទៅកាន់សភាក្នុងរដ្ឋធម្មនុញ្ញ ជាមួយនឹងការបោះឆ្នោត “NO” នៅក្នុងរដ្ឋទាំងប្រាំមួយ បូកនឹងដែនដីភាគខាងជើងផងដែរ។ មានតែដែនដីរដ្ឋធានី -ACT តែមួយគត់ដែលបានបោះឆ្នោតគាំទ្រសម្លេងជនជាតិដើមទៅកាន់សភានេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣

October 13, 2023 05:11 - 12 minutes - 11 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

រថយន្តក្រុងជាង ៤០០គ្រឿង ចាប់ផ្តើមដឹកពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា

October 12, 2023 23:51 - 3 minutes - 3.45 MB

នៅថ្ងៃទី១២ ខែតុលា រថយន្តក្រុងចំនួនជាង ៤០០គ្រឿង បានចាប់ផ្តើមដំណើរការដឹកជញ្ជូនពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្តនានា ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ សម្រាប់ការដឹកជញ្ជូននេះ ធ្វើឡើង រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣

October 12, 2023 05:23 - 5 minutes - 3.82 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្រ្តាលីបញ្ជូនយន្តហោះពីរគ្រឿងទៅដឹកពលរដ្ឋអូស្រ្តាលីចេញពីប្រទេសអ៊ីស្រាអែល។ ** អ៊ីស្រាអែលត្រៀមខ្លួនសម្រាប់ការវាយលុកនៅលើដីនៅតំបន់ហ្គាហ្សា។ ** ស្នងការរៀបចំការបោះឆ្នោតអូស្ត្រាលី ព្រមានអ្នកបោះឆ្នោតកុំឱ្យស្លៀកពាក់ឯកសណ្ឋានផ្សព្វផ្សាយ "YES" ឬ "NO" នៅពេលបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភា។

ហេតុអ្វីបានជាប្រទេសអូស្រ្តាលីគឺជាគោលដៅដ៏ពេញនិយមសម្រាប់និស្សិតអន្តរជាតិ ពិសេសនិស្សិតខ្មែរ?

October 11, 2023 05:49 - 12 minutes - 11.3 MB

ហេតុអ្វីបានជានិស្សិតអន្តរជាតិ ជាពិសេសសិស្សនិស្សិតខ្មែរយើងជ្រើសរើសមកសិក្សាបន្តនៅប្រទេសអូស្រ្តាលី? តើអូស្រ្តាលីមានចំណុចទាក់ទាញអ្វីខ្លះដល់សិស្សនិស្សិត? សូមស្តាប់បទសម្ភាសន៍ជាមួយលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស IDP Cambodia និងជាអគ្គនាយកសាលាសាភាអង់គ្លេស ACE ដូចតទៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣

October 11, 2023 05:37 - 10 minutes - 9.72 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

គណបក្សនយោបាយចំនួន៤នៅកម្ពុជា ប្រកាសចងសម្ពន្ធភាព​ជាមួយគ្នា

October 11, 2023 00:21 - 2 minutes - 2.7 MB

គណបក្សនយោបាយ ចំនួន ៤ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ជាផ្លូវការហើយ។ នេះបើតាមសេចក្ដីប្រកាសរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

រដ្ឋាភិបាល​កម្ពុជា​ប្រកាសថា ពលរដ្ឋខ្មែរ​ទាំង​ជាង​៤០០នាក់​នៅ​អ៊ីស្រាអែល​មានសុវត្ថិភាព

October 11, 2023 00:16 - 6 minutes - 5.82 MB

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី១០ ខែតុលាថា ពលរដ្ឋខ្មែរទំាងជាង ៤០០នាក់ នៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពទំាងអស់។ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា តាមរយៈកិច្ចសហការជាមួយអាជ្ញាធរអ៊ីស្រាអែល រាជរដ្ឋាភិបាល បានជម្លៀសនិស្សិតខ្មែរ ៣២៣នាក់ ក្នុងចំណោម ៤៥៤នាក់ ទៅកាន់តំបន់មានសុវត្ថិភាពពីការផ្ទុះអាវុធដាក់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ ការវាយប្រហារនោះ បានបណ្តាលឱ្យស្លាប់ និងរបួសជាច្រើននាក់ ហើយក្នុងនោះ មានយុវនិស្សិតខ្មែរយើងម្នាក់ គឺលោក ចាន់ ឧត្តម...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣

October 10, 2023 06:01 - 4 minutes - 3.52 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សជាង 1,600 នាក់ត្រូវបានសម្លាប់ នៅក្នុងជម្លោះចុងក្រោយរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។ ** របាយការណ៍មិនទាន់ច្បាស់ការថា ជនជាតិអូស្ត្រាលីម្នាក់ស្ថិតក្នុងចំណោមចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា។ ** ការស្ទង់មតិរបស់ABCបង្ហាញថា យុទ្ធនាការNO នៅតែនាំមុខនៅក្នុងការបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើមភាគតិចទៅកាន់សភា។

