ក្រុមគ្រូពេទ្យមនុស្សធម៌អូស្រ្តាលីផ្តល់ការព្យាបាលភ្នែកឡើងបាយដោយឥតគិតថ្លៃនៅកម្ពុជា
SBS Khmer - SBS ខ្មែរ
Central Khmer - August 09, 2023 02:12 - 2 minutes - 2.5 MB - ★★★★ - 9 ratingsNews Homepage Download Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed
Previous Episode: ទស្សនៈជុំវិញការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា
លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) និងមូលនិធិរក្សាកុមារ (Raksa Koma Foundation) ដើម្បីពិនិត្យ និងព្យាបាលអ្នកជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ មកពីខេត្តកំពង់ធំ ប្រមាណ ២៨០នាក់។ ការពិនិត្យ និងព្យាបាលភ្នែកនេះ បានធ្វើឡើង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៣។