SBS Khmer - SBS ខ្មែរ artwork

SBS Khmer - SBS ខ្មែរ

2,637 episodes - Central Khmer - Latest episode: about 20 hours ago - ★★★★ - 9 ratings

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

News
Homepage Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed

Episodes

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ២៤ ខែសីហា ឆ្នាំ២០២៣

August 24, 2023 06:51 - 4 minutes - 3.74 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** របាយការណ៍អន្តរជំនាន់ចេញផ្សាយថ្ងៃនេះ នឹងបង្ហាញអំពី កំណើនសេដ្ឋកិច្ចដែលនឹងមានភាពយឺតយ៉ាវក្នុងរយៈពេល 4 ទស្សវត្សខាងមុខ ** ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ស្ថិតក្នុងចំណោមអ្នកដំណើរនៅស្ថិតលើយន្តហោះដែលធ្លាក់នៅទីក្រុងម៉ូស្គូ។ ** ឥណ្ឌាបានក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតយានអវកាសដោយជោគជ័យលើប៉ូលខាងត្បូងលើឋានព្រះច័ន្ទ។

ប្រជាជនក្នុងរដ្ឋនិងដែនដីចំនួន៥ក្នុងប្រទេសអូស្រ្តាលីស្ថិតនៅក្នុងការក្រឿនរំលឹកខ្ពស់នៃភ្លើងឆេះព្រៃឆ្នាំនេះ

August 24, 2023 06:44 - 6 minutes - 4.67 MB

មានការជំរុញឱ្យប្រជាជនអូស្ត្រាលី ត្រៀមរៀបចំសម្រាប់អ្វីដែលអាចជារដូវកាលភ្លើងឆេះព្រៃដ៏ខ្លាំងបំផុតមួយ ចាប់តាំងពីភ្លើងឆេះព្រៃដែលបណ្តាលឱ្យមនុស្សស្លាប់Black Summer ឆ្នាំ2019-2020។ តំបន់ធំៗ ក្នុងប្រទេសអូស្រ្តាលីស្ថិតនៅក្នុងគ្រោះថ្នាក់ច្រើនជាងមុន ដោយសារតែការថយចុះនៃទឹកភ្លៀង សីតុណ្ហភាពក្តៅលើសពីមធ្យម និងការប្រែប្រួលលំនាំអាកាសធាតុ។ ដូចដែលមាននៅក្នុងសេចក្តីរាយការណ៍នេះ អាជ្ញាធរបានចេញសារ ឱ្យប្រជាជនអូស្ត្រាលី រៀបចំត្រៀមខ្លួនពីឥឡូវនេះទៅ។

រដ្ឋសភាបោះឆ្នោតជាកញ្ចប់ ជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា

August 23, 2023 00:21 - 12 minutes - 11.3 MB

កាលពីព្រឹកថ្ងៃទី២២ ខែសីហា រដ្ឋសភា នីតិកាលទី៧ បានបើកកិច្ចប្រជុំ បោះឆ្នោតអនុម័តជាកញ្ចប់ ជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា រួមមាន ប្រធាន-អនុប្រធានរដ្ឋសភា និងប្រធាន-អនុប្រធានគណៈកម្មការទាំង១០ របស់រដ្ឋសភា ព្រមទាំងផ្តល់សេចក្តីទុកចិត្ត ដល់រាជរដ្ឋាភិបាលថ្មី។ ទាំងថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី គឺមកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ បើទោះបីជាលទ្ធផលបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បង្ហាញថា ក្នុងចំណោមសមាជិករដ្ឋសភាសរុប ១២៥រូប គឺមានគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ...

លោក ហ៊ុន សែន អបអរលោកថាក់ស៊ីន ដែលបានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ

August 23, 2023 00:13 - 4 minutes - 4.34 MB

កាលពីព្រលប់ថ្ងៃទី២២ ខែសីហា លោក ហ៊ុន សែន បានប្រកាសអបអរដល់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដែលលោកហ៊ុនសែន ហៅថា «បងប្រុស» ក្នុងពេលដែលលោក ថាក់ស៊ីន បានវិលត្រឡប់ ទៅកាន់ប្រទេសថៃវិញហើយ កាលពីព្រឹកថ្ងៃទី២២ ខែសីហា។ លោក ហ៊ុន សែន បានលើកឡើង តាមបណ្តាញសង្គម តេឡេក្រាមផ្លូវការរបស់លោកថា «ខ្ញុំបានទទួលដំណឹងដ៏រីករាយថា បងប្រុសរបស់ខ្ញុំ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ ប្រកបដោយសុវត្តិភាព និងបានជួបជុំក្រុមគ្រួសារ ពិសេសចៅៗ ដែលគាត់នឹកខ្លាំងជាងគេ។ ជូនពរបងប្រុស មានសុខភាពល្អ»។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ២២ ខែសីហា ឆ្នាំ២០២៣

