SBS Khmer - SBS ខ្មែរ artwork

SBS Khmer - SBS ខ្មែរ

2,640 episodes - Central Khmer - Latest episode: 13 days ago - ★★★★ - 9 ratings

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

News
Homepage Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed

Episodes

តើអូស្រ្តាលីនឹងដើរតាមអាម៉េរិក ដាក់ទណ្ឌកម្មមកលើកម្ពុជាដែរឬទេ ខណៈដែលលោក ហ៊ុនសែន ប្រកាសផ្ទេរតំណែងទៅឱ្យកូនប្រុស?

July 27, 2023 04:16 - 6 minutes - 4.17 MB

ខណៈពេលដែលប្រទេសចិនបានអបអរសាទររដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានរៀបចំការបោះឆ្នោតនោះ ប្រទេសលោកខាងលិច រួមទាំងប្រទេសអូស្ត្រាលី បានសម្តែងការព្រួយបារម្ភចំពោះការគំរាមកំហែង និងការយាយីរបស់គណបក្សប្រឆាំង។ ប៉ុន្តែតើអូស្ត្រាលីនឹងធ្វើតាមសហរដ្ឋអាមេរិក ហើយដាក់ទណ្ឌកម្មមកលើកម្ពុជាដែរឬទេ? ស្របពេលនេះដែរ លោក ហ៊ុនសែន ក៏បានប្រកាសផ្ទេរតំណែងទៅឱ្យលោក ហ៊ុន ម៉ាណែត ដែលនឹងឡើងធ្វើជានាយករដ្ឋមន្រ្តីបន្តនៅថ្ងៃទី២២ ខែសីហាខាងមុខនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣

July 26, 2023 06:11 - 11 minutes - 10.2 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

អូស្រ្តាលី​ប្រកាស​ផ្តល់​ជំនួយ​ដល់​កម្ពុជា ៨៣,៦លានដុល្លារអូស្រ្តាលី

July 26, 2023 01:01 - 2 minutes - 1.88 MB

រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦លានដុល្លារអូស្រា្តលី ស្មើជាង ៥៦,៥លានដុល្លារអាមេរិក ដល់កម្ពុជា។ ជំនួយរបស់អូស្ត្រាលីនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ប្រកាស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ គឺ ២ថ្ងៃ ក្រោយថ្ងៃបោះឆ្នោតជាតិ នៅប្រទេសកម្ពុជា។

អូស្ត្រាលី អង់គ្លេស និងអាមេរិក សម្តែងការព្រួយបារម្ភជាខ្លាំងអំពីបរិយាកាស នៃការបោះឆ្នោតនៅកម្ពុជា

July 26, 2023 00:46 - 6 minutes - 4.51 MB

ស្ថានទូតអូស្ត្រាលី ស្ថានទូតអង់គ្លេស និងស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានចេញសេចក្តី ថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយសម្តែងនូវការព្រួយបារម្ភជាខ្លាំង អំពីបរិយាកាសនៃការបោះឆ្នោតជាតិ និងគន្លងប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។

តើ​គេអាចលេបថ្នាំច្រើន​មុខច្របល់​គ្នា​ពេល​ផ្តាសាយ​ដែរឬទេ?

July 25, 2023 08:04 - 14 minutes - 8.15 MB

គ្រុនផ្តាសសាយតូចនិងផ្តាសាយធំ ជាជំងឺសាមញ្ញ ប៉ុន្តែវារំខានយើងគ្រប់គ្នា ហើយក៏អាចបណ្តាលឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរផងដែរ។ មនុស្សមួយចំនួនបានប្រើប្រាស់ថ្នាំពីរបីមុខក្នុងពេលតែមួយដើម្បីព្យាបាលវា។ តើការប្រើប្រាស់ថ្នាំបែបនេះ អាចផ្តល់ផលវិបាកអ្វីខ្លះសម្រាប់សុខភាព? សូមស្តាប់បទសម្ភាសជាមួយលោកឱសថការីលឹម សួរ ម្ចាស់ឱសថស្ថាន Lim's Pharmacy។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ២៥ ខែកក្កដា ឆ្នាំ២០២៣

July 25, 2023 07:38 - 4 minutes - 3.27 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ 1 មានការអំពាវនាវឱ្យយកពន្ធបន្ថែមលើអាជីវកម្មធំៗ ដើម្បីផ្គត់ផ្គង់ការសាងសង់ផ្ទះរដ្ឋ និងដោះស្រាយ វិបត្តិលំនៅដ្ឋានរបស់ប្រទេសអូស្រ្តាលី។ 2 ក្រុមអ្នកតស៊ូមតិថាច្បាប់ពាក់ព័ន្ធនឹងការយល់ព្រមពេលរួមភេទ គួរតែស៊ីគ្នានៅទូទាំងប្រទេសអូស្រ្តាលី។ 3 នាយករដ្ឋមន្ត្រីជប៉ុន ថ្កោលទោសការបាញ់មីស៊ីលចុងក្រោយគេបង្អស់របស់ប្រទេសកូរ៉េខាងជើង។

