SBS Khmer - SBS ខ្មែរ artwork

SBS Khmer - SBS ខ្មែរ

2,640 episodes - Central Khmer - Latest episode: 13 days ago - ★★★★ - 9 ratings

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

News
Homepage Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed

Episodes

#35 How to self-promote at work | Networking tips (Adv) - សិក្សាភាសាអង់គ្លេសភាគទី35៖ របៀបផ្សព្វផ្សាយខ្លួនឯងនៅកន្លែងធ្វើការ | គន្លឹះក្នុងការ​បង្កើតខ្សែបណ្តាញ

April 20, 2023 06:16 - 14 minutes - 10.8 MB

Learn how to talk about your skills and achievements. Plus, tips and strategies for attending a networking event. - សិក្សាពីរបៀបនិយាយអំពីជំនាញ និងសមិទ្ធិផលរបស់អ្នក។ បន្ថែមពីនេះ គឺគន្លឹះ និងយុទ្ធសាស្ត្រមួយចំនួនសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ដែលបង្កើតខ្សែបណ្តាញ (Networking Event)។

ភាពអង់អាចក្លាហាន និងសោកនាដកម្ម៖ រឿងរ៉ាវដែលមិនធ្លាប់ឮពី ANZAC នៅស៊ែប៊ី

April 20, 2023 03:12 - 14 minutes - 10.5 MB

ខណៈដែលទិវា ANZAC Day ខិតជិតមកដល់ រឿងរ៉ាវថ្មីៗកំពុងលេចចេញឡើងអំពីទាហានដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទីមួយ។ រឿងរ៉ាវរបស់ជនជាតិអូស្ត្រាលី និងនូវែលសេឡង់យ៉ាងហោចណាស់ 1500 នាក់ ដែលបានប្រយុទ្ធជាមួយកងទ័ពស៊ែប៊ីក្នុងអំឡុងសង្គ្រាម ត្រូវបានគ្របដណ្ដប់ដោយរឿងរ៉ាវ ពី Gallipoli និង រណសិរ្សលោកខាងលិច។ ប៉ុន្តែទាហានទាំងនេះ ត្រូវបានគេផ្តល់កិត្តិយសនៅក្នុងពិធីមួយ នៅក្នុងរដ្ឋធានី Belgrade របស់ប្រទេសស៊ែប៊ី ដើម្បីធានាថា ការលះបង់របស់ពួកគេ មិនត្រូវបានបំភ្លេចឡើយ។

ទីក្រុងម៉ែលប៊នដណ្តើមម្កុដរបស់ស៊ីដនីក្នុងនាមជាទីក្រុងធំបំផុតរបស់អូស្រ្តាលី មែនដែរឬទេ?

April 19, 2023 06:18 - 5 minutes - 5.45 MB

អស់ពេលជាច្រើនទសវត្សរ៍មកហើយ ទីក្រុងស៊ីដនីត្រូវបានគេមើលឃើញថាជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី ដែលមានប្រជាជនជាងប្រាំលានបីសែននាក់។ ប៉ុន្តែការិយាល័យស្ថិតិអូស្ត្រាលីនិយាយថា ពេលនេះបានផ្លាស់ប្តូរហើយ ខណៈដែលទីក្រុងមែលប៊នបានវ៉ាដាច់ទីក្រុងស៊ីដនី ក្នុងនាមជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣

April 19, 2023 06:11 - 13 minutes - 12.6 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

មន្ត្រីសុខាភិបាលកម្ពុជាក្រើនរំឭកឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជំងឺគ្រុនឈាម

April 19, 2023 01:09 - 2 minutes - 2.68 MB

ប្រទេសកម្ពុជា បានឈានចូលរដូវកាលមួយទៀត គឺអាកាសធាតុប្រែប្រួល មិនទៀងទាត់ ដោយក្តៅខ្លាំង ហើយពេលខ្លះ ក៏មានភ្លៀង នាំមកនូវបញ្ហាច្រើន សម្រាប់សុខភាព។ ភ្លៀងធ្លាក់បែបនេះ បណ្តាលឱ្យមានដក់ទឹក កើនមួយកម្រិតទៀត ហើយជំងឺគ្រុនឈាម ក៏កើនឡើងដែរ ព្រោះកន្លែងដក់ទឹក គឺជាប្រភព នៃការពង និងញាស់កូនមូសខ្លា។ ហេតុនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មន្ត្រីនាំពាក្យក្រសួងសុខាភិបាល បានប្រកាសអំពាវនាវ សូមឱ្យសាធារណជន មេត្តាបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជំងឺគ្រុនឈាម គឺធ្វើយ៉ាងណា លុបបំបាត់នូវរាល់អ្វីក៏ដោយ ដែលអាចដក់ទឹក ដូចជា សំបកដូង សំ...

