SBS Khmer - SBS ខ្មែរ artwork

SBS Khmer - SBS ខ្មែរ

2,640 episodes - Central Khmer - Latest episode: 13 days ago - ★★★★ - 9 ratings

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

News
Homepage Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed

Episodes

How to find a rental property in Australia - គន្លឺះក្នុងការស្វែងរកផ្ទះជួល នៅក្នុងប្រទេសអូស្រ្តាលី

May 24, 2023 01:41 - 10 minutes - 7.18 MB

Right now, fewer than 50,000 rental properties are available across the country. Two years ago, that number was almost double. With the vacancy rate at a historic low, finding a rental property is tougher than ever. Understanding the process will give you a head start. - ឥឡូវនេះ ផ្ទះសម្រាប់ដាក់ជួលដែលទំនេរ នៅទូទាំងប្រទេសអូស្រ្តាលី មានមិនដល់ 50,000ខ្នងទេ។ កាលពីពីរឆ្នាំមុន ចំនួននេះគឺស្ទើរតែទ្វេដង។ ជាមួយនឹងអត្រាទំនេរមានកម្រិតទាបជាប្រវត្តិសាស្ត្រ ការស្វែងរកអចលនទ្រព្យឬក៏ផ្ទះជួល គឺពិបាកជាងពេលណាៗទាំង...

គណបក្សភ្លើងទៀន ប្តឹងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ

May 24, 2023 01:37 - 3 minutes - 3.01 MB

គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យបណ្ដឹងតវ៉ាជាផ្លូវការទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីគជប បានសម្រេចបដិសេធ មិនចុះឈ្មោះគណបក្សទាំងពីរនេះ ក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោក ហ៊ុន សែន ប្រាប់​ទូត​បរទេស​កុំឱ្យ​លូកលាន់​និង​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុងកម្ពុជា

May 24, 2023 01:32 - 5 minutes - 4.73 MB

នៅក្នុងពិធីសម្ពោធអគារថ្មី នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ដោយងាកផង និងចង្អុលទៅកាន់ឯកអគ្គរដ្ឋទូតប្រទេសលោកខាងលិច ដែលបានចូលរួមពិធីថា កុំលូកលាន់ចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងត្រូវមើលកម្ពុជា ឱ្យផុតពីកម្ពុជា។

តើពលរដ្ឋខ្មែរមានសិទ្ធិមកធ្វើការស្របច្បាប់នៅក្នុងប្រទេសអូស្រ្តាលីដែរឬទេ?

May 23, 2023 06:36 - 19 minutes - 14.4 MB

តើពលរដ្ឋខ្មែរមានសិទ្ធិមកធ្វើការស្របច្បាប់នៅក្នុងប្រទេសអូស្រ្តាលីដែរឬទេ? តើទិដ្ឋាការកសិកម្ម ដែលកាលពីមុនយើងធ្លាប់សង្ឃឹមថា អាចនឹងនាំកម្មករខ្មែរមកធ្វើការនៅក្នុងប្រទេសអូស្រ្តាលីបានដោយស្របច្បាប់នោះ ដំណើរការដល់ណាហើយ? សូមស្តាប់ការពន្យល់របស់ លោក យឹម ថៃហ៊ន ភ្នាក់ងារអន្តោប្រវេសន៍និងជាសមាជិកវិទ្យាស្ថានអន្តោប្រវេសន៍អូស្រ្តាលី។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារទី ២៣ ខែឧសភា ឆ្នាំ២០២៣

May 23, 2023 06:23 - 5 minutes - 3.93 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣

May 19, 2023 06:12 - 10 minutes - 9.84 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

ផ្លូវល្បឿនលឿនទី២នៅកម្ពុជា ភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ដើមខែមិថុនា