Make friends in Australia: the importance of cross-cultural friendships - អត្ថប្រយោជន៍នៃមិត្តភាពដែលមានវប្បធម៌ខុសៗគ្នា

July 25, 2023 07:29 - 9 minutes - 7.11 MB

Making friends is one of the biggest challenges people can face in a new country. We naturally form support networks with people from similar cultural backgrounds – but imagine taking a leap and expanding your friendship circle. Cross-cultural friendships will improve your outlook and heighten your sense of belonging. - ការបង្កើតមិត្តគឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយដែលយើងជួបប្រទះនៅក្នុងប្រទេសថ្មី។ តាមធម្មតា យើងមានទំនោរបង្កើតបណ្តាញគាំទ្រជាមួយមនុស្សមកពីប្រវត្តិវប្បធម៌ស្រដៀងៗគ្នា។ ប៉ុន្តែចូរស្រមៃមើលដល...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ២៤ ខែកក្កដា ឆ្នាំ២០២៣

July 24, 2023 07:53 - 5 minutes - 4.13 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គ.ជ.ប ថាការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។ ** បុគ្គលិកកម្មករបណ្តែត(Casual) ដែលធ្វើការតាមពេលម៉ោងទៀងទាត់ នឹងអាចផ្លាស់ប្តូរទៅបុគ្គលិកអចិន្ត្រៃយ៍បាន។ ** រដ្ឋវិចថូរៀគ្រោងកំណត់ការដំឡើងប្រាក់ឈ្នួលផ្ទះឱ្យឡើងបានតែម្តងប៉ុណ្ណោះក្នុងរយៈពេលពីរឆ្នាំ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣

July 21, 2023 06:28 - 16 minutes - 14.9 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

គ ជ ប ណែនាំប្រជាពលរដ្ឋខ្មែរ ឱ្យត្រៀមលក្ខណៈ ទៅបោះឆ្នោត នៅថ្ងៃទី២៣កក្កដានេះ

July 21, 2023 05:48 - 3 minutes - 3.65 MB

គ.ជ.ប បានប្រកាសប្រាប់ឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួន និងឯកសារឱ្យបានរួចរាល់ ទៅចូលរួមបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ។ ក្នុងនោះ ប្រជាពលរដ្ឋ ក៏ត្រូវពិនិត្យទីតាំងការិយាល័យបោះឆ្នោត នៅក្នុងបណ្ណព័ត៌មានបោះឆ្នោត ឬក៏រកឈ្មោះក្នុងវេបសាយរបស់គ.ជ.ប voterlist.nec.gov.kh។ ក្នុងនោះ ១ថ្ងៃ មុនថ្ងៃបោះឆ្នោត ពោលគឺនៅថ្ងៃទី២២ ខែកក្កដា ប្រជាពលរដ្ឋ ក៏អាចទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងបន្ទប់បោះឆ្នោត ដែលមានបិទឈ្មោះនៅមុខការិយាល័យបោះឆ្នោតផងដែរ។

គណបក្ស ភ្លើងទៀន ប្រកាសជំហរ មិនគាំទ្រ និងមិនពាក់ព័ន្ធយុទ្ធនាការគូសខ្វែងសន្លឹកឆ្នោតនោះទេ

July 21, 2023 05:39 - 4 minutes - 5.54 MB

គណបក្ស ភ្លើងទៀន បានប្រកាសជំហរ ថាបក្សប្រឆាំង ដែលមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រ នៅកម្ពុជា ពេលនេះ មិនគាំទ្រយុទ្ធនាការគូសខ្វែងសន្លឹកឆ្នោតឡើយ។ គណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះមកពីគណបក្សសមរង្ស៊ី ក៏បានប្រកាសបដិសេធថា បក្សប្រឆាំងនេះ មិនជាប់ពាក់ព័ន្ធនឹងទង្វើ ឬក៏ការអំពាវនាវឱ្យគូសសន្លឹកឆ្នោតខ្វែងចោល នៅថ្ងៃបោះឆ្នោត ថ្ងៃទី២៣កក្កដាឡើយ ហើយទង្វើបែបនេះ កើតចេញពីបុគ្គលនោះទេ។

ខ្សែភាពយន្តឯកសារមរតកសំឡេង លោក ស៊ិន ស៊ីសាមុត ចាក់បញ្ចាំងជាលើកដំបូងនៅទីក្រុងម៉ែលប៊ន

