ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese ជួបជាមួយប្រធានាធិបតី Joe Biden ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅថ្ងៃនេះ។ ** តម្លៃប្រេងឥន្ធនៈបានហក់ឡើងជាង 7 ភាគរយ ក្នុងរយៈពេលបីខែដល់ខែកញ្ញានេះ ។ **ប្រជាជនអូស្ត្រាលីកំពុងត្រូវបានគេព្រមានឱ្យប្រុងប្រយ័ត្ន ចំពោះការបោកប្រាស់ការងារ Job scams។ ** កម្មវិធី App ថ្មីសម្រាប់វាយតម្លៃហានិភ័យភ្លើងឆេះព្រៃមកលើផ្ទះសម្បែង ក្នុងរដូវកាលភ្លើងឆេះព្រៃ។