May 19, 2023 04:33 - 3 minutes - 2.88 MB

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅប្រទេសកម្ពុជា មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៦ ដើមខែមិថុនាខាងមុខនេះហើយ។ ពិធីបើកការដ្ឋាន នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាមការគ្រោងទុក ផ្លូវល្បឿនលឿននេះ ត្រូវប្រើពេលសាងសង់ ៤ឆ្នាំ និងប្រើប្រាស់ថវិកាប្រមាណ ១ពាន់ ៤រយលានដុល្លារ ត្រូវសាងសង់ជា ៤គន្លង កាត់ខេត្ត ៣ គឺខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង។

គជប បញ្ជាក់ថា ខ្លួន​អនុវត្ត​តាម​ច្បាប់ មិនមានស្តង់ដារ​ពីរឡើយ

May 19, 2023 01:32 - 3 minutes - 3.62 MB

បន្ទាប់ពីសម្រេចបដិសេធ មិនព្រមចុះបញ្ជីឱ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងការបោះឆ្នោត គ.ជ.ប បញ្ជាក់ជាថ្មីថា ខ្លួនអនុវត្តតាមតែច្បាប់ប៉ុណ្ណោះ ដោយមិនមានអនុវត្តស្តង់ដារ ២ ចំពោះគណបក្សនយោបាយឡើយ។

#37 Talking about struggles (Med) - សិក្សាភាសាអង់គ្លេសភាគទី37៖ និយាយអំពីការតស៊ូ

May 18, 2023 07:57 - 15 minutes - 11.1 MB

Learn how to talk about your struggles with a trusted friend. Also, know how to ask for help if you're going through abuse in the home. - រៀនពីរបៀបនិយាយអំពីការតស៊ូរបស់អ្នកជាមួយមិត្តដែលទុកចិត្ត។ ដូចគ្នានេះផងដែរ ដឹងពីរបៀបស្នើសុំជំនួយ ប្រសិនបើអ្នកកំពុងឆ្លងកាត់ការរំលោភបំពាននៅក្នុងផ្ទះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ១៨ ខែឧសភា ឆ្នាំ២០២៣

May 18, 2023 06:00 - 5 minutes - 4.04 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

អាជ្ញាធរ​អគ្គិភ័យ​ជំរុញ​ឱ្យ​ប្រជាជន​ត្រួតពិនិត្យ​មើល​កណ្តឹងរោទិ៍ផ្សែង ខណៈរដូវរងារចូលមកដល់

May 18, 2023 05:47 - 6 minutes - 4.63 MB

អាជ្ញាធរពន្លត់អគ្គីភ័យ CFA និងភ្នាក់ងារជួយសង្គ្រោះពេលមានអគ្គីភ័យនៃរដ្ឋវិចថូរៀ បានចាប់ផ្តើមយុទ្ធនាការលើកទឹកចិត្តប្រជាជនឱ្យដំឡើងកណ្តឹងរោទិ៍ផ្សែងនៅក្នុងបន្ទប់គេង។ ទិន្នន័យបង្ហាញថាបច្ចុប្បន្ននេះ មានប្រជាជនតែ 17 ភាគរយប៉ុណ្ណោះដែលមានកណ្តឹងរោទិ៍ផ្សែងនៅក្នុងបន្ទប់គេងរបស់ពួកគេ ក្នុងរដ្ឋវិចថូរៀ ។ ប៉ុន្តែដូចដែលមាននៅក្នុងរបាយការណ៍នេះ កណ្តឹងរោទិ៍ផ្សែងអាចជាចំណុចខុសគ្នារវាង អាយុជីវិត និងសេចក្តីស្លាប់។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣

May 17, 2023 06:10 - 11 minutes - 10.4 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

គណបក្ស​ភ្លើងទៀន ប្តឹងជំទាស់ គ.ជ.ប ដែល​មិន​អនុញ្ញាតឱ្យ​ខ្លួន​ចូលរួម​ប្រជែងក្នុងការ​បោះឆ្នោត