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​នៅ​កម្ពុជា បានបិទបញ្ចប់​ដោយបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អ

April 19, 2023 00:44 - 2 minutes - 2.36 MB

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា បានបិទបញ្ចប់ហើយ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា ដោយពលរដ្ឋច្រើនកុះករ រហូតដល់ទៅជាង ១៣លាននាក់ បានដើរលេង និងប្រមូលផ្តុំ ជួបជុំកំសាន្តសប្បាយ នៅទូទំាងប្រទេស ជាមួយបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ។

How can you ensure sexual consent? - តើអ្នកអាចធានាបាននូវការយល់ព្រមផ្លូវភេទតាមរបៀបណា?

April 18, 2023 06:15 - 13 minutes - 9.23 MB

In Australia, non-consensual sexual activity is a criminal offence, whether it takes place in real life or online. In some jurisdictions, alleged perpetrators accused of sexual assault or rape must prove in court that they obtained consent before engaging in sexual activity. So, how can you ensure you’re having consensual sex? - នៅប្រទេសអូស្ត្រាលី សកម្មភាពផ្លូវភេទដែលមិនមានការព្រមព្រៀងគ្នា គឺជាបទល្មើសឧក្រិដ្ឋ មិនថាវាកើតឡើងក្នុងជីវិតពិត ឬតាមអនឡាញឡើយ។ នៅក្នុងរដ្ឋនិងដែនដីមួយចំនួន ជនល្មើសដែលត្រូវប...

ថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅវត្តពុទ្ធរង្សីមែលប៊ន

April 14, 2023 06:10 - 15 minutes - 14.3 MB

ប្រជាជនខ្មែរនៅទូទាំងប្រទេសអូស្រ្តាលី ក៏ដូចជាទូទាំងសកលលោក កំពុងតែអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ដែលនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យទី ១៤-១៥និង១៦ ខែមេសានេះ។ កញ្ញាឡៅ ដាណេរ កំពុងមានវត្តមាននៅក្នុងវត្តពុទ្ធរង្សីម៉ែលប៊ន ដើម្បីរាយការណ៍ជូនលោកអ្នកអំពីការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣

April 14, 2023 06:06 - 12 minutes - 11.8 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។

ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅភ្នំពេញរាងស្ងាត់ខណៈដែលប្រជាពលរដ្ឋជាច្រើនសម្រុក​ចេញស្រុកកំណើត

April 14, 2023 00:46 - 4 minutes - 4.39 MB

មកដល់ថ្ងៃសុក្រ ទី១៤ ខែមេសានេះ ដែលជាថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅភ្នំពេញហាក់មានសភាពស្ងាត់ជាងថ្ងៃធម្មតា។ នោះក៏ដោយសារតែប្រជាពលរដ្ឋជាច្រើន បានសម្រុកចេញទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មី នៅស្រុកកំណើត។

ក្រុមប្រឹក្សាមូលដ្ឋានជំរុញឱ្យមានរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ

April 13, 2023 08:38 - 7 minutes - 5.32 MB

ចៅហ្វាយក្រុង(Mayor) និងសមាជិកក្រុមប្រឹក្សាមូលដ្ឋានជាង 100 នាក់មកពីទូទាំងប្រទេសអូស្ត្រាលីបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរទាំងស្រុងលើគោលនយោបាយរថយន្តអគ្គិសនីរបស់រដ្ឋាភិបាលសហព័ន្ធ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣

April 12, 2023 06:11 - 14 minutes - 13.4 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។

លោកឈឹម ផល្លា ជ័យលាភីលេខ ១ ក្នុងកម្មវិធីប្រឡងចម្រៀងខ្មែរឆ្នាំ២០២៣នៅរដ្ឋ​វិចថូរៀ

April 12, 2023 03:49 - 13 minutes - 12.2 MB

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សមាគមខ្មែររដ្ឋវិចតូរីយ៉ាងបានរៀបចំកម្មវិធីប្រឡងចម្រៀងខ្មែរឆ្នាំ២០២៣ នៅសាលសាលាក្រុងព្រីងវែល ដែលបេក្ខជនចូលរួមប្រកួតសរុបចំនួន១០នាក់ ហើយលោកឈឹម ផល្លា ជាបេក្ខជនលេខ ៦ ទទួលបានជ័យលាភីលេខ ១។ សូមស្តាប់បទសម្ភាសន៍ជាមួយលោក ឈឹម ផល្លាដូចតទៅ។

