ខែតុលាគឺជាខែនៃការយល់ដឹងពីសុខភាពផ្លូវចិត្តក្នុងប្រទេសអូស្រ្តាលី ដែលភាសាអង់គ្លេសហៅថា Mental Health Awareness Month។ ហើយនៅក្នុងឱកាសនេះ SBS ខ្មែរក៏អញ្ជើញ គិលានុបដ្ឋាយិកាឯកទេសខាងសុខភាពផ្លូវចិត្តម្នាក់ គឺកញ្ញា ឈិន ម៉ីអ៊ីង ដើម្បីមកចែករំលែកនូវបទពិសោធន៍ជិត១០ឆ្នាំរបស់កញ្ញា ពាក់ព័ន្ធនឹងថាតើបញ្ហាជំងឺផ្លូវចិត្តកើតមកពីអ្វី? តើមានរោគសញ្ញាដូចម្តេចខ្លះ? តើអាចព្យាបាលបានតាមរបៀបណាខ្លះ?...