August 22, 2023 08:14 - 3 minutes - 2.79 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតអូស្ត្រាលី កំពុងផ្តោតលើការលុបបំបាត់ព័ត៌មានមិនពិត ស្តីអំពីដំណើរការធ្វើប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភា។ ** លោក David Littleproud បានការពារលោកនាយករដ្ឋមន្រ្តី ជុំវិញកម្មសិក្សាដែលបានផ្តល់ឱ្យកូនប្រុសរបស់លោក។ ** អតីតនាយករដ្ឋមន្ត្រីថៃ វិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល ១៧ឆ្នាំ។

Managing daycare sickness: tips for new migrants and first-time parents - ការគ្រប់គ្រងជំងឺពេលកូនទៅchildcare៖ គន្លឹះសម្រាប់ជនចំណាកស្រុកថ្មី និងឳពុកម្តាយដែលមានកូនដំបូង

August 22, 2023 08:13 - 9 minutes - 6.79 MB

The decision to begin childcare at an early stage might appear beneficial for both your child and your career. However, it has the potential to disrupt the lives of many families, particularly those who are new migrants or first-time parents. What steps can recently arrived migrants take to adequately prepare their families for effectively managing this challenge? - ការចាប់ផ្តើមដាក់កូនចូលកុមារដ្ឋាន (childcare) នៅពីក្មេងៗ អាចជាដំណោះស្រាយជាក់ស្តែង សម្រាប់តុល្យភាពរវាងក្តីប្រាថ្នានៅក្នុងមុខអាជីពក...

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖

August 21, 2023 06:57 - 4 minutes - 2.39 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ATOទារយកបំណុលមកវិញដោយស្ងៀមស្ងាត់នៅក្នុងការប្រកាសពន្ធឆ្នាំនេះ។ ** រដ្ឋាភិបាលសហព័ន្ធធ្វើសេចក្តីប្រកាសដ៏សំខាន់មួយ ដើម្បីបង្កើនសមត្ថភាពការពារជាតិ។ **របាយការណ៍ថ្មីបង្ហាញថា ប្រជាជនអូស្ត្រាលី នឹងមានអាយុវែងជាងមុន និងមានពេលវេលាកាន់តែយូររស់នៅដោយសុខភាពល្អ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣

August 18, 2023 06:11 - 12 minutes - 11.5 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

អ្នកទោសជនជាតិចិនដែលជាមេក្លោងជួញដូរ​គ្រឿងញៀន ត្រូ​វបាន​រំដោះ​នៅ​គ្លីនីកឯកជនមួយ ក្នុងក្រុងសៀមរាប

August 18, 2023 01:25 - 5 minutes - 5.38 MB

ក្រុមខ្មាន់កាំភ្លើង មានគ្នា ៦នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារ បាននាំទៅពិនិត្យព្យាបាលធ្មេញ នៅគ្លីនិកពេទ្យធ្មេញឯកជនមួយ ក្នុងក្រុងសៀមរាប។

គ.ជ.ប ចាប់ផ្តើមវគ្គបណ្តុះបណ្តាលពិនិត្យ​បញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ២០២៣

August 18, 2023 01:18 - 3 minutes - 3.31 MB

វគ្គបណ្តុះបណ្តាល ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្ត្រីគ.ជ.ប បានធ្វើឡើង នៅទីស្តីការគ.ជ.ប កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងធ្វើឡើង នៅតាមឃុំសង្កាត់ ទូទាំងប្រទេសកម្ពុជា មានរយៈពេល ១៩ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

លោកស្រីLidia Thorpe ពន្យល់ពីគោលជំហររបស់លោកស្រីចំពោះសំឡេងជនជាតិដើមទៅកាន់សភា

August 17, 2023 10:05 - 7 minutes - 4.05 MB

លោកស្រី Lidia Thorpe បានប្រាប់ក្លឹបសារព័ត៌មានជាតិ អំពីហេតុផលសម្រាប់ការប្រឆាំងរបស់លោកស្រីចំពោះសំឡេងជនជាតិដើមភាគតិចទៅកាន់សភាដែលបានស្នើឡើង ។ ដូចដែលមាននៅក្នុងរបាយការណ៍នេះ សមាជិកព្រឹទ្ធសភាឯករាជ្យជនជាតិដើមភាគតិចរូបនេះនិយាយថា របៀបគិត និងសកម្មភាពថ្មីទាំងស្រុងត្រូវតែដាក់ជំនួសវិញ ដើម្បីឲ្យការផ្សះផ្សាជាតិសម្រេចទៅបាន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ១៧ ខែសីហា ឆ្នាំ២០២៣