July 20, 2023 06:24 - 7 minutes - 5.42 MB

ខ្សែភាពយន្តឯកសារ មរតកសំឡេងរបស់ លោក ស៊ិន ស៊ីសាមុត ដែលជាស្នាដៃរបស់ផលិតករអាម៉េរិក លោក Chris G Parkhust នឹងចាក់បញ្ចាំងជាលើកដំបូងគេបង្អស់ ក្នុងមហោស្រពភាពយន្តឯកសារនៅទីក្រុងម៉ែលប៊ន នៅថ្ងៃអង្គារទី 25ខែកក្កដានេះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ២០ ខែកក្កដា ឆ្នាំ២០២៣

July 20, 2023 05:54 - 3 minutes - 2.87 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សបីនាក់ស្លាប់ និងប្រាំមួយនាក់រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុងអ៊ុកឡែន ប្រទេសនូវ៉ែលហ្សេឡង់។ ** លោកស្រីKathryn Campbell ក្លាយជាមន្រ្តីជាន់ខ្ពស់ដំបូងគេ ដែលត្រូវបានព្យួរការងារពាក់ព័ន្ធនឹងគម្រោង Robodebt។ ** អត្រាគ្មានការងារធ្វើរបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះមកនៅត្រឹម 3.5 ភាគ។

នាវា USS Canberra មកដល់ទីក្រុងស៊ីដនីហើយ សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រ

July 19, 2023 06:07 - 4 minutes - 4.03 MB

នាវា USS Canberra បានមកដល់ប្រទេសអូស្ត្រាលីហើយ នៅមុនការប្រារព្ធពិធីផ្លូវការនៅថ្ងៃទី 22 ខែកក្កដា ដែលជាជំហានដ៏សំខាន់មួយនៅក្នុងសម្ព័ន្ធភាពអាម៉េរិកអូស្រ្តាលី - US Australia Alliance ។ នាវាចម្បាំងអាម៉េរិកនេះ ត្រូវបានគេដាក់ឈ្មោះតាមរដ្ឋធានីរបស់ប្រទេសអូស្ត្រាលី និងនាវាដើម H-M-A-S Canberra ដែលបានលិចក្នុងសង្គ្រាមលោកលើកទី 2 ដោយបានឆក់យកជីវិតជនជាតិអូស្ត្រាលី 84 នាក់។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣

July 19, 2023 06:04 - 11 minutes - 10.7 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

លោក សម រង្ស៊ី និងបក្ខពួក ត្រូវ​បាន​ផាកពិន័យ​ និង​ដកសិទ្ធិឈរ​ឈ្មោះ​បោះឆ្នោត ១០-២៥ឆ្នាំ

July 19, 2023 01:13 - 4 minutes - 3.7 MB

គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តប៉ៃលិន បានចេញសេចក្តីសម្រេចផ្សេងគ្នា ផាកពិន័យពី ១០-២០លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតពី ១០-២៥ឆ្នាំ ចំពោះលោក សម រង្ស៉ី និងបក្ខពួក ១៨នាក់ផ្សេងទៀត។ ការសម្រេចនេះ បានធ្វើឡើង តាមបណ្តឹងរបស់មេធាវី និងតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានប្តឹងលោក សម រង្ស៊ី រួមទាំងបក្ខពួក ១៨នាក់ទៀត ពីបទដឹកនាំ និងធ្វើសកម្មភាពណែនាំ ញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ១៨ ខែកក្កដា ឆ្នាំ២០២៣

July 18, 2023 07:24 - 4 minutes - 3.09 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ទឡ្ហីករណ៍ផ្លូវការសម្រាប់យុទ្ធនាការ 'Yes' និង 'No' ត្រូវបានចេញផ្សាយ នៅមុនការបោះឆ្នោតប្រជាមតិសំឡេងជនជាតិដើម។ រដ្ឋាភិបាលរដ្ឋវិចថូរៀរងការចោទប្រកាន់ចំពោះការបំប៉ោងថ្លៃចំណាយប៉ាន់ស្មាននៃការធ្វើជាម្ចាស់ផ្ទះកីឡាCommonwealth Games 2026។ ប្រជាជនអូស្ត្រាលីអាចបន្តរងសម្ពាធនៃការកើនឡើងថ្លៃអគ្គិសនីជាច្រើនឆ្នាំទៀត។

Australia Explained: What does responsible cat ownership involve? - តើការចិញ្ចឹមសត្វឆ្មាប្រកបដោយទំនួលខុសត្រូវ ពាក់ព័ន្ធនឹងអ្វីខ្លះ ប្រសិនបើអ្នកជាម្ចាស់ឆ្មាក្នុងប្រទេសអូស្រ្តាលី?