May 17, 2023 00:29 - 8 minutes - 7.65 MB

គណបក្សភ្លើងទៀនបានប្រកាសថា នឹងរៀបចំសំណុំឯកសារដាក់ពាក្យបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គ.ជ.ប ទៅក្រុមប្រឹក្សាធម្មនុញញ ហើយគណបក្សប្រឆាំងនេះ មានជំនឿយ៉ាងមុតមាំថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងចេញសេចក្តីសម្រេចយល់ព្រមឱ្យគណបក្សភ្លើងទៀន ចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជាផ្លូវការ។

លោក ព្រាប កុល សម្រេច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​លោកហ៊ុន សែន

May 17, 2023 00:21 - 3 minutes - 3.53 MB

អតីតប្រធានអង្គការក្រៅរដ្ឋាភិបាល និងជាអ្នកជំនួញអចលនទ្រព្យ លោក ព្រាប កុល បានសម្រេច ចូលរួមបម្រើជាតិ ក្នុងជួររាជរដ្ឋាភិបាល។ លោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីជួបផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុននេះ។

Caring for carers: How to access carer support services in Australia - របៀបចូលប្រើប្រាស់សេវាកម្មជំនួយសម្រាប់អ្នកមើលថែទាំនៅក្នុងប្រទេសអូស្រ្តាលី

May 16, 2023 09:39 - 10 minutes - 7.64 MB

About one in nine people in Australia are carers — people who look after an ageing or frail relative or friend, or for someone living with a health condition or disability. But many carers do not recognise themselves as such, or know there is a range of free support services available to them. - ប្រមាណជាម្នាក់ក្នុងចំណោមមនុស្សប្រាំបួននាក់នៅក្នុងប្រទេសអូស្ត្រាលី គឺជាអ្នកមើលថែទាំ "Carer" - ជាអ្នកដែលមើលថែទាំសាច់ញាតិ ឬមិត្តភ័ក្តិដែលមានវ័យចំណាស់ ឬទន់ខ្សោយ ឬសម្រាប់អ្នកដែលមានស្ថានភាពសុខភាព ឬពិការភាព។...

ការតាំងពិព័ណ៌រវាងប៉ូលិសនិងសហគមន៍ ក្នុងតំបន់Fairfield

May 16, 2023 06:49 - 19 minutes - 14 MB

កងកម្លាំងប៉ូលិសនៃរដ្ឋញូសៅវែល និងសាលាក្រុងFairfield នឹងសហការណ៍គ្នារៀបចំនូវកម្មវិធីតាំងពិព័ណ៌រវាងប៉ូលិសនិងសហគមន៍ "Police Community Expo" នៅថ្ងៃទីសៅរ៍ទី20 ខែឧសភា ឆ្នាំ២០២៣ ពីម៉ោង 10ព្រឹក ដល់ម៉ោង ៣រសៀល នៅ Fairfield Showground ក្នុងរដ្ឋញូសៅវែល។ លោកស្រី ភីនី អ៊ឹង ភ្នាក់ងារទំនាក់ទំនងពហុវប្បធម៌នៃប៉ូលិសញូសៅវែល នៅតំបន់ Fairfield ពិពណ៌នាបន្ថែម។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣

May 12, 2023 06:12 - 11 minutes - 10.8 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

ការឆ្លើយតបកញ្ចប់ថវិកាឆ្នាំ២០២៣ របស់គណបក្សប្រឆាំងក្នុងប្រទេសអូស្រ្តាលី

May 12, 2023 01:54 - 5 minutes - 4.86 MB

មេដឹកនាំបក្សប្រឆាំង លោក Peter Dutton បានរិះគន់កញ្ចប់ថវិកាឆ្នាំ២០២៣ របស់រដ្ឋាភិបាលបក្សលេប័រ ដោយនិយាយថា កញ្ចប់ថវិកានោះមិនបានជួយគាំទ្រអ្វីដល់ប្រជាជនអូស្រ្តាលីថ្នាក់កណ្តាលទាល់តែសោះ។ លោកក៏បានផ្តល់នូវការឆ្លើយតបកញ្ចប់ថវិការបស់លោក ដោយនិយាយថា វិធានការកញ្ចប់ថវិការបស់បក្សលេប័រនឹងបន្ថែមចំហេះទៅលើអតិផរណា និងធ្វើឱ្យជីវភាពរស់នៅកាន់តែលំបាក ជាងមុន។