August 17, 2023 07:42 - 4 minutes - 2.36 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** Matildas ត្រៀមជួបជាមួយស៊ុយអ៊ែត បន្ទាប់ពីចាញ់អង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ** អត្រាអ្នកអត់ការងារធ្វើរបស់អូស្ត្រាលីកើនឡើងដល់ 3.7 ភាគរយ។ ** គម្រោងថ្នាក់ជាតិដើម្បីជួយដល់ក្រុមគ្រួសារ 40,000 គ្រួសារទិញផ្ទះ នឹងចាប់ផ្តើមនៅឆ្នាំ 2024 ។ ** អ្នកវិទ្យាសាស្ត្របានផ្តល់អនុសាសន៍ឱ្យត្រឡប់ទៅរកការពាក់ម៉ាស់វិញ ខណៈដែលវ៉ារ្យ៉ង់ថ្មីដែលផ្លាស់ប្តូរយ៉ាងខ្លាំងនៃវីរុសឆ្លងកូរ៉ូណាបានលេចឡើង។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

August 16, 2023 06:03 - 12 minutes - 11.3 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

August 16, 2023 06:03 - 12 minutes - 11.3 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

Decoding Australia's inheritance laws: your rights and obligations explained - ការបើកកកាយពីច្បាប់កេរមរតករបស់ប្រទេសអូស្រ្តាលី៖ សិទ្ធិនិងកាតព្វកិច្ចរបស់អ្នក

August 16, 2023 04:19 - 11 minutes - 10.4 MB

Unlike some other countries, Australians do not pay an inheritance tax on the assets they inherit. Even so, strict inheritance laws are in place, and with more than 50 per cent of Australians dying without a Will, the courts often intervene. - ខុសពីប្រទេសមួយចំនួនទៀត ប្រជាជនអូស្ត្រាលីមិនបង់ពន្ធលើទ្រព្យសម្បត្តិដែលពួកគេទទួលបានជាកេរមរតកនោះទេ។ ទោះជាយ៉ាងនេះក្តី ច្បាប់កេរមរតកដ៏តឹងរឹងនៅតែមាន ហើយក៏មានជនជាតិអូស្ត្រាលីជាង 50% ដែលបានស្លាប់ទៅដោយគ្មានបណ្តាំមរតក និងត្រូវការអន្តរាគមន៍ពីតុលាការ។

អ្នកកាសែតជើងចាស់ លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មី

August 16, 2023 01:46 - 4 minutes - 4.55 MB

ក្នុងពិធីបំពាក់មេដាយដល់ក្រុមអ្នកកាសែត ដែលតាមយកព័ត៌មានពីសកម្មភាពការងាររបស់នាយករដ្ឋមន្ត្រីកម្ពុជា កាលពីល្ងាចថ្ងៃទី១៤ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ប៉ែន បូណា ដែលជាអ្នកកាសែតជើងចាស់ និងមានវត្តមានក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយដល់អ្នកកាសែតជាង ១០០នាក់ នឹងក្លាយជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ១៥ ខែសីហា ឆ្នាំ២០២៣

August 15, 2023 08:03 - 4 minutes - 2.91 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** តួលេខថ្មី បង្ហាញថាប្រាក់ឈ្នួលបានកើនឡើងស្របតាមអតិផរណា នៅក្នុងត្រីមាសខែមិថុនានេះ។ ** សហគមន៍ពហុវប្បធម៌ និងពហុជំនឿជាង 80 សហគមន័ក្នុងរដ្ឋវិចថូរៀ គាំទ្រសំឡេងជនជាតិដើមភាគតិចទៅកាន់សភា។ ** បុរសក្រុងខេនបេរ៉ា ដែលគម្រាមបំផ្ទុះគ្រាប់បែកលើយន្តហោះ បដិសេធមិនបង្ហាញខ្លួនចំពោះមុខតុលាការ កាលពីព្រឹកមិញនេះ។

#43 Talking about reading and books (Med) - សិក្សាភាសាអង់គ្លេសភាគទី43៖ និយាយអំពីការអាន និងសៀវភៅ