អាជ្ញាធរ​រាជធានីភ្នំពេញ ប្រកាស​រៀបចំរថយន្តក្រុងដឹកជញ្ជូន​ប្រជាជន​ទៅកាន់ស្រុកកំណើត ពេល​ចូលឆ្នាំ​ខ្មែរ

April 12, 2023 00:37 - 3 minutes - 3.3 MB

អាជ្ញាធររាជធានីភ្នំពេញ នៅឆ្នាំនេះ បានប្រកាស រៀបចំរថយន្តក្រុង ជាង ៣០០គ្រឿង សម្រាប់ដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា។

កម្ពុជាផ្តល់សញ្ជាតិខ្មែរ​ដល់​កីឡាករប្រដាល់ប្រស៊ីល និងភរិយា

April 12, 2023 00:24 - 2 minutes - 2.08 MB

ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ជូនដល់កីឡាករប្រដាល់ ប្រេស៊ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) និងភរិយា។

កម្ពុជាផ្តល់សញ្ជាតិខ្មែរ​ដល់​កីឡាករប្រដាល់ប្រស៊ីល និងភរិយា

April 12, 2023 00:24 - 2 minutes - 2.08 MB

ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ជូនដល់កីឡាករប្រដាល់ ប្រេស៊ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) និងភរិយា។

ស្របពេលដែលថ្លៃជួលផ្ទះកើនឡើងខ្លាំងក្នុងប្រទេសអូស្រ្តាលី ការកម្រិតថ្លៃជួលត្រូវបានច្រានចោលក្នុងរដ្ឋញូសៅវែល

April 11, 2023 07:58 - 10 minutes - 7.19 MB

អ្នកជួលផ្ទះគេរស់នៅក្នុងរដ្ឋញូសៅវែល នឹងមិនទទួលបាននូវអារម្មណ៍ស្រាកស្រានភ្លាមៗពីថ្លៃចំណាយក្នុងការជួលដែលកើនឡើងនោះឡើយ បន្ទាប់ពីអភិបាលរដ្ឋលោក Chris Minns បានច្រានចោលការកម្រិតតម្លៃសម្រាប់ផ្ទះជួល។ ផ្ទុយទៅវិញ លោក Minns និយាយថា រដ្ឋាភិបាលរបស់លោកផ្តោតលើដំណោះស្រាយរយៈពេលវែង។

How to protect yourself from identity theft in Australia - របៀបការពារខ្លួនពីការលួចអត្តសញ្ញាណនៅក្នុងប្រទេសអូស្រ្តាលី

April 11, 2023 05:46 - 12 minutes - 8.48 MB

Identity crime is a significant threat in Australia, with a growing number of people falling victim every year. Those impersonated often face severe consequences, including financial losses, damage to their credit score, and legal ramifications. Here are some steps you can take to reduce your risk of having your personal information stolen or misused. - បទឧក្រិដ្ឋលួចអត្តសញ្ញាណគឺជាការគំរាមកំហែងយ៉ាងសំខាន់មួយនៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងការកើនឡើងនៃចំនួនជនរងគ្រោះដោយសារការបាត់បង់អត្តសញ្ញាណជារៀង...

ការអំពាវនាវឱ្យកែទម្រង់កិច្ចសន្យាសាងសង់ បន្ទាប់ពីក្រុមហ៊ុនជាច្រើនដួលរលំ

April 07, 2023 07:15 - 12 minutes - 11.4 MB

ឧស្សាហកម្មសំណង់កំពុងប្រឈមនឹងវិបត្តិ ខណៈដែលក្រុមហ៊ុនសំណង់ជាច្រើនបានដួលរលំក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ គេកំពុងតែទម្លាក់កំហុសទៅលើ កង្វះកម្លាំងពលកម្ម និងការកើនឡើងតម្លៃសម្ភារៈ ។ តែទោះជាយ៉ាងណា ក៏មានការអំពាវនាវឱ្យធ្វើកំណែទម្រង់កិច្ចសន្យាសាងសង់នាពេលបច្ចុប្បន្ននេះផងដែរ ដោយអ្នកជំនាញក្នុងឧស្សាហកម្មនេះមួយចំនួនកំពុងពិពណ៌នាថាហួសសម័យ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣

April 07, 2023 06:04 - 10 minutes - 9.42 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។