July 18, 2023 06:37 - 11 minutes - 8.39 MB

If you own a pet cat or are planning to, being a responsible cat owner will help keep your cat safe and protect Australia’s native wildlife as well. - ប្រសិនបើអ្នកជាម្ចាស់សត្វឆ្មាចិញ្ចឹម ឬកំពុងគិតចង់យកឆ្មាមកចិញ្ចឹមមួយក្បាលនោះ ការធ្វើជាម្ចាស់សត្វចិញ្ចឹមប្រកបដោយការទទួលខុសត្រូវ នឹងជួយរក្សាសុវត្ថិភាពសត្វឆ្មារបស់អ្នក ក៏ដូចជាសុវត្ថិភាពសត្វព្រៃធម្មជាតិរបស់អូស្រ្តាលីផងដែរ។

What does responsible cat ownership involve? - តើការចិញ្ចឹមសត្វឆ្មាប្រកបដោយទំនួលខុសត្រូវ ពាក់ព័ន្ធនឹងអ្វីខ្លះ ប្រសិនបើអ្នកជាម្ចាស់ឆ្មាក្នុងប្រទេសអូស្រ្តាលី?

July 18, 2023 06:37 - 11 minutes - 8.39 MB

If you own a pet cat or are planning to, being a responsible cat owner will help keep your cat safe and protect Australia’s native wildlife as well. - ប្រសិនបើអ្នកជាម្ចាស់សត្វឆ្មាចិញ្ចឹម ឬកំពុងគិតចង់យកឆ្មាមកចិញ្ចឹមមួយក្បាលនោះ ការធ្វើជាម្ចាស់សត្វចិញ្ចឹមប្រកបដោយការទទួលខុសត្រូវ នឹងជួយរក្សាសុវត្ថិភាពសត្វឆ្មារបស់អ្នក ក៏ដូចជាសុវត្ថិភាពសត្វព្រៃធម្មជាតិរបស់អូស្រ្តាលីផងដែរ។

បាតុកម្មនៅ​ទីក្រុងម៉ែលប៊ន ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា

July 18, 2023 02:48 - 8 minutes - 6.16 MB

ប្រជាជនខ្មែរនៅក្នុងទីក្រុងម៉ែលប៊ន ដែលប្រឆាំងនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន បានប្រមូលផ្តុំគ្នា កាលពីរសៀលថ្ងៃអាទិត្យទី១៦ ខែកក្កដា នៅមុខ Springvale Town Hall ដែលស្ថិតនៅភាគអាគ្នេយ៍ ក្រុងម៉ែលប៊ន ដើម្បីលើកទឹកចិត្តឱ្យប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា គូសសន្លឹកឆ្នោតចោល។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលជាមេដឹកនាំកាន់អំណាចយ៉ាងយូរជាងគេម្នាក់ កំពុងតែរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា នេះ ដោយមិនមានវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងចំបងនោះទេ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ១៧ ខែកក្កដា ឆ្នាំ២០២៣

July 17, 2023 05:18 - 4 minutes - 3.42 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ប្រជាជនខ្មែរនៅទីក្រុងម៉ែលប៊ន ធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា។ Deloitte បានសារភាពថា និយោជិករបស់ខ្លួនបានបំពានលើពិធីការសម្ងាត់របស់រដ្ឋាភិបាលដោយអចេតនា។ ក្រុមប្រឹក្សាធុរកិច្ចនៃប្រទេសអូស្ត្រាលីបានអំពាវនាវឱ្យមានការកែលម្អលទ្ធផលការងារសម្រាប់ជនពិការ។

#41 How to say sorry (Med) - សិក្សាភាសាអង់គ្លេសភាគទី41៖ របៀបក្នុងការនិយាយសុំទោស

July 14, 2023 06:26 - 15 minutes - 12 MB

Learn how to apologise in informal and formal settings. Plus find out how various cultures view the act of apologising. - រៀនពីរបៀបសុំទោសក្នុងបរិយាកាសផ្លូវការ និងក្រៅផ្លូវការ។ បន្ថែមពីនេះទៀត ស្វែងយល់ថាតើវប្បធម៌ផ្សេងៗ មានទស្សនៈយ៉ាងណាចំពោះទង្វើនៃការសុំទោស។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣

July 14, 2023 06:20 - 12 minutes - 11.2 MB

មាតិកាព័ត៌មាន៖ ** លោកស្រី Michele Bullock នឹងជំនួសតំណែង លោក Philip Lowe ជាទេសាភិបាលថ្មីនៃធនាគារកណ្តាលប្រទេសអូស្ត្រាលី។ ** ព័ត៌មានរដ្ឋាភិបាលរដ្ឋវិចថូរៀដែលមានភាពរសើបខ្លាំង ត្រូវបានគេលួច។ ** ហូលីវូដត្រូវបានបិទ ដោយតារាសម្តែងចូលរួមបាតុកម្មជាមួយអ្នកនិពន្ធ។

ក្រសួងការបរទេសកម្ពុជា ឆ្លើយតប​ចំពោះការ​ទាមទារ​ឱ្យ​ដោះលែង​ទណ្ឌិត​១រូប ជាបន្ទាន់​ និង​គ្មានលក្ខខណ្ឌ