August 14, 2023 06:10 - 13 minutes - 9.6 MB

Learn how to start conversations about books. Plus find out where you can find books in your language. - រៀនពីរបៀបចាប់ផ្តើមការសន្ទនាអំពីសៀវភៅ។ លើសពីនេះ ស្វែងយល់ថាតើអ្នកអាចរកសៀវភៅជាភាសារបស់អ្នកបាននៅកន្លែងណា។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ១៤ ខែសីហា ឆ្នាំ២០២៣

August 14, 2023 06:05 - 4 minutes - 2.98 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តីអូស្រ្តាលីអំពាវនាវឱ្យមានថ្ងៃឈប់សម្រាកជាសាធារណៈប្រសិនបើ Matildas ឈ្នះWorld Cup។ **មានការអំពាវនាវសុំឱ្យមានជំនួយពីរដ្ឋាភិបាលជាបន្ទាន់ ដើម្បីជួយដល់បុគ្គលិកកម្មករចាំបាច់ បង់ថ្លៃឈ្នួលផ្ទះរបស់ពួកគេ។ ** លោក Julian Assange អាចនឹងត្រូវបានបញ្ជូនមកអូស្រ្តាលីវិញ។

វ៉ារ្យង់រងថ្មីនៃកូវីដ-19 កំពុងតែឆ្លងខ្លាំងនៅអាម៉េរិកនិងអង់គ្លេស

August 11, 2023 06:15 - 8 minutes - 8.17 MB

វ៉ារ្យង់រង COVID-19 ដែលមានឈ្មោះថា EG.5.1 ឬ Eris កំពុងលេចឡើងកាន់តែខ្លាំងឡើងៗ នៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ រោគសញ្ញានៃវ៉ារ្យង់នេះត្រូវបានគេរាយការណ៍ថា មានដូចជា ហៀរសំបោរ ឈឺក្បាល អស់កម្លាំង កណ្តាស់ និងឈឺបំពង់ក ដោយអ្នកជំនាញនៅប្រទេសអូស្ត្រាលីបាននិយាយថា វាទំនងជាមកដល់អូស្រ្តាលីហើយ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣

August 11, 2023 06:07 - 11 minutes - 10.8 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

គណបក្សប្រជាជនកម្ពុជា បង្ហាញសមាសភាពសមាជិករាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុនម៉ាណែត

August 11, 2023 01:48 - 5 minutes - 5.09 MB

នៅក្នុងពិធីសំណេះសំណាលរវាងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីជិតផុតអាណត្តិ ជាមួយសមាជិករាជរដ្ឋាភិបាល អាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅវិមាន ៧មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ គឺមានការបង្ហាញនូវសមាសភាពរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។

តើអ្នកដឹងពីសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលដែរឬទេ?

August 10, 2023 06:10 - 6 minutes - 4.67 MB

អាជ្ញាធរកំពុងលើកទឹកចិត្តឱ្យប្រជាជនអូស្រ្តាលីរៀនពីសញ្ញា និងអាការរោគរបស់ជំងឺស្រ្តូក ហើយមានបំណងចង់លុបបំបាត់ព្រេងនិទានសុខភាពមិនពិតមួយ ដែលថា ជំងឺដាច់សរសៃឈាមខួរក្បាល ឬស្រ្តូកនេះ ប៉ះពាល់តែមនុស្សចាស់ប៉ុណ្ណោះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ១០ ខែសីហា ឆ្នាំ២០២៣

August 10, 2023 05:56 - 4 minutes - 3.46 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ម៉ាឡេស៊ីបានក្លាយជាប្រទេសទីពីរដែលផ្អាកការនាំចេញបសុសត្វរស់ ពីប្រទេសអូស្ត្រាលី។ ** គម្រោងសាងសង់រោងចក្រសម្រាប់ចាក់កាកសំណល់នុយក្លេអ៊ែរ នៅរដ្ឋអូស្រ្តាលីខាងត្បូង ត្រូវបានលុបចោល ។ ** ភ្លើងឆេះព្រៃនៅកោះហាវ៉ៃបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ 6 នាក់ ។

ក្រុមអ្នកតស៊ូមតិនិយាយថា ការរុះរើផ្ទះសម្បែងនៅតំបន់ប្រាសាទអង្គរវត្តជាការបណ្ដេញចេញដោយបង្ខំ