កម្ពុជា ធ្លាប់តែជាស្តេចកីឡាប៉េតង់ ឬបោះប៊ូល តែពេលប្រកួតស៊ីហ្គេមនេះនៅមិនទាន់រកបានមេដាយមាសទេ​

May 12, 2023 01:49 - 3 minutes - 3 MB

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកំពុងប្រារព្ធឡើង នៅកម្ពុជា នាពេលនេះក៏មានប្រភេទកីឡាប៉េតង់ ឬបោះប៊ូល លើវិញ្ញាសា ចំនួន ១១ប្រភេទ។ គិតត្រឹមថ្ងៃទី១១ ខែឧសភា កម្ពុជា ដែលធ្លាប់តែជាស្តេចកីឡាប៉េតង់ ឬកីឡាបោះប៊ូលនៅអាស៊ាន ទើបតែឈ្នះបានមេដាយប្រាក់ប៉ុណ្ណោះ។

តើកញ្ចប់ថវិកាឆ្នាំ២០២៣ ប៉ះពាល់អ្វីខ្លះដល់សហគមន៍ពហុវប្បធម៌អូស្រ្តាលី?

May 11, 2023 05:53 - 8 minutes - 5.87 MB

ជាញឹកញាប់យើងតែងតែនិយាយអំពីអ្នកឈ្នះ និងអ្នកចាញ់នៅក្នុងកញ្ចប់ថវិកា។ ដូច្នេះ តើកញ្ចប់ថវិកាឆ្នាំ2022-23នេះមានតម្លៃយ៉ាងណា ចំពោះសហគមន៍ពហុវប្បធម៌នៅក្នុងប្រទេសអូស្រ្តាលី?

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣

May 10, 2023 06:08 - 15 minutes - 14.5 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

រដ្ឋាភិបាលបក្សលេប័រផ្តល់នូវកញ្ចប់ថវិកាអតិរេក និងជំនួយលើថ្លៃចំណាយការរស់នៅ

May 10, 2023 00:35 - 9 minutes - 8.9 MB

ការកាត់បន្ថយថ្លៃចំណាយរស់នៅសម្រាប់ប្រជាជននៅក្នុងប្រទេសអូស្ត្រាលីគឺជាការផ្តោតសំខាន់នៃកញ្ចប់ថវិកាសហព័ន្ធឆ្នាំ 2023 ។ លោកហេរញ្ញិក Jim Chalmers បានសន្យានូវអ្វីដែលហាក់ដូចជាមិនអាចទៅរួច នោះគឺ បន្ធូរបន្ថយសម្ពាធលើកញ្ចប់ថវិកាគ្រួសារ ប៉ុន្តែក្នុងពេលតែមួយនឹងបង្ខំឱ្យអត្រាអតិផរណាធ្លាក់ចុះ។

គ.ជ.ប តម្រូវឱ្យគណបក្សភ្លើងទៀនកែតម្រូវបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ

May 10, 2023 00:31 - 4 minutes - 3.97 MB

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ គ.ជ.ប តាមរយៈលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានផ្ញើលិខិត ជូនលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដោយលើកឡើងថា លោក រ៉ុង ឈុន ត្រូវតុលាការកាត់ទោសពីបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទានោះទេ។ ដូច្នេះ គណបក្សភ្លើងទៀន ត្រូវដាក់បេក្ខជនថ្មីជំនួសលោក រ៉ុង ឈុន ដែលជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅលំដាប់លេខរៀងទី១ ប្រចាំខេត្តកណ្តាល របស់គណបក្សភ្លើងទៀន។