July 14, 2023 01:06 - 3 minutes - 3.64 MB

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី១៣ ខែកក្កដា បានចេញសារឆ្លើយតបនឹងការទាមទារឱ្យដោះលែងទណ្ឌិត១រូប ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ លោក អាន សុខខឿន លើកឡើងថា «ថ្មីៗនេះ វិទ្យុបរទេសមួយ ដែលផ្សាយជាខេមរភាសា បានផ្សាយថា អង្គការសហប្រជាជាតិ បានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងទណ្ឌិតមួយរូប ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ក៏ប៉ុន្តែធាតុពិត ការថ្លែងទាំងនេះ គឺគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ “ក្រុមការងារទទួលបន្ទុកការឃុំខ្លួនតាមទំនើងចិត្ត” តែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យអង្គការសហប្រជាជាតិនោះទេ»។

លោកហ៊ុន សែន ព្រមាន​ដល់​ក្រុម​ប្រឆាំង​ដែល​មិន​ទទួល​ស្គាល់​ច្បាប់​បោះឆ្នោតថ្មី

July 14, 2023 00:55 - 6 minutes - 5.82 MB

នៅយប់ថ្ងៃទី១៣ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកចំពោះសារសំឡេងរបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន នៅខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹងការជំទាស់ច្បាប់បោះឆ្នោតដែលទើបកែប្រែថ្មី ហើយលោក ក៏បានព្រមានក្រុមប្រឆាំង ដែលមិនទទួលស្គាល់ច្បាប់បោះឆ្នោតថ្មីនេះ គឺគុករង់ចាំទទួលស្វាគមន៍គ្រប់ពេល។

តើការបោះឆ្នោតប្រជាមតិលើសម្លេងជនជាតិដើមទៅកាន់សភា “Voice Referendum” ស្តីអំពីអ្វី?

July 13, 2023 06:54 - 12 minutes - 8.85 MB

នៅក្នុងឆ្នាំនេះ ប្រជាជនអូស្ត្រាលីនឹងចូលរួមក្នុងការបោះឆ្នោតប្រជាមតិមួយ ដែលពួកគេនឹងត្រូវបានស្នើសុំឱ្យបោះឆ្នោត YES ឬ NO ជាចម្លើយចំពោះសំណួរ៖ តើអ្នកគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដើម្បីទទួលស្គាល់ប្រជាជនដើមដំបូងរបស់អូស្ត្រាលី ដោយការបង្កើតសំឡេងជនជាតិដើមភាគតិចAboriginalនិងអ្នកកោះ Torres Strait ដែរឬទេ? ប៉ុន្តែអ្វីទៅជា សំឡេង ឬ The Voice នោះ? ហើយមានទឡ្ហីករណ៍អ្វីខ្លះចំពោះការប្រឆាំង និងការគាំទ្រ?

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកក្កដា ឆ្នាំ២០២៣

July 13, 2023 05:58 - 4 minutes - 3.24 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មន្រ្តីអាម៉េរិកថាក្រុមhackerដែលចូលប្រើប្រាស់គណនីអ៊ីមែលរបស់អង្គភាព២៥ មានទំនាក់ទំនងជាមួយរដ្ឋចិន។ ** ជម្លោះក្រុមជនអន្ធពាលជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយបង្ករអគ្គីភ័យនៅរដ្ឋវិចថូរៀ។ ** គូស្វាមីភរិយាដែលជាកំពូលមហាសេដ្ឋីអូស្រ្តាលី ប្រកាសលែងលះគ្នាក្រោយរៀបការអស់៣១ឆ្នាំ។

វេទិកាសាធារណៈស្តីអំពីការជ្រៀតជ្រែកពីបរទេស និងបញ្ហាផ្សេងៗនៅ​សមាគមខ្មែររដ្ឋវិចថូរៀ

July 12, 2023 06:30 - 13 minutes - 12.7 MB

កាលពីថ្ងៃទីអាទិត្យ ទី៩ ខែកក្តដា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃសហការជាមួយប៉ូលីសសហព័ន្ធអូស្រ្តាលីរៀបចំវេទិកាសាធារណៈ ស្តីអំពីការជ្រៀតជ្រែកពីបរទេសនិងបញ្ហាផ្សេងៗ ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋយល់ដឹងអំពីសិទ្ធិសេរីភាពរបស់ខ្លួននិងការការពារដោយច្បាប់នៅប្រទេសអូស្រ្តាលី នៅឯសមាគមខ្មែររដ្ឋវិចតូរីយ៉ា។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣

July 12, 2023 06:07 - 11 minutes - 10.6 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

គជប៖ អ្នកណែនា​ឱ្យ​ពលរដ្ឋ​គូសសន្លឹកឆ្នោតចោល នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់

July 12, 2023 02:54 - 5 minutes - 4.64 MB

កាលពីថ្ងៃទី១១ ខែកក្កដា គ.ជ.ប បានប្រកាសព្រមានថា អ្នកណែនាំឱ្យប្រជាពលរដ្ឋ គូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់។