August 10, 2023 02:01 - 8 minutes - 7.46 MB

នៅប្រទេសកម្ពុជា គម្រោងដ៏ធំមួយកំពុងដំណើរការ ដើម្បីដកប្រជាពលរដ្ឋប្រមាណមួយម៉ឺនគ្រួសារចេញពីប្រាសាទអង្គរវត្ត និងជុំវិញឧទ្យានបុរាណវិទ្យា។ អង្គការសិទ្ធិមនុស្សនិយាយថា ទាំងនេះគឺជាការបណ្តេញចេញដោយបង្ខំ ដោយអ្នកស្រុកមិនមានជម្រើស និងទទួលបាននូវជំនួយគាំទ្រតិចតួចបំផុត ក្នុងការតាំងទីលំនៅថ្មីនៅកន្លែងផ្សេង។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣

August 09, 2023 06:13 - 11 minutes - 11 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

ក្រុមគ្រូពេទ្យ​មនុស្ស​ធម៌អូស្រ្តាលីផ្តល់​ការ​ព្យាបាល​ភ្នែក​ឡើង​បាយ​ដោយឥតគិតថ្លៃនៅកម្ពុជា

August 09, 2023 02:12 - 2 minutes - 2.5 MB

លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) និងមូលនិធិរក្សាកុមារ (Raksa Koma Foundation) ដើម្បីពិនិត្យ និងព្យាបាលអ្នកជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ មកពីខេត្តកំពង់ធំ ប្រមាណ ២៨០នាក់។ ការពិនិត្យ និងព្យាបាលភ្នែកនេះ បានធ្វើឡើង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី៥...

ទស្សនៈជុំវិញការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា

August 09, 2023 02:02 - 6 minutes - 6.07 MB

កាលពីថ្ងៃទី៧ ខែសីហា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា នៅអាណត្តិទី៧ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ៨ ខែសីហា ឆ្នាំ២០២៣

August 08, 2023 07:30 - 4 minutes - 3.39 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសសហព័ន្ធអូស្ត្រាលីថា អាចមានការចាប់ខ្លួនបន្ថែមទៀត ទាក់ទងនឹងបណ្តាញ រំលោភបំពានលើកុមារតាមអ៊ីនធឺណិត ** គោលនយោបាយអភិវឌ្ឍន៍អន្តរជាតិថ្មីមួយ កំណត់យកការប្រែប្រួលអាកាសធាតុជាបញ្ហាស្នូល។ ** ក្រុម Matildas ឈានចូលដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់នារីពិភពលោក ដោយទំនុកចិត្តខ្ពស់។

Mastering English proficiency: steps to boost your language skills - ភាពស្ទាត់ជំនាញខាងភាសាអង់គ្លេស៖ ជំហានដើម្បីបង្កើនជំនាញភាសារបស់អ្នក

August 08, 2023 07:26 - 11 minutes - 8.49 MB

Learning English can serve as both a requirement for your student visa and a pathway to future academic pursuits. It also has the potential to enhance your career prospects or become a personal goal. With so many study options and informal learning opportunities, there should be few obstacles to improving your English skills. - ការរៀនភាសាអង់គ្លេសអាចថាជាតម្រូវការសម្រាប់ទិដ្ឋាការសិស្សនិស្សិតរបស់អ្នក និងជាផ្លូវឆ្ពោះទៅរកការបន្តការសិក្សានាពេលអនាគត។ វាក៏មានសក្ដានុពលក្នុងការលើកកម្ពស់ការរំពឹងទុកក្នុង...

​នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ៧ ខែសីហា ឆ្នាំ២០២៣

August 07, 2023 05:02 - 4 minutes - 3.24 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រិត្យតែងតាំងលោក ហ៊ុន ម៉ាណែតធ្វើជានាយករដ្ឋមន្រ្តី។ ** អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំ ជុំវិញការចោទប្រកាន់អំពើពុករលួយ។ ** រដ្ឋាភិបាលនឹងណែនាំបទប្បញ្ញត្តិថ្មី ដើម្បីពង្រឹងច្បាប់ពន្ធ ក្នុងគោលបំណងបង្ការកុំឱ្យមានរឿងអាស្រូវ ដូចជាការលេចធ្លាយរបស់PWC។

តើអ្នកត្រូវធ្វើការងារបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពដែរឬទេ?