ទម្លាប់របស់ក្រុមគ្រួសារដែលកាន់សាសនាគ្រឹស្ទនៅថ្ងៃបុណ្យអ៊ីស្ទ័រ

April 07, 2023 01:28 - 7 minutes - 6.99 MB

តើលោកអ្នកជ្រាបទេថាតើ ក្រុមគ្រួសារដែលកាន់សាសនាគ្រឹស្ទ ជាម្លាប់ពួកគាត់ធ្វើអ្វីខ្លះនៅឱកាសបុណ្យអ៊ីស្ទ័រ។ សូមស្តាប់បទសម្ភាសន៍ជាមួយលោកស្រីអ៊ីគាង លុយ និងស្វាមីរបស់លោកស្រី គឺលោកគ្រូ សៀវយីង លុយ ដែលលោកក៏ជាអាចារ្យ Paster នៃក្រុមជំនុំគ្រឹស្ទបរិស័ទខ្មែរនៅ Campbeltown ក្នុងរដ្ឋញូសៅវែល។

គជប ប្រកាសឱ្យ​គណបក្ស​នយោបាយត្រូវ​បង់ប្រាក់តម្កល់

April 07, 2023 01:07 - 3 minutes - 2.94 MB

គ.ជ.ប បានប្រកាសពីការបង់ប្រាក់តម្កល់ ចំនួន ១៥លានរៀល ដែលគណបក្សនយោបាយ ត្រូវបង់ តាមការកំណត់ ដើម្បីអាចចូលរួមចុះឈ្មោះ ដាក់បេក្ខជន ប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។ ការបោះឆ្នោតជាតិនេះ នឹងធ្វើឡើង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

#34 Getting a pet (Med) - សិក្សាភាសាអង់គ្លេសភាគទី34៖ ការមានសត្វចិញ្ចឹម

April 06, 2023 08:35 - 17 minutes - 11.8 MB

Love animals? Learn language to describe pets and how to talk to a breeder. Plus, find out three important things that you should think about before getting a pet. - ស្រឡាញ់សត្វមែនដែរឬទេ? រៀនភាសាដែលគេប្រើប្រាស់ដើម្បីពិពណ៌នាអំពីសត្វចិញ្ចឹម និងរបៀបនិយាយជាមួយអ្នកបង្កាត់ពូជ។ លើសពីនេះ ស្វែងយល់ពីចំណុចសំខាន់ៗចំនួនបី ដែលអ្នកគួរគិតមុនពេលមានសត្វចិញ្ចឹម។

កូនសិស្សអូស្រ្តាលីកាន់តែច្រើនឡើងៗ គេចមិនចូលសាលារៀន

April 06, 2023 08:27 - 6 minutes - 4.79 MB

អត្រាកូនសិស្សអវត្ដមាននៅក្នុងសាលារៀន កំពុងតែកើនឡើងនៅទូទាំងប្រទេសអូស្រ្តាលី បន្ទាប់ពីមានការរំខានជាច្រើនឆ្នាំដោយសាររោគរាតត្បាត COVID-19។ សាលាឯករាជ្យមួយនៅទីក្រុងមែលប៊នសម្រាប់កុមារដែលដកខ្លួនចេញពីប្រព័ន្ធអប់រំទូទៅ កំពុង តែពង្រីកខ្លួន ដោយសារតម្រូវការនៅតែបន្តកើនឡើង។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣

April 05, 2023 07:19 - 10 minutes - 9.51 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។

លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាបេក្ខជនតំណាងរាស្ត្រ លំដាប់លេខរៀងទី១ នៅភ្នំពេញ

April 04, 2023 23:40 - 6 minutes - 8.59 MB

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបត្រូវបានដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ ផ្កាយមាស៤ កាលពីពេលថ្មីៗ នៅពេលនេះ លោក ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញលិខិតចាត់តាំងលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនលំដាប់លេខរៀងទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា ដែលមានចំនួនពេញសិទ្ធិ សរុប ១២រូប។

កម្ពុជាត្រៀមរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

April 04, 2023 23:35 - 5 minutes - 7.04 MB

កម្ពុជា ត្រៀមរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅតាមរាជធានីខេត្ត នៅទូទាំងប្រទេស ដោយរៀបចំជា «សង្រ្កាន្ត ឆ្នាំថ្មី» តាមបណ្តារាជធានីខេត្តនីមួយៗ។ ក្នុងនោះ នៅខេត្តសៀមរាប នឹងធ្វើធំជាងគេ ដោយរៀបចំ «អង្គរសង្ក្រាន្ត» គម្រប់ខួប ១០ឆ្នាំ ក្រោមការរៀបចំរបស់លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អង្គរសង្ក្រាន្ត អំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ នឹងធ្វើឡើងក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