What accommodation is available to students? - ការស្វែងរកទីកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតនៅក្នុងប្រទេសអូស្រ្តាលី

July 11, 2023 07:58 - 11 minutes - 8.36 MB

Australia is one of the most popular study-abroad destinations. It’s also currently one of the hardest places to find rental accommodation. More than ever, it’s important to understand the housing options that cater exclusively to the needs of students. - ប្រទេសអូស្ត្រាលីមានភាពល្បីល្បាញថាជាគោលដៅសិក្សានៅបរទេសដ៏ពេញនិយមបំផុតមួយ ប៉ុន្តែបច្ចុប្បន្ន គេកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំមួយ នៅពេលដែលនិយាយដល់ការស្វែងរកផ្ទះជួល។ នៅក្នុងរបាយការណ៍មគ្គុទេសក៍តាំងទីលំនៅរបស់SBSវគ្គនេះ យើងនឹងស្វែងយល់អំពីប្រភេទផ្សេងៗនៃកន...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ១១ ខែកក្កដា ឆ្នាំ២០២៣

July 11, 2023 05:36 - 4 minutes - 3.43 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យអូស្ត្រាលីម្នាក់ត្រូវបានដោះលែងពីពន្ធនាគារវៀតណាម។ អូស្ត្រាលីចូលរួមក្លឹបអាកាសធាតុដែលផ្តួចផ្តើមឡើងដោយអាល្លឺម៉ង់។ ការស្រាវជ្រាវថ្មីបង្ហាញថា ប្រជាជនអូស្ត្រាលីកំពុងតែមានអាយុវែងជាងពេលណាៗទាំងអស់។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ១០ ខែកក្កដា ឆ្នាំ២០២៣

July 10, 2023 06:18 - 5 minutes - 3.91 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ លោក Scott Morrison ប្រឈមមុខនឹងការអំពាវនាវឱ្យចេញពីតំណែង ដោយសារកម្មវិធី Robodebt។ ប្រជាជនរដ្ឋវិចថូរៀ នឹងត្រូវបង់ពន្ធលើអចលនទ្រព្យច្រើនជាងគេបំផុត ក្នុងប្រទេសអូស្រ្តាលី នៅឆ្នាំនេះ។ ការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិក បានសម្លាប់មេដឹកនាំក្រុម I-Sម្នាក់ នៅក្នុងប្រទេសស៊ីរី។

ការសិក្សារកឃើញថា ក្រុមហ៊ុនជ្រើសរើសបុគ្គលិកមានការរើសអើងដោយផ្អែកលើឈ្មោះបេក្ខជន

July 07, 2023 07:17 - 8 minutes - 6.11 MB

ការសិក្សាថ្មីមួយបង្ហាញថា នៅក្នុងការដាក់ពាក្យស្វែងរកការងារធ្វើ ឈ្មោះជាភាសាអង់គ្លេសទូទៅ មានប្រសិទ្ធភាពជាងឈ្មោះជនជាតិភាគតិច ។ ស្ថាប័នកំពូលតំណាងឱ្យ ពហុវប្បធម៌អូស្ត្រាលីនិយាយថា ត្រូវតែមានការអនុវត្តចម្រុះជាតិសាសន៍ឱ្យកាន់តែច្រើនឡើង នៅក្នុងដំណើរការជ្រើសរើសបុគ្គលិក ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣

July 07, 2023 06:13 - 12 minutes - 11.2 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

អង្គការសង្គមស៊ីវិល សើ្នឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​សកម្មជនដីធ្លី១០នាក់ នៅខេត្ត​កោះកុង

July 07, 2023 00:36 - 2 minutes - 2.02 MB

ក្រុមអង្គការសង្គមស៊ីវិល នៅកម្ពុជា ចំនួន ៥១ស្ថាប័ន នៅថ្ងៃទី៦ ខែកក្កដា បានចេញសេចក្ដីថ្លែងការណ៍រួម ដោយស្នើឱ្យតុលាការខេត្តកោះកុង ទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុង ចំនួន ១០នាក់ និងដោះលែងពួកគេ ដោយឥតលក្ខខណ្ឌ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣

July 06, 2023 04:59 - 5 minutes - 3.6 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** តុលាការសហព័ន្ធបានសម្រេចថា ការឃុំខ្លួនជនភៀសខ្លួន និងជនស្វែងសុំសិទ្ធិជ្រកកោននៅក្នុងសណ្ឋាគារ គឺស្របច្បាប់។ ** ថ្លៃជួលអគារអាផាតមិននៅកណ្តាលទីក្រុងធំៗ ឡើងថ្លៃជិតស្មើតម្លៃជួលផ្ទះទាំងមូល។ ** ក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍នៅក្នុងប្រទេសអូស្រ្តាលី នឹងត្រូវផ្តល់ជំនួយដល់អតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។