August 07, 2023 03:00 - 7 minutes - 7.08 MB

ទិន្នន័យថ្មីពីការិយាល័យស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ប្រជាជនអូស្ត្រាលីកាន់តែច្រើនឡើងៗ ត្រូវធ្វើការច្រើនកន្លែង ចំពេលមានវិបត្តិថ្លៃចំណាយក្នុងការរស់នៅ។ ការិយាល័យស្ថិតិអូស្ត្រាលីប៉ាន់ប្រមាណថា ជនជាតិអូស្ត្រាលី 947,300 នាក់ បានធ្វើការច្រើនកន្លែងនៅក្នុងខែមីនា ដែលជាកំណត់ត្រាថ្មីមួយ។ អ្នកជំនាញនិយាយថា ថ្លៃទំនិញឡើងថ្លៃ និងប្រាក់ឈ្នួលដែលនៅទ្រឹង កំពុងជំរុញមនុស្សឱ្យធ្វើការងារច្រើន ដើម្បីផ្គត់ផ្គង់សម្ភារៈចាំបាច់។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

August 04, 2023 06:09 - 11 minutes - 10.5 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

អូស្ត្រាលីនឹងប្រគល់រូបចម្លាក់លោកេស្វរៈបែបសិល្បៈចម្ប៉ាឱ្យកម្ពុជាវិញ

August 04, 2023 01:16 - 3 minutes - 3.14 MB

រូបចម្លាក់បុរាណ ៣អង្គ ដែលមានចំណាស់រាប់រយឆ្នាំ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ប្រគល់ឱ្យកម្ពុជាវិញ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ២ឆ្នាំ លើប្រភពដើម។ ប៉ុន្តែចម្លាក់ទាំង៣ នឹងរក្សាទុក សម្រាប់ការតាំងបង្ហាញ នៅអូស្ត្រាលីសិន មុនពេលដឹកមកកម្ពុជាវិញ។

លោកហ៊ុនសែន ប្រកាសជាថ្មីថា កូនប្រុសរបស់លោកនឹង​ត្រូវ​តែងតាំង​ជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា នៅសប្តាហ៍ក្រោយ

August 04, 2023 00:57 - 3 minutes - 3.15 MB

កាលពីព្រឹកថ្ងៃទី៣ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ហ៊ុន ម៉ាណែត នឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នៅថ្ងៃចន្ទ ទី៧ ខែសីហា។ ចំណែកសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវបង្កើតឡើង នៅថ្ងៃទី២២ ខែសីហាខាងមុខ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា រូបលោក និងមន្ត្រីមានឥទ្ធិពលចាស់ៗដទៃទៀត ក្នុងជួរគណបក្សប្រជាជនកម្ពុជា នឹងមិនលូកលាន់ ក្នុងការធ្វើការសេចក្តីសម្រេចចិត្តណាមួយរបស់រាជរដ្ឋាភិបាលថ្មី នាពេលខាងមុខនោះឡើយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ៣ ខែសីហា ឆ្នាំ២០២៣

August 03, 2023 05:57 - 4 minutes - 3.37 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បំណែកសាកសពត្រូវបានគេរកឃើញនៅក្នុងប្រតិបត្តការរុករក ទាហានបួននាក់ដែលបាត់ខ្លួន។ ** អូស្ត្រាលីបានយល់ព្រមប្រគល់រូបចម្លាក់សំរិទ្ធបុរាណចំនួនបី ទៅឱ្យប្រទេសកម្ពុជាវិញ។ ** សំណើផ្តល់មូលនិធិថែទាំមនុស្សចាស់ថ្មី សម្លឹងមើលលើប្រាក់ស៊ុបភើរជាដំណោះស្រាយ។

តើលោកអ្នកចាប់អារម្មណ៍ចង់ធ្វើការងារខាងវិស័យសាកវប្បកម្មដែរឬទេ?

August 02, 2023 23:00 - 14 minutes - 10.6 MB

កម្មវិធី Grow Your Future ដែលផ្តួចផ្តើមឡើងដោយអង្គការNursery & Garden Industry Victoria (NGIV) សហការណ៍ជាមួយ Jobs Victoria ផ្តល់ការបណ្តុះបណ្តាល និងផ្តល់ការងារខាងផ្នែកដំណាំដាំដុះ ដល់ប្រជាជនពហុវប្បធម៌ដែលរស់នៅក្នុងរដ្ឋវិចថូរៀ។ សូមស្តាប់បទសម្ភាសន៍រវាងSBSខ្មែរជាមួយនឹងអ្នកដឹកនាំគម្រោង កញ្ញា ហ៊ន រចនាដូចតទៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

August 02, 2023 06:07 - 12 minutes - 11.1 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