កម្ពុជាបញ្ចូលកីឡាអុកចត្រង្គ សម្រាប់ការប្រកួតស៊ីហ្គេម ប្រជែងបានមេដាយចំនួន ៦គ្រឿង

May 10, 2023 00:27 - 5 minutes - 5.08 MB

កីឡាអុកចត្រង្គ ដែលកម្ពុជា ទើបតែបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ហើយ កាលពីថ្ងៃទី៩ ខែឧសភា ដោយមានប្រារព្ធពិធីបំពាក់មេដាយ ជូនកីឡាករកីឡាការិនីជយលាភី។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ សម្រាប់កម្ពុជា លើវិញ្ញាសា អុកចត្រង្គ កម្ពុជាប្រជែងបានមេដាយ ៦គ្រឿង។ ក្នុងនោះ មេដាយមាស ចំនួន ១គ្រឿង មេដាយប្រាក់ ៤គ្រឿង និងសំរឹទ្ធ ១គ្រឿង។

How to prevent family violence in migrant communities in Australia - របៀបបង្ការអំពើហិង្សាក្នុងគ្រួសារ ក្នុងសហគមន៍អន្តោប្រវេសន៍ នៅប្រទេសអូស្រ្តាលី

May 09, 2023 05:24 - 9 minutes - 6.73 MB

Family, domestic and sexual violence are major health and welfare issues in Australia, as two in five people have experienced physical or sexual violence since the age of 15. Family violence can affect anybody, but migrant women face additional barriers when they need to get help. - អំពើហិង្សាក្នុងគ្រួសារ និងផ្លូវភេទ គឺជាបញ្ហាសុខភាព និងសុខុមាលភាពដ៏សំខាន់នៅក្នុងប្រទេសអូស្ត្រាលី។ ស្ថិតិបង្ហាញថាមនុស្ស 2 នាក់ក្នុងចំណោម 5 នាក់នៅក្នុងប្រទេសអូស្ត្រាលីធ្លាប់ឆ្លងកាត់អំពើហិង្សាលើរាងកាយ ឬផ្លូវភេទ តាំងពី...

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣

May 05, 2023 06:15 - 13 minutes - 12.3 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីSBSខ្មែរ។

ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា៖ មានកីឡាករ កីឡាការិនីកម្ពុជា ៦រូបហើយ ទទួលបានមេដាយមាស នៅថ្ងៃទី៤ឧសភា

May 05, 2023 00:44 - 5 minutes - 5.24 MB

មានកីឡាករកីឡាការិនីកម្ពុជា ចំនួន ៦រូបហើយ ទទួលបានមេដាយមាស ៥គ្រឿង នៅថ្ងៃទី៤ឧសភា លើ ២ប្រភេទកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ក្នុងនោះ កីឡាសម្តែងក្បាច់គុន ជឺជិតស៊ូ ទទួលបានមេដាយមាស ១គ្រឿង ដែលជាវិញ្ញាសាសម្តែងគូផ្នែកបុរស ២នាក់ និងការសម្តែងក្បាច់គុនល្បុក្កតោ ទទួលបានមេដាយមាស ៤គ្រឿង គឺកីឡាករ ២រូប និងកីឡាការិនី ២រូប។

តើជនពិការអូស្រ្តាលីត្រូវការ និងចង់បានអ្វីឱ្យពិតប្រាកដ?