Copped a fine? Here's what you need to do to pay it and avoid the hefty consequences of non-compliance - ត្រូវប៉ូលិសផាកមែនទេ? នេះជាអ្វីដែលអ្នកត្រូវធ្វើដើម្បីបង់ថ្លៃផាកពិន័យ និងចៀសវាង ផលវិបាកកាន់តែធ្ងន់ធ្ងរ

April 04, 2023 08:19 - 10 minutes - 7.88 MB

Fines are monetary penalties for breaking the law. Ignoring a fine comes with significant ramifications, no matter where you live in Australia. - មនុស្សជាច្រើននៅក្នុងប្រទេសអូស្ត្រាលីមិនបានដឹងពីផលវិបាកធ្ងន់ធ្ងរនៃការមិនអើពើនឹងសំបុត្រផាកពិន័យនោះទេ។ រាប់ចាប់តាំងពី ថ្លៃពិន័យបន្ថែម រហូតដល់ការព្យួរប័ណ្ណបើកបររបស់អ្នក ឬសូម្បីតែការរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក ផលប៉ះពាល់អាចធ្ងន់ធ្ងរ។ ផ្ទុយទៅវិញ ការចាត់សកម្មភាពទាន់ពេលវេលា និងការឈោងទៅរកជំនួយ បើចាំបាច់ នឹងជួយសង្រ្គោះអ្នកចេញពី បញ្ហានិងថ្លៃចំណាយដែល...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣

March 31, 2023 05:07 - 11 minutes - 10.4 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។

នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រកាស​មិនលក់សំបុត្រ​សម្រាប់​កីឡាស៊ីហ្គេម២០២៣

March 31, 2023 00:49 - 3 minutes - 1.4 MB

ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មនឹងមន្ត្រីក្រោមឱវាទរបស់លោក ដែលបានប្រកាសដាក់លក់សំបុត្រ សម្រាប់ការចូលទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាដើមខែឧសភាខាងមុខ។

What are Ramadan and Eid and how are they celebrated in Australia? - តើបុណ្យរ៉ាម៉ាដាន និងបុណ្យអ៊ីដ ជាអ្វី ហើយគេប្រារព្ធនៅប្រទេសអូស្ត្រាលីដោយរបៀបណា?

March 30, 2023 02:10 - 11 minutes - 16.2 MB

Have you ever wondered about the significance of Ramadan and Eid in Islamic culture? And, how important are these celebrations to your Muslim colleagues, friends, or neighbours? - តើអ្នកធ្លាប់ឆ្ងល់អំពីសារៈសំខាន់នៃបុណ្យរ៉ាម៉ាដាន(Ramadan) និង អ៊ីដ (Eid) នៅក្នុងវប្បធម៌ឥស្លាមដែរឬទេ? ហើយតើការប្រារព្ធពិធីទាំងនេះ មានសារៈសំខាន់យ៉ាងណា ចំពោះសហគមន៍ម៉ូស្លីម ដែលជាមិត្តរួមការងារ មិត្តភក្តិ ឬអ្នកជិតខាងរបស់អ្នក?

របត់ជីវិតរបស់កញ្ញារ៉ុន សុភី អតីតក្មេងរើសសំរាម

March 29, 2023 23:47 - 13 minutes - 18.8 MB

កញ្ញា រ៉ុន សុភី ជាអតីតក្មេងម្នាក់ដែលរស់នៅក្បែរគំនរសំរាម បានក្លាយនិស្សិតអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាល័យមែលប៊ន។ បច្ចុប្បន្នសុភីកំពុងបំពេញការងារនៅសាលាឯកជនមួយកន្លែងនៅក្នុងទីក្រុងមែលប៊ន។ តើកញ្ញា សុភី មានរបត់ជីវិតបែបណានោះ សូមស្តាប់កិច្ចសម្ភាសន៍ជាមួយនាង។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

March 29, 2023 05:08 - 12 minutes - 11 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។

តំបន់​ជាច្រើន​នៅ​ទីក្រុងភ្នំពេញ​ ខ្វះ​ទឹកស្អាត​ប្រើប្រាស់

March 28, 2023 23:21 - 4 minutes - 4.1 MB

យ៉ាងហោចណាស់ ២សប្តាហ៍មកហើយ ដែលតំបន់ជាច្រើន នៅរាជធានីភ្នំពេញ ពិសេសនៅតំបន់ជាយក្រុង មិនមានទឹកស្អាតប្រើប្រាស់។ បញ្ហានេះ ត្រូវបានអាជ្ញាធរសមត្ថកិច្ច បានប្រើប្រាស់ឡានពន្លត់អគ្គិភ័យ និងរ៉ឺម៉ក ឬក៏ឡានដឹកទឹក ចែកជូនប្រជាពលរដ្ឋ ត្រង់ទាំងធុងៗ ទុកសម្រាប់ប្រើប្រាស់។