កម្ពុជាអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះក្នុងអត្រាថ្មី

August 02, 2023 00:34 - 2 minutes - 2.42 MB

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃដំបូង ក្នុងការអនុវត្តអត្រាថ្មី នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា

August 02, 2023 00:21 - 4 minutes - 4.22 MB

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១ ខែសីហា គ.ជ.ប បានប្រកាសផ្សាយនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ លទ្ធផលបណ្តោះអាសន្ននេះ បានបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយទាំង ១៨ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅកម្ពុជា ពេលនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ហើយបន្ទាប់មកគឺគណបក្សហ៊្វុនស៊ិនប៉ិច។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ១ ខែសីហា ឆ្នាំ២០២៣

August 01, 2023 08:11 - 5 minutes - 3.66 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** R-B-Aសម្រេចរក្សាអត្រាការប្រាក់នៅកម្រិត 4.1 ភាគរយជាលើកទីពីរ។ ** អតីតបុគ្គលិកមើលថែទាំកុមារម្នាក់ ត្រូវបានចោទប្រកាន់ពីបទបំពានលើកុមារចំនួន 1,623 ករណី ចំពោះកុមារ 91នាក់។ ** ចាប់ពីថ្ងៃនេះ បុគ្គលិកអាជីវកម្មខ្នាតតូច នឹងមានសិទ្ធិឈប់សម្រាកដោយសារ អំពើហិង្សាក្នុងគ្រួសារ1០ថ្ងៃ។

Voice Referendum: What is it and why is Australia having one? - ប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភាគឺជាអ្វី? ហើយហេតុអ្វីបានជាអូស្រ្តាលីត្រូវធ្វើប្រជាមតិនេះ?

August 01, 2023 07:03 - 10 minutes - 7.68 MB

Australians will vote in the Indigenous Voice to Parliament referendum on October 14. Here’s what you need to know about the process, including why it’s taking place, and the information that communities can expect to help guide their decisions at the polls. - ប្រជាជនអូស្ត្រាលីនឹងបោះឆ្នោតនៅចុងឆ្នាំនេះនៅក្នុងការធ្វើប្រជាមតិសំឡេងជនជាតិដើមទៅកាន់សភា “Voice to Parliament”។ នេះជាអ្វីដែលអ្នកត្រូវដឹងអំពីដំណើរការ រួមទាំងមូលហេតុដែលវាកើតឡើង និងព័ត៌មានដែលសហគមន៍អាចរំពឹងថានឹងជួយណែនាំការសម្រេចចិត្តរបស់ពួកគេ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ៣១ ខែកក្កដា ឆ្នាំ២០២៣

July 31, 2023 06:17 - 5 minutes - 3.91 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងការពារជាតិ និយាយថា ទាហានបួននាក់ដែលធ្លាក់ឧទ្ធម្ភាគចក្រ គ្មានសង្ឃឹមថានៅរស់ទេ។ ** គណបក្ស Liberal នឹងគាំទ្រដល់សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ក្នុងការបង្កើនអត្រាប្រាក់ជំនួយសម្រាប់អ្នកស្វែងរកការងារធ្វើ Jobseeker ។ ** របាយការណ៍ថ្មីមួយនិយាយថា ប្រព័ន្ធដាក់ពាក្យសុំទិដ្ឋាការធានាឳពុកម្តាយ “Parent Visa” "មិនដំណើរការត្រឹមត្រូវនោះទេ" ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣

July 28, 2023 06:04 - 9 minutes - 6.54 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះ៖ ** រដ្ឋាភិបាលបក្សលេប័រ នឹងណែនាំឡើងវិញនូវសេចក្តីព្រាងច្បាប់លំនៅដ្ឋានដែលមានតម្លៃ មួយម៉ឺនលានដុល្លារ ទៅកាន់សភានៅសប្តាហ៍ក្រោយ។ ** រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក នឹងជួបជាមួយសមភាគីអូស្ត្រាលីនៅថ្ងៃនេះ។ ** រដ្ឋវិចថូរៀនឹងហាមឃាត់ការភ្ជាប់បណ្តាញហ្គាសនៅក្នុងលំនៅដ្ឋានថ្មីចាប់ពីដើមឆ្នាំក្រោយទៅ។

លោក ហ៊ុន សែន៖ ការ​បោះឆ្នោត​នៅ​កម្ពុជា មិនចំណុះឱ្យ​ប្រទេស​ណាសរសើរ ឬបន្តុះបន្អាប់​ទេ