May 04, 2023 07:22 - 11 minutes - 8.2 MB

គំនិតផ្តួចផ្តើមថ្មីមួយកំពុងដំណើរការ ដែលគេសង្ឃឹមថា អាចគូរវាសរូបភាពកាន់តែច្បាស់ នៃពិការភាពនៅក្នុងប្រទេសអូស្ត្រាលី។ ក្រុមអ្នកតស៊ូមតិនិយាយថា ភ្នាក់ងាររដ្ឋាភិបាលមិនប្រាកដថាមានរូបភាពពេញលេញនៃអ្វីដែលជនពិការអូស្ត្រាលីត្រូវការ ឬចង់បាននោះទេ ពីព្រោះនាយកដ្ឋានផ្សេងៗគ្នា មានព័ត៌មានខុសៗគ្នា។

#36 Buying a house (Adv) - សិក្សាភាសាអង់គ្លេសភាគទី36៖ ការទិញផ្ទះ

May 04, 2023 02:15 - 13 minutes - 9.7 MB

Learn how to talk with a real estate agent before buying a house. Also, practise listening and understanding to an auction. - រៀនពីរបៀបក្នុងការនិយាយជាមួយភ្នាក់ងារអចលនទ្រព្យនៅមុនពេលទិញផ្ទះ។ ហើយក៏ហាត់រៀនស្តាប់ និងស្វែងយល់ពីការដេញថ្លៃផ្ទះផងដែរ។

ព្រឹត្តិការណ៍ដើរហាត់ប្រាណដើម្បីមន្ទីរកុមារម៉ូណាស់ឆ្នាំ២០២៣

May 04, 2023 00:52 - 14 minutes - 8.89 MB

ព្រឹត្តិការណ៍ដើរប្រចាំឆ្នាំដើម្បីមន្ទីរកុមារម៉ូណាស់ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៧ ខែមេសា នៅជែលផាក (Jell Park)។ តើព្រឹត្តិការណ៍នេះមានភាពសំខាន់យ៉ាងដូចម្តេច? ហេតុអ្វីត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ? សូមស្តាប់កិច្ចសម្ភាសន៍ជាមួយលោកលឹម សួរ ទីប្រឹក្សាតំបន់ព្រីងវែលកណ្តាល និងជាសប្បុរសជនមួយរូមដែលតែងតែគាំទ្រព្រឹត្តិការណ៍នេះរហូតមក។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣

May 03, 2023 06:06 - 11 minutes - 10.6 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

ការដំឡើងអត្រាការប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅមុនការប្រកាសកញ្ចប់ថវិកាសហព័ន្ធ

May 03, 2023 04:28 - 6 minutes - 6.31 MB

នៅក្នុងវិធានការណ៍មួយ ដែលបានធ្វើឱ្យទីផ្សារមានការភ្ញាក់ផ្អើល ធនាគារកណ្តាលអូស្រ្តាលី(RBA) បានដំឡើងអត្រាការប្រាក់ម្តងទៀត បន្ទាប់ពីការផ្អាករយៈពេលមួយខែ។ ធនាគារជាតិ បានដំឡើងអត្រាសាច់ប្រាក់បន្ថែម 0.25ភាគរយ ឱ្យឡើងដល់ 3.85 ភាគរយ ដែលធ្វើឱ្យវាក្លាយទៅជាអត្រាការប្រាក់ដ៏ខ្ពស់បំផុតនៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេល 11 ឆ្នាំមកនេះ។ ការសម្រេចចិត្តនេះបានកើតឡើងនៅមុនការប្រកាសកញ្ចប់ថវិកាសហព័ន្ធនៅសប្តាហ៍ក្រោយ។ ទេសាភិបាលធនាគារកណ្តាល R-B-A លោក Philip Lowe និយាយថា អត្រាអតិផរណានៅតែខ្ពស់ពេក ក្នុងកម្រិត 7 ភាគរយ ហើយលោកមិន...