តុលាការសម្រេច​ដោះលែង លោក យឹម ស៊ីណន ចេញ​ពី​ពន្ធនាគារ​ព្រៃស

March 28, 2023 22:52 - 7 minutes - 6.51 MB

ប៉ុន្មាននាទី ក្រោយលោក យឹម ស៊ីណន បានសរសេរលិខិតផ្ទាល់ដៃ និងបង្ហោះខ្លីបវិដេអូ សូមព្រះរាជទានទោសព្រះមហាក្សត្រ និងសូមទោសលោក ហ៊ុន សែន រួចមក នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបង្គាប់ ឲ្យដោះលែងលោក យឹម ស៊ីណន ចេញពីពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញភ្លាមៗ។

ការលួចទិន្នន័យរបស់ Latitude Financial កាន់តែអាក្រក់ជាងរបាយការណ៍ដំបូង

March 28, 2023 08:37 - 4 minutes - 3.34 MB

ការលួចយកទិន្នន័យតាមអ៊ីនធឺណិតរបស់ក្រុមហ៊ុន Latitude Financial គឺអាក្រក់ជាងការគិតដំបូងទៅទៀត ដោយសារទិន្នន័យរបស់អតិថិជនប្រហែល 14 លាននាក់នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ត្រូវបានគេលួច។ ក្រុមហ៊ុនផ្តល់សេវាកម្ម ទិញពេលនេះ បង់ប្រាក់ពេលក្រោយ ( buy-now-pay-later )នេះ បានប្រកាសជាលើកដំបូង អំពីការលួចទិន្នន័យនៅថ្ងៃទី 16 ខែមីនា ហើយបានរាយការណ៍ថា អតិថិជនប្រហែល 330,000 នាក់ ត្រូវបានគេលួចចូលប្រើទិន្នន័យរបស់ពួកគេ។

What is migratory grief? Can migrants ever overcome their sense of loss and displacement? - តើអ្វីទៅជាទុក្ខសោកនៃការធ្វើចំណាកស្រុក? តើអ្នកអាចយកឈ្នះអារម្មណ៍នៃការបាត់បង់ និងការផ្លាស់ទីលំនៅបានដែរឬទេ?

March 28, 2023 06:19 - 10 minutes - 7.33 MB

Moving to a different country long-term often comes with multiple emotional trials. As migrants endure the rollercoaster of culture shock and adapting to a foreign environment, many often feel a complex sense of displacement and identity loss. So, what can migrants do to cope and feel ‘whole’ again? - ការផ្លាស់ទីទៅប្រទេសផ្សេងរយៈពេលវែង តែងតែនាំមកជាមួយនូវការសាកល្បងផ្លូវចិត្តជាច្រើន។ នៅពេលដែលជនចំណាកស្រុកស៊ូទ្រាំនឹងការរំជើបរំជួលនៃវប្បធម៌ និងការសម្របខ្លួនទៅនឹងបរិយាកាសបរទេស មនុស្សជាច្រើនតែងតែមានអារ...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣

March 24, 2023 05:14 - 13 minutes - 12.2 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។

អត្ថន័យ​នៃទិវារួបរួមគ្នាដោយសុខដុម​-Harmony Day

March 24, 2023 00:05 - 4 minutes - 3.79 MB

សប្តាហ៍នេះគឺជាសប្តាហ៍នៃការរួបរួមគ្នា រួមរស់នៅជាមួយគ្នាដោយសុខដុមរមនា ដែលភាសាអង់គ្លេសហៅថា Harmony Week ហើយនៅថ្ងៃទី២១មីនានេះ គឺជាខួបនៃការប្រកាន់យកការរួមរស់នៅជាមួយគ្នា និង ភាពជាម្ចាស់សម្រាប់ពលរដ្ឋអូស្រ្តាលីទាំងអស់ ទោះជាមានវប្បធម៌ ឬដើមកំណើត ភាសាខុសគ្នាក៏ដោយ។ ប្រធានបទឆ្នាំ២០២៣នេះ គឺ “Everyone belongs” ឬ"គ្រប់គ្នាមានភាពជាម្ចាស់"។

កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នានៅខេត្តកំពង់ឆ្នាំង

March 23, 2023 23:55 - 2 minutes - 2.44 MB

សមយុទ្ធនាគមាស ឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន បានធ្វើឡើង ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន»។ ពិធីបើកសមយុទ្ធនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ទោ ឈិន មិនធាន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