July 27, 2023 23:19 - 7 minutes - 5.13 MB

ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ជនរួមជាតិ ក្រោយការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ដោយអះអាងថា លោក មិនដៀមដាមដល់ប្រទេសណាមួយទេ ដែលតែងតែរិះគន់លើការបោះឆ្នោតនៅកម្ពុជានោះ។ ចាប់តាំងពីការបោះឆ្នោតសកល នៅកម្ពុជា កាលពីឆ្នាំ២០១៨ ដែលប្រទេសនោះ បានរិះគន់លើការបោះឆ្នោតនៅកម្ពុជា ដោយសារតែមិនមានបក្សប្រឆាំង ចូលរួមប្រកួតប្រជែង ប៉ុន្តែប្រទេសនោះ នៅតែត្រូវធ្វើការជាមួយលោក ដែលដឹកនាំរដ្ឋាភិបាលកម្ពុជាដដែល។

#42 Let’s talk about thrifting & fashion (Adv) - សិក្សាភាសាអង់គ្លេសភាគទី42៖ ចូរនិយាយពីការសន្សំសំចៃ & ការច្នៃម៉ូដ

July 27, 2023 06:21 - 15 minutes - 11.6 MB

Learn how to talk about thrifting and sustainable fashion. Plus find out how you can upcycle your old clothes and items for free. - រៀនពីរបៀបនិយាយស្តីអំពីការសន្សំសំចៃ និងម៉ូដដែលមិនចេះសាបរលាប។ បន្ថែមពីលើនេះទៀត ស្វែងយល់ពីរបៀបដែលអ្នកអាចកែច្នៃសម្លៀកបំពាក់ និងរបស់របរចាស់ៗរបស់អ្នកបានដោយឥតគិតថ្លៃ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកក្កដា ឆ្នាំ២០២៣

July 27, 2023 06:10 - 4 minutes - 3.01 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសផ្ទេរតំណែងទៅឱ្យកូនប្រុស។ ** អាមេរិកនិយាយថា ប្រទេសនូវែលសេឡង់អាចនឹងមានឱកាសចូលរួមក្នុង កិច្ចព្រមព្រៀងAUKUS។ ** ប៉ូលិសញូសៅវែលបង្កើតក្រុមការងារថ្មីមួយដើម្បីស៊ើបអង្កេតលើការបាញ់បោះរបស់ក្រុមជនអន្ធពាលពាក់ព័ន្ធនឹងជម្លោះគ្រឿងញៀននៅស៊ីដនី។

តើអូស្រ្តាលីនឹងដើរតាមអាម៉េរិក ដាក់ទណ្ឌកម្មមកលើកម្ពុជាដែរឬទេ ខណៈដែលលោក ហ៊ុនសែន ប្រកាសផ្ទេរតំណែងទៅឱ្យកូនប្រុស?

July 27, 2023 04:16 - 6 minutes - 4.17 MB

ខណៈពេលដែលប្រទេសចិនបានអបអរសាទររដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានរៀបចំការបោះឆ្នោតនោះ ប្រទេសលោកខាងលិច រួមទាំងប្រទេសអូស្ត្រាលី បានសម្តែងការព្រួយបារម្ភចំពោះការគំរាមកំហែង និងការយាយីរបស់គណបក្សប្រឆាំង។ ប៉ុន្តែតើអូស្ត្រាលីនឹងធ្វើតាមសហរដ្ឋអាមេរិក ហើយដាក់ទណ្ឌកម្មមកលើកម្ពុជាដែរឬទេ? ស្របពេលនេះដែរ លោក ហ៊ុនសែន ក៏បានប្រកាសផ្ទេរតំណែងទៅឱ្យលោក ហ៊ុន ម៉ាណែត ដែលនឹងឡើងធ្វើជានាយករដ្ឋមន្រ្តីបន្តនៅថ្ងៃទី២២ ខែសីហាខាងមុខនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣

July 26, 2023 06:11 - 11 minutes - 10.2 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

អូស្រ្តាលី​ប្រកាស​ផ្តល់​ជំនួយ​ដល់​កម្ពុជា ៨៣,៦លានដុល្លារអូស្រ្តាលី

July 26, 2023 01:01 - 2 minutes - 1.88 MB

រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦លានដុល្លារអូស្រា្តលី ស្មើជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជា។ ជំនួយរបស់អូស្ត្រាលីនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ប្រកាស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ គឺ ២ថ្ងៃ ក្រោយថ្ងៃបោះឆ្នោតជាតិ នៅប្រទេសកម្ពុជា។

Books

Country of Origin
1 Episode