How can you dispose of your unwanted clothes in Australia? - របៀបបោះចោលសម្លៀកបំពាក់ដែលអ្នកលែងត្រូវការឱ្យបានត្រឹមត្រូវ និងជាប្រយោជន៍

October 10, 2023 04:32 - 12 minutes - 8.99 MB

Australians throw more than 200,000 tonnes of clothing into landfill each year. That’s an average of 10 kilograms of clothing per person. We can help combat Australia’s textile waste crisis by choosing to recycle, donate, and swap our unwanted clothing. - តើអ្នកដឹងទេថា ប្រជាជនអូស្ត្រាលីបោះចោលសំលៀកបំពាក់ជាង២០ម៉ឺនតោន ក្នុងមួយឆ្នាំ ចូលទៅក្នុងគំនរសំរាម? នោះគិតជាមធ្យមគឺ មានសម្លៀកបំពាក់ 10 គីឡូក្រាមក្នុងមនុស្សម្នាក់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងជ្រើសរើសធ្វើការកែច្នៃ បរិច្ចាគ ឬដោះដូរ សម្លៀកបំពាក់ដែល...

Australia explained: Disposing of unwanted clothes - របៀបបោះចោលសម្លៀកបំពាក់ដែលអ្នកលែងត្រូវការឱ្យបានត្រឹមត្រូវ និងជាប្រយោជន៍

October 10, 2023 04:32 - 12 minutes - 8.99 MB

Australians throw more than 200,000 tonnes of clothing into landfill each year. That’s an average of 10 kilograms of clothing per person. We can help combat Australia’s textile waste crisis by choosing to recycle, donate, and swap our unwanted clothing. - តើអ្នកដឹងទេថា ប្រជាជនអូស្ត្រាលីបោះចោលសំលៀកបំពាក់ជាង២០ម៉ឺនតោន ក្នុងមួយឆ្នាំ ចូលទៅក្នុងគំនរសំរាម? នោះគិតជាមធ្យមគឺ មានសម្លៀកបំពាក់ 10 គីឡូក្រាមក្នុងមនុស្សម្នាក់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងជ្រើសរើសធ្វើការកែច្នៃ បរិច្ចាគ ឬដោះដូរ សម្លៀកបំពាក់ដែល...

សិក្សាភាសាអង់គ្លេសភាគទី47៖ ការចេញទៅដើរកម្សាន្តនៅក្នុងព្រៃ

October 09, 2023 04:28 - 11 minutes - 8.29 MB

រៀនពីរបៀបនិយាយអំពីការដើរព្រៃ។ បន្ថែមពីលើនេះ ស្វែងយល់ពីគន្លឹះ ដែលអ្នកដើរឡើងភ្នំអាចរក្សាសុវត្ថិភាព និងសប្បាយរីករាយ។

#47 Let's go bushwalking (Adv) - សិក្សាភាសាអង់គ្លេសភាគទី47៖ ការចេញទៅដើរកម្សាន្តនៅក្នុងព្រៃ

October 09, 2023 04:28 - 11 minutes - 8.29 MB

Learn how to talk about bushwalking. Plus find out tips on how hikers can stay safe and have fun. - រៀនពីរបៀបនិយាយអំពីការដើរព្រៃ។ បន្ថែមពីលើនេះ ស្វែងយល់ពីគន្លឹះ ដែលអ្នកដើរឡើងភ្នំអាចរក្សាសុវត្ថិភាព និងសប្បាយរីករាយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ៩ខែតុលា ឆ្នាំ២០២៣

October 09, 2023 04:15 - 4 minutes - 3.14 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** និស្សិតខ្មែរម្នាក់បានស្លាប់ ខណៈដែលរដ្ឋាភិបាលអូស្រ្តាលីប្រកាសបម្រាមមិនឱ្យធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា។ ** រដ្ឋញូសៅវែលចាប់ផ្តើមហាមសិស្សវិទ្យាល័យមិនឱ្យប្រើប្រាស់ទូរសព្ទដៃនៅក្នុងសាលារៀនរដ្ឋចាប់ពីថ្ងៃនេះទៅ។ ** យុទ្ធនាការ 'No' នៅតែនាំមុខ ខណៈដែលនៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ពីថ្ងៃបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើមភាគតិចទៅកាន់សភា។

'ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ' នាំឱ្យមានការបង្ក្រាបលើការកេងប្រវ័ញ្ចប្រព័ន្ធទិដ្ឋាការអូស្រ្តាលី