លោកស្រី ប៊ូ រចនា និងកូនៗ រៀបចំពិធីបុណ្យខួបគម្រប់៧ឆ្នាំជូនលោកបណ្ឌិត កែមឡី

July 06, 2023 00:07 - 7 minutes - 5.08 MB

លោកស្រីប៊ូ រចនា និងកូនៗទាំង៥របស់លោកបណ្ឌិតកែមឡែ នឹងរៀបចំពិធីបុណ្យខួបគម្រប់៧ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦។ កម្មវិធីបុណ្យនេះនឹងប្រារព្ធធ្វើឡើងនៅសមាគមន៍ខ្មែរនៃរដ្ឋវិចថូរៀ នៅថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣។ សូមស្តាប់បទសម្ភាសន៍ពិស្តាររវាងSBS ខ្មែរ និង លោកស្រី ប៊ូ រចនា ដូចតទៅ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣

July 05, 2023 06:26 - 12 minutes - 11.2 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

អបអរសាទរសប្តាហ៍នៃការរំលឹកនិងទទួលស្គាល់ប្រវត្តិសាស្រ្ត និងសមិទ្ធិផលរបស់ជនជាតិដើមអូស្រ្តាលី “NAIDOC Week”

July 05, 2023 04:23 - 9 minutes - 8.25 MB

សប្តាហ៍នៃការប្រារព្ធពិធី និងការទទួលស្គាល់ប្រវត្តិសាស្រ្ត និងសមិទ្ធផល របស់ជនជាតិដើមភាគតិច Aboriginal ដែលហៅថា NAIDOC Week ចាប់ផ្តើមពីថ្ងៃអាទិត្យ ថ្ងៃទី 2 ខែកក្កដា រហូតដល់ ថ្ងៃអាទិត្យទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ NAIDOC ត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅដើមខែកក្កដា គឺជាឱកាសដ៏ល្អសម្រាប់ប្រជាជនអូស្ត្រាលីទាំងអស់ ដើម្បីស្វែងយល់អំពីប្រជាជនដើមដំបូងរបស់ប្រទេសអូស្ត្រាលី។

កម្ពុជា​ប្រកាស​បណ្តេញ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនFacebook ២២នាក់​ចេញ​ពីប្រទេស

July 05, 2023 01:34 - 3 minutes - 2.84 MB

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានប្រកាស សម្រេចបណ្តេញបុគ្គលិកក្រុមហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា ចេញពីប្រទេស ដោយទុករយៈពេល ៤៨ម៉ោង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបទេស នៅថ្ងៃទី៤ ខែកក្កដា។ ប៉ុន្មាននាទីក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្សាយនូវឈ្មោះ និងរូបថតរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វេសប៊ុក ទាំង ២២នាក់ ដែលត្រូវបានរាជរដ្ឋាភិបាល ប្រកាសហាមឃាត់ មិនឱ្យចូលកម្ពុជា អស់មួយជីវិត។

What are the requirements when moving interstate? - តើចាំបាច់ត្រូវធ្វើអ្វីខ្លះ នៅពេលផ្លាស់ទៅរស់នៅក្នុងរដ្ឋផ្សេង?

July 04, 2023 07:40 - 8 minutes - 5.96 MB

Every year, hundreds of thousands of Australians relocate interstate for work, education, lifestyle, family, or better community support. As laws, regulations and service providers may differ around the country; a checklist can help your move go smoother. - ជារៀងរាល់ឆ្នាំ ប្រជាជនអូស្ត្រាលីរាប់សែននាក់បានផ្លាស់ប្តូរទីលំនៅទៅរដ្ឋផ្សេងដើម្បីការងារ ការសិក្សា ជីវភាពរស់នៅ គ្រួសារ ឬការគាំទ្រសហគមន៍កាន់តែប្រសើរ។ ដោយសារច្បាប់ទម្លាប់ បទប្បញ្ញត្តិ និងអង្គភាពផ្តល់សេវាកម្មនានាអាចខុសគ្នានៅទូទាំងប្រទេស បញ្ជីនេ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ៤ ខែកក្កដា ឆ្នាំ២០២៣

July 04, 2023 05:20 - 5 minutes - 3.76 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ធនាគារកណ្តាល RBA សម្រេចទប់អត្រាការប្រាក់ឱ្យនៅត្រឹម 4.10%។ ដំណើរទស្សនកិច្ចកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌូណេស៊ី នៅក្នុងប្រទេសអូស្រ្តាលី ។ លទ្ធផលនៃការស្ទង់មតិសម្លេងជនជាតិដើមភាគតិចទៅកាន់សភា “The Voice”។

#40 Talking about crime (Adv) - សិក្សាភាសាអង់គ្លេសភាគទី40៖ ការនិយាយអំពីឧក្រិដ្ឋកម្ម