កងកម្លាំងអូស្រ្តាលីកំពុងតែតាមប្រមាញ់ការលាងលុយកខ្វក់

March 23, 2023 06:32 - 5 minutes - 4.11 MB

ភ្នាក់ងារអនុវត្តច្បាប់បានបង្កើតក្រុមការងារថ្មីមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់នៅទូទាំងទីផ្សារហិរញ្ញវត្ថុ និងអចលនទ្រព្យរបស់ប្រទេសអូស្ត្រាលី។ ប៉ូលីសជឿថា លុយរាប់ពាន់លានដុល្លារត្រូវបានលាងសម្អាតនៅក្នុងប្រទេសអូស្ត្រាលីជារៀងរាល់ឆ្នាំ ដែលវាត្រូវបានគេយកទៅចាយវាយនៅក្នុងជីវភាពរស់នៅយ៉ាងឡូយឆាយហួសប្រមាណ និងក្នុងសកម្មភាពឧក្រិដ្ឋ។

#33 Arranging a playdate for children (Med) - សិក្សាភាសាអង់គ្លេសភាគទី33៖ រៀបចំការណាត់ជួបលេងជុំគ្នាសម្រាប់កូនៗ

March 22, 2023 23:10 - 14 minutes - 10 MB

Learn how to arrange playdates for children. Plus, find out the benefits of playdates. - រៀនពីរបៀបរៀបចំពេលវេលាណាត់ជួបដើម្បីឱ្យកុមារលេងជុំគ្នា ឬហៅថា Playdate។ លើសពីនេះ ស្វែងយល់ពីអត្ថប្រយោជន៍នៃការលេងជុំគ្នានេះ។

"ការអត់ទោស មិនមែនខ្ញុំរំដោះគេឱ្យមានសេរីភាពទេ គឺខ្ញុំខ្លួនឯងទេដែលរំដោះខ្លួនឯងឱ្យមានសេរីភាព"

March 22, 2023 05:16 - 15 minutes - 11 MB

ប្រិយមិត្តរបស់SBSខ្មែរ បានស្តាប់រួចមកហើយពីប្រវត្តិរបស់លោក ហ៊ីម សុរក្សា ដែលបានរួចជីវិតពីរណ្តៅសពក្នុងសម័យខ្មែរក្រហម ហើយទីបំផុត លោកបានក្លាយទៅជា អ្នកផ្តល់ប្រឹក្សាខាងផ្នែកចិត្តសាស្រ្តមួយរូបដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យមួយក្នុងប្រទេសកាណាដា និងជាអ្នកនិពន្ធសៀវភៅជាច្រើនក្បាល មានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ តើលោកធ្វើដូចម្តេចទើបអាចរំដោះខ្លួនលោកចេញពីគំនុំសងសឹង ដែលលោកបានសច្ចានៅមុខរណ្តៅសពរបស់ឳពុកម្តាយក្រុមគ្រួសាររបស់លោកបាន?

ក្រោយពីគេយកទៅសម្លាប់តែមិនស្លាប់ លោក ហ៊ីម សុរក្សាប្រាថ្នាសុំត្រឹមតែបាយមួយដុំ

March 22, 2023 05:15 - 12 minutes - 9.1 MB

ចាស កាលពីវគ្គមុន លោកអ្នកបានស្តាប់រួចមកហើយពីប្រវត្តិដ៏តក់ស្លុតរបស់លោក ហ៊ីម សុរក្សា ដែលត្រូវកងឈ្លបយកទៅសំលាប់ទាំងគ្រួសារ។ ប៉ុន្តែហាក់ដូចជាមានអភូតហេតុដ៏អស្ចារ្យ ឬដោយសារបុណ្យមិនទាន់អស់ លោកក៏បានវារចេញពីរណ្តៅសព ហើយគេចខ្លួនមកបាន។ ក្រោយពីគេយកទៅសម្លាប់ តែមិនស្លាប់ លោក ហ៊ីម សុរក្សា មានរបួសជាប់ខ្លួនជាដំណំ និងហេវហត់ជាខ្លាំង ព្រោះដាច់បាយដាច់ទឹក៣ថ្ងៃមកហើយ លោកក៏សម្រេចចិត្តវិលត្រឡប់ចូលភូមិវិញ បើទោះជាត្រូវគេចាប់យកទៅសំលាប់ម្តងទៀតក៏មិនដឹងធ្វើយ៉ាងម៉េចដែរ តែលោកសុំឱ្យតែបានបាយមួយដុំ ទទួលទាននៅមុនពេលស្លាប់តែប៉ុណ្ណោះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣

March 22, 2023 05:06 - 13 minutes - 11.9 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។

បទសម្ភាសន៍ជាមួយអ្នកដែលរួចផុតពីការស្លាប់ក្នុងសម័យប៉ុលពល ក្រោយគេវាយទម្លាក់រណ្តៅសពរួម

March 22, 2023 00:22 - 14 minutes - 10.4 MB

លោកបណ្ឌិត ហ៊ីម សុរក្សា ដែលជាអ្នកផ្តល់ប្រឹក្សាខាងផ្នែកចិត្តសាស្រ្ត គឺជាជនរងគ្រោះម្នាក់ ក្នុងសម័យពលពត ដែលរួចផុតពីការស្លាប់ បន្ទាប់ពីត្រូវបានគេវាយទម្លាក់ចូលទៅក្នុងរណ្តៅកប់សាកសពរួម។ លោកបានបាត់បង់សមាជិកក្រុមគ្រួសារ ១៣រូបនៅក្នុងពេលតែមួយ រួមមាន លោកឳពុក អ្នកម្តាយ បងប្អូនបង្កើត៩នាក់ បងថ្លៃស្រីម្នាក់ និងក្មួយប្រុសម្នាក់ ។ សម្រាប់រូបលោកផ្ទាល់ ដែលអាចរួចជីវិតបានមកនៅពេលនោះ ប្រៀបបីដូចជាអភូតហេតុដ៏អស្ចារ្យ ឬក៏មានព្រះតាមថែរក្សារូបលោក។

យុវជនដែលស្និទនឹងលោក កឹម សុខា ២នាក់ ត្រូវបានចាប់ខ្លួន

March 21, 2023 23:41 - 2 minutes - 2.71 MB

លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលអតីតសកម្មជនក្រុមប្រឆាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

របាយការណ៍ព្រមានអំពីហានិភ័យនៃការជក់បារីសម្រាប់មនុស្សវ័យក្មេង

March 21, 2023 09:49 - 5 minutes - 4.9 MB

ស្ថាប័នវេជ្ជសាស្រ្តកំពូលរបស់ប្រទេសអូស្ត្រាលីកំពុងអំពាវនាវឱ្យមានបទប្បញ្ញត្តិកាន់តែរឹងមាំជុំវិញការជក់បារី ខណៈដែលរបាយការណ៍ថ្មីបង្ហាញពីហានិភ័យសុខភាពដែលបង្កឡើងដោយបារីអេឡិចត្រូនិច។ ការស្រាវជ្រាវបង្ហាញថា ក្មេងជំទង់ដែលប្រើបារី ទំនងជាបបីដងគឹបញ្ចប់ដោយការជក់បារី។

ការសិក្សារបស់ IPCC បង្ហាញងអំពីភាពអាសន្ននៃអាកាសធាតុមិនល្អជាងការព្យាករណ៍ពីមុន

March 21, 2023 08:48 - 5 minutes - 5.41 MB

របាយការណ៍អំពីបម្រែបម្រួលអាកាសធាតុដ៏សំខាន់មួយបានរកឃើញថា មនុស្សមានសមត្ថភាពខ្លះក្នុងការប្រឈមមុខនឹងភាពអាសន្ននៃអាកាសធាតុជាសកល ប៉ុន្តែការផ្លាស់ប្តូរនៅតែបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រព័ន្ធធម្មជាតិ និងដល់មនុស្ស។ គណៈកម្មាការអន្តររដ្ឋាភិបាល ស្តីពីការសិក្សាអំពីការប្រែប្រួលអាកាសធាតុបង្ហាញថា ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ គឺលឿននិងអាក្រក់ជាងការព្យាករណ៍កាលពីពេលមុន។

Everything you need to do if you are in a car crash in Australia - អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវធ្វើ ប្រសិនបើអ្នកជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអូស្ត្រាលី

March 21, 2023 05:12 - 11 minutes - 15.5 MB

Being involved in a motor vehicle collision can be overwhelming, even when no one is injured and the damage to vehicles or property is minor. Here’s your step-by-step guide on what to do if you are caught in a major or minor car crash in Australia, how you can seek help, and what your rights are if you are at fault or not. - ការប៉ះទង្គិចគ្នារវាងរថយន្តនិងម៉ូតូអាចមានច្រើនលើសលប់ បើទោះបីជាមិនមានមនុស្សណាម្នាក់រងរបួស ហើយការខូចខាតយានយន្ត ឬទ្រព្យសម្បត្តិមានតិចតួចក្តី ។ នេះគឺជាការណែនាំជាជំហាន ៗ អំពីអ្...

Books

Country of Origin
1 Episode