October 06, 2023 05:29 - 7 minutes - 6.48 MB

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Clare O'Neil បានប្រកាសពីការបង្រ្កាបភ្នាក់ងារអន្តោប្រវេសន៍ដែលកេងប្រវ័ញ្ចលើប្រព័ន្ធទិដ្ឋាការរបស់ប្រទេសអូស្ត្រាលី រួមបញ្ចូលទាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មដែលបានរៀបចំ។ វិធានការថ្មីនេះគឺឆ្លើយតបទៅនឹងការស៊ើបអង្កេតលើការកេងប្រវ័ញ្ចមកលើប្រព័ន្ធអន្តោប្រវេសន៍របស់ប្រទេសអូស្រ្តាលីដែលគេបានរកឃើញថា"មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ"។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣

October 06, 2023 05:24 - 10 minutes - 9.47 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

នាយករដ្ឋមន្រ្តីកម្ពុជា​ចង់ឱ្យសាលារដ្ឋ​ទាំងអស់ក្លាយជាសាលារៀនល្អ

October 06, 2023 05:20 - 5 minutes - 5.48 MB

ក្នុងពិធីជួបជុំអបអរទិវាគ្រូបង្រៀន លើកទី២៦ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីមហិច្ឆិតារបស់លោក ក្នុងអាណត្តិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពេលនេះ គឺលោកចង់ឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋម ដល់ថ្នាក់មធ្យមសិក្សា គឺចប់ថ្នាក់ទី១២ សាលារៀនរដ្ឋ នៅកម្ពុជា ក្លាយជាសាលារៀនល្អ អាចទទួលបាន សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

នាយករដ្ឋមន្រ្តីណែនាំឱ្យក្រសួងការពារជាតិ ពិនិត្យ​ចំនួន​នាយទាហាន​កម្ពុជា

October 06, 2023 05:12 - 3 minutes - 3.41 MB

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរៀនចប់ជំនាញយោធាជាន់ខ្ពស់ នៅសាលាអាមេរិក West Point បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ពិនិត្យមើលករណីមានការបណ្តុះបណ្តាលនាយទាហាន ច្រើនជាងពលទាហាន ដែលជាករណីមិនចាំបាច់ ហើយត្រូវកាត់បន្ថយ កុំឲ្យចំណាយថវិកាចោលគ្មានប្រយោជន៍ ព្រោះលោកនាយករដ្ឋមន្ត្រីថា ការបណ្តុះបណ្តាលនេះ មិនមានសារសំខាន់ទេ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣

October 05, 2023 04:42 - 4 minutes - 2.92 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ទឹកជំនន់បន្តបំផ្លិចបំផ្លាញ នៅក្នុងតំបន់មួយចំនួន ក្នុងរដ្ឋវិចថូរៀ។ ** ជើងហោះហើរចេញជាង 50 ត្រូវបានលុបចោលនៅអាកាសយាន្តដ្ឋានអន្តរជាតិក្រុងស៊ីដនី។ ** រូបភាពស្តេច Charles នៅលើកាក់អូស្រ្តាលីត្រូវបានបង្ហាញ។

អ្នកលក់ទេយ្យវត្ថុ តាមវត្តអារាមនៅកម្ពុជា ត្អូញត្អែរពីការលក់ដូរថយចុះនៅរដូវភ្ជុំឆ្នាំនេះ

October 05, 2023 01:44 - 3 minutes - 2.88 MB

ក្រុមអ្នកលក់ផ្កាឈូក និងសាដក សម្រាប់ប្រគេនព្រះសង្ឃ នៅវត្តទួលសង្កែ ក្នុងរាជធានីភ្នំពេញ បានត្អូញត្អែរ ពីការលក់ធ្លាក់ចុះ នៅថ្ងៃកាន់បិណ្ឌ ពេលនេះ។ បើធៀបនឹងឆ្នាំមុន ក្រុមអ្នកលក់ លើកឡើងថា ពេលកាន់បិណ្ឌ ពេលនេះ មានប្រជាពុទ្ធបរិស័ទ ទៅវត្ត ច្រើន ដូចរាល់ឆ្នាំ តែមិនសូវមានអ្នកទិញនោះទេ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣

October 04, 2023 06:45 - 13 minutes - 12.3 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល​មិនបង្កើតពន្ធថ្មី និង​មិនដំឡើង​អត្រាពន្ធបន្ថែមទេ

October 03, 2023 23:52 - 5 minutes - 5.25 MB

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ លោកនឹងជួបជាមួយវិស័យឯកជន ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន ជាពិសេសការពិភាក្សា និងដោះស្រាយលើបញ្ហាពន្ធដារ។