July 03, 2023 06:33 - 14 minutes - 11 MB

Learn how to talk about criminal activities. Plus find out about Sydney's grim past. - រៀនរបៀបនិយាយអំពីសកម្មភាពឧក្រិដ្ឋកម្ម។ បន្ថែមពីនេះ ស្វែងយល់អំពីអតីតកាលដ៏រន្ធត់របស់ទីក្រុងស៊ីដនី។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី ៣ ខែកក្កដា ឆ្នាំ២០២៣

July 03, 2023 05:49 - 4 minutes - 3.27 MB

ព័ត៌មានសំខាន់ៗ៖ មានការជំរុញឱ្យធនាគារអូស្ត្រាលីការពារអតិថិជនឱ្យកាន់តែប្រសើរឡើង ពាក់ព័ន្ធនឹងការបោកប្រាស់លើការវិនិយោគ។ ក្រុមហ៊ុនផ្តល់ប្រឹក្សា Price Waterhouse Coopers បានដកបុគ្គលិកជាន់ខ្ពស់ចំនួនប្រាំបីនាក់ចេញពីការងារ។ ប៉ូលិសសហព័ន្ធអូស្រ្តាលីចោទប្រកាន់បុរសពីរនាក់ បន្ទាប់ពីរកឃើញថ្នាំញៀន 84 គីឡូក្រាម។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី ៣០ ខែមិថុនា ឆ្នាំ២០២៣

June 30, 2023 06:20 - 13 minutes - 12.7 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

គ.ជ.ប. ប្រកាសថា អំឡុងពេលឃោសនាបោះឆ្នោត គណបក្សនយោបាយមួយ អាចហែក្បួនឃោសនា បានយ៉ាងច្រើន ៤ដងប៉ុណ្ណោះ

June 30, 2023 04:30 - 4 minutes - 5.79 MB

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយអំពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ទាក់ទងជាមួយនឹងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានអ្នកលេងហ្វេសប៊ុក កុំបង្ហោះព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ

June 30, 2023 02:57 - 4 minutes - 6.7 MB

កាលពីថ្ងៃទី២៧ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមសារជាសំឡេង ដោយបានដាក់បទបញ្ជាទៅកាន់រដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងអង្គរក្ស និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ជាប់ព្រំដែនវៀតណាម ត្រូវបញ្ជូនកងទ័ព និងបញ្ចេញអាវុធទំនើប សម្រាប់បាញ់ទម្លាក់យន្តហោះ អោយទៅបាញ់ទម្លាក់ដ្រូន ដែលលោកនាយករដ្ឋមន្ត្រី ប្រកាសថា បានហោះចូលទឹកដីកម្ពុជា ក្នុងខេត្តរតនគិរី ជាច្រើនគ្រឿងនោះ។

ការថយចុះកម្តៅ៖ អាចលឿន និងបណ្តាលឲ្យស្លាប់បាត់បង់ជីវិត

June 29, 2023 07:42 - 7 minutes - 10.4 MB

មនុស្សជាច្រើននៅតែរីករាយនឹងផ្លូវទឹកក្នុងប្រទេសអូស្ត្រាលីក្នុងរដូវរដូវរងា។ ទោះជាយ៉ាងណាក៏ដោយ ការជិះទូក និងសកម្មភាពទឹកផ្សេងទៀតអាចគំរាមកំហែងដល់អាយុជីវិត នៅពេលដែលសីតុណ្ហភាពចាប់ផ្តើមធ្លាក់ចុះ។

ការស៊ើបអង្កេតបឧក្រិដ្ឋកម្មដែលមានការរើសអើងសម្រាប់ LGBTIQ Plus ទាមទារឲ្យមានការដឹងឮអំពីការបរាជ័យរបស់ប៉ូលីស

June 29, 2023 07:02 - 7 minutes - 10.2 MB

ការស៊ើបអង្កេតទៅលើបឧក្រិដ្ឋកម្មដែលមានការរើសអើងសម្រាប់ LGBTIQ ត្រូវបានគេប្រាប់ថា ប៉ូលីសបាត់បង់ភស្តុតាង និងបរាជ័យក្នុងការធ្វើតេស្តលើវត្ថុតាងផ្សេងទៀត នៅពេលពួកគេស៊ើបអង្កេតដំបូងអំពីការស្លាប់របស់បុរសម្នាក់ ដែលសាកសពត្រូវបានរកឃើញនៅឯការវាយដំមនុស្សស្រលាញ់ភេទដូចគ្នានៅទីក្រុងស៊ីដនីក្នុងឆ្នាំ 1989 ។ ការស៊ើបអង្កេតកំពុងពិនិត្យមើលការស្លាប់ដោយឧក្រិដ្ឋកម្មមានការរើសអើង ដែលគេសង្ស័យថា មិនបានដោះស្រាយដែលបានកើតឡើងនៅក្នុងរដ្ឋ New South Wales ចន្លោះឆ្នាំ 1970 និង 2010 ។

Books

Country of Origin
1 Episode