អតីតយុវជនគណបក្សប្រឆាំង ផ្តាច់ខ្លួនទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់

May 03, 2023 01:39 - 4 minutes - 4.31 MB

នៅមុនការបោះឆ្នោតនេះ មានយុវជនគណបក្សប្រឆាំងឆ្នើមៗជាច្រើន បានផ្តាច់ខ្លួនទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។ ក្នុងនោះ មានក្រុមយុវជនបរិស្ថាន និងក្រុមអ្នកការពារធនធានធម្មជាតិ និងព្រៃឈើ ជាដើម។

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ាន-ស៊ីហ្គេម

May 03, 2023 01:33 - 4 minutes - 3.91 MB

កម្ពុជា បានធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលមានប្រទេសជាសមាជិកអាស៊ានទាំង ១០ចូលរួម រួមទាំងប្រទេសទីម័រខាងកើត ដែលជាប់ប្រទេសអាស៊ាន និងកំពុងស្នើសុំចូលជាសមាជិកអាស៊ាន។ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នឹងធ្វើឡើង នៅថ្ងៃទី៥ ខែឧសភា ហើយបិទបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភា។

How to resolve disputes with your neighbours in Australia - វិធីដោះស្រាយវិវាទជាមួយអ្នកជិតខាងនៅប្រទេសអូស្ត្រាលី

May 02, 2023 10:34 - 10 minutes - 14.4 MB

Home is supposed to be the place where we feel most comfortable. But our comfort zone can be shattered when we don’t get along with our neighbours. Here's how you can resolve a neighbourhood dispute without going to court. - ផ្ទះគឺជាកន្លែងដែលយើងមានអារម្មណ៍ស្រួលបំផុត។ ប៉ុន្តែអារម្មណ៍ងាយស្រួលនេះអាចថមថយ ឬបាត់ទៅវិញនៅពេលយើងមិនចុះសម្រុងជាមួយអ្នកជិតខាង។ ពេលខ្លះសកម្មភាព ឬអាកប្បកិរិយារបស់អ្នកជិតខាងអាចជះឥទ្ធិពលអវិជ្ជមានមកលើអ្នក។ នៅក្នុងវគ្គនៃការណែនាំអំពីដំណោះស្រាយនេះ យើងនឹងស្វែងយល់អំពីវិធីសាស្រ្តដោះស្រ...

ជំងឺខ្លាញ់ក្នុងថ្លើម

May 02, 2023 00:00 - 13 minutes - 18.8 MB

ការឈ្វេងអំពីសុខភាពថ្លើម គឺសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា។ ជាញឹកញាប់ណាស់ដែលប្រជាពលរដ្ឋជាច្រើននាក់មានភាពស្រពិចស្រពិលចំពោះជំងឺថ្លើមនិងខ្លាញ់ក្នុងថ្លើម។ តើជំងឺខ្លាញ់ក្នុងថ្លើមនិងជំងឺថ្លើមខុសគ្នាយ៉ាងដូចម្តេច? តើមនុស្សស្រទាប់ណាមួយដែលងាយនិងកើតជំងឺខ្លាញ់ក្នុងថ្លើម? សូមស្តាប់កិច្ចសម្ភាសន៍ជាមួយកញ្ញា ហឿង មានទេពី អ្នកអប់រំសុខភាពថ្លើមរបស់លីវើវែល (LiverWell).

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣

April 28, 2023 06:16 - 13 minutes - 12.4 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពីវិទ្យុSBSខ្មែរ។

ជំងឺអូទីស៊ឹម និង​ការ​ធ្វើ​រោគវិនិច្ឆ័យ

April 28, 2023 00:37 - 14 minutes - 13.5 MB

តើអ្វីទៅជាជំងឺអូទីស៊ឹម? តើឪពុកម្តាយអាចកត់សម្គាល់កូនៗបានតាមរបៀបណា? សូមស្តាប់ការពន្យល់របស់លោកវេជ្ជបណ្ឌិត សំ សុផា វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅនៅរដ្ឋវិចថូរៀ។

គណបក្សនយោបាយចំនួន ៨ បានចុះឈ្មោះដាក់បេក្ខជន​ឈរឈ្មោះបោះឆ្នោតនៅកម្ពុជា

April 28, 2023 00:16 - 3 minutes - 3.11 MB

ចាប់ពីថ្ងៃទី២៤មេសា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ៨គណបក្សបានចុះឈ្មោះ ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប។