How to sell your second-hand car in Australia - ដំណើរការលក់រថយន្តដែលប្រើរួចនៅក្នុងប្រទេសអូស្ត្រាលី៖ បញ្ជីត្រួតពិនិត្យ និងគន្លឹះ

October 03, 2023 06:04 - 11 minutes - 7.94 MB

Depending on where you live in Australia, selling a second-hand car differs. Regardless of your state or territory, the following checklist can help you navigate your vehicle selling experience successfully and stress-free. - អាស្រ័យលើទីកន្លែងដែលអ្នករស់នៅក្នុងប្រទេសអូស្ត្រាលី មានតម្រូវការខុសៗគ្នានៅពេលលក់រថយន្តដែលប្រើប្រាស់រួច ឬរថយន្តជជុះ។ ការយល់ដឹងអំពីជំហានចាំបាច់មួយចំនួន និងអនុសាសន៍នានាពេញមួយដំណើរការលក់នេះ រាប់ចាប់ពីការរៀបចំរថយន្តរបស់អ្នក រហូតដល់បញ្ចប់ការលក់ដូរសព្វគ្រប់ ដើម្បីអាចធានាបាន នូវក...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣

October 03, 2023 05:58 - 5 minutes - 3.5 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ធនាគារកណ្តាលអូស្រ្តាលីរក្សាអត្រាការប្រាក់ឱ្យនៅ4.1%ដដែល។ ** យុទ្ធនាការYES និង NO បន្តធ្វើឡើងនៅមុនការបោះឆ្នោតប្រជាមតិថ្ងៃទី១៤ តុលា។ ** រដ្ឋវិចថូរៀពង្រីកការយកពន្ធទៅលើដីលំនៅដ្ឋានដែលនៅទំនេរ។

#46 Talking about decisions (Med) - សិក្សាភាសាអង់គ្លេសភាគទី46៖ និយាយអំពីការសម្រេចចិត្ត

October 02, 2023 05:23 - 14 minutes - 10.4 MB

Learn how to talk about easy and difficult decisions. Plus, hear migrants discuss their decisions to move to Australia. - រៀនពីរបៀបនិយាយអំពីការសម្រេចចិត្តងាយៗ និងការសម្រេចចិត្តដ៏លំបាក។ លើសពីនេះ សូមស្តាប់ជនចំណាកស្រុកពិភាក្សាគ្នាអំពីការសម្រេចចិត្តរបស់ពួកគេ ក្នុងការផ្លាស់ទៅរស់នៅប្រទេសអូស្ត្រាលី។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ២ ខែតុលា ឆ្នាំ២០២៣

October 02, 2023 05:09 - 4 minutes - 3.26 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មណ្ឌលបោះឆ្នោតមុនពេលកំណត់សម្រាប់ ការបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើម ទៅកាន់សភា ចាប់ផ្តើមបើកពីថ្ងៃនេះ។ ** តម្លៃផ្ទះនៅប្រទេសអូស្រ្តាលីបន្តកើនឡើង ហើយត្រូវបានកំណត់ថានឹងឈានដល់កម្រិតខ្ពស់ថ្មីមួយ។ ** អភិបាលថ្មីរដ្ឋវិចថូរៀ ប្រកាសគណៈរដ្ឋមន្រ្តីថ្មី នៅមុនពេលសភាវិលត្រឡប់មកវិញ នៅថ្ងៃ ស្អែក។

របៀបបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភា និងមតិយោបល់

September 30, 2023 08:00 - 10 minutes - 6.93 MB

ការបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើមភាគតិចទៅកាន់សភា នឹងប្រព្រឹត្តទៅនៅថ្ងៃ សៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣នេះ។ វាគឺជាកាតព្វកិច្ចក្នុងការបោះឆ្នោតប្រជាមតិ ហើយច្បាប់បោះឆ្នោតរបស់ប្រទេសអូស្ត្រាលី មិនអនុញ្ញាតឱ្យមានការបោះឆ្នោតតាមអនឡាញទេ។ ដូច្នេះតើអ្នកអាចបោះឆ្នោតតាមវិធីណាខ្លះ?

កម្ពុជា​ប្រកាសថវិកាជាង ១០០លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ ដើម្បីទប់ការឡើងថ្លៃភ្លើងអគ្គិសនី

September 22, 2023 06:09 - 3 minutes - 2.96 MB

រដ្ឋមន្ត្រីថ្មីរបស់ក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានប្រកាសថា រាជរដ្ឋាភិបាល បានចំណាយលុយជាង ១០០លានដុល្លារអាម៉េរិក ក្នុង ១ឆ្នាំៗ ដើម្បីទប់ស្កាត់ កុំឱ្យឡើងថ្លៃភ្លើងអគ្គិសនី នៅកម្ពុជា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣

September 22, 2023 06:05 - 12 minutes - 11.3 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

Books

Country of Origin
1 Episode