ក្រុម​យុវជនដាក់​ញត្តិទាមទារឱ្យសើរើសំណុំរឿងឃាតកម្មបាញ់សម្លាប់​លោក ឈុត វុទ្ធី

April 27, 2023 23:58 - 6 minutes - 6.02 MB

ក្រុមយុវជនស្រីប្រុសជាង ១០នាក់ ដែលអះអាងថា ជាយុវជនស្រឡាញ់បរិស្ថាន បានកាន់រូបថត និងខ្លះពាក់របាំងមុខ ជារូបថតរបស់លោក ឈុត វុទ្ធី បានដើរជាជួរ ទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌ មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ ការប្រមូលផ្តុំដាក់ញាត្តិនោះ បានធ្វើឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាខួបគម្រប់ ១១ឆ្នាំ នៃមរណភាពរបស់លោក ឈុត វុទ្ធី សកម្មជនបរិស្ថាន ដែលត្រូវបានឃាតក បាញ់សម្លាប់ នៅកណ្តាលព្រៃ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

ការផ្លាស់ប្តូរដ៏សំខាន់នៃគម្រោងអត្ថប្រយោជន៍ឱសថ អាចជួយអ្នកជំងឺសន្សំសំចៃទាំងពេលវេលានិងប្រាក់កាស

April 27, 2023 09:15 - 6 minutes - 4.66 MB

អ្នកដែលមានជំងឺរ៉ាំរ៉ៃនឹងអាចទិញថ្នាំតាមវេជ្ជបញ្ជា ទុកសម្រាប់រយៈពេល ២ខែបាន ក្នុងពេលឆាប់ៗនេះ ក្នុងតម្លៃត្រឹមតែមួយខែ។ វាជាការផ្លាស់ប្តូរដ៏សំខាន់មួយចំពោះគម្រោងអត្ថប្រយោជន៍ឱសថ (PBS) ដែលនឹងត្រូវបញ្ចូលទៅក្នុងកញ្ចប់ថវិកាខែក្រោយ។ ប៉ុន្តែម្ចាស់ឱសថស្ថានមួយចំនួនបានប្រឆាំងនឹងផែនការនេះ ដោយនិយាយថា វាអាចនាំឱ្យមានកង្វះខាតការផ្គត់ផ្គង់។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣

April 26, 2023 06:05 - 11 minutes - 10.6 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

លោក ហ៊ុន សែន ព្រមានដកតួនាទីឪពុកម្តាយ និងប្អូន​ថ្លៃ​លោក ស៊ន តារា ចេញពីក្របខណ្ឌរដ្ឋ

April 26, 2023 01:36 - 2 minutes - 2.74 MB

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈ ដោយបានព្រមានដកតួនាទីឪពុកម្តាយ និងប្អូនថ្លៃរបស់លោក ស៊ន តារា ចេញពីក្របខណ្ឌការងាររដ្ឋទាំងអស់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ជាង ២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

What happens when you report non-consensual sex or rape in Australia? - តើមានអ្វីកើតឡើងនៅពេលដែលអ្នករាយការណ៍អំពីការរំលោភបំពានផ្លូវភេទលើអ្នកទៅប៉ូលីសក្នុងប្រទេសអូស្ត្រាលី?

April 25, 2023 09:58 - 12 minutes - 17.9 MB

In Australia, sexual violence is a criminal offence. If you have been forced, threatened, coerced, or tricked into a sex act against your will, you may wish to report it to the police for the perpetrator to face charges. However, this process may be legally and emotionally taxing. Here’s what to expect. - នៅប្រទេសអូស្ត្រាលី អំពើហឹង្សាផ្លូវភេទគឺជាបទឧក្រិដ្ឋ។ ប្រសិនបើអ្នកត្រូវបានគេបង្ខំ គំរាមកំហែង បង្ខិតបង្ខំ ឬបោកបញ្ឆោតឱ្យប្រព្រឹត្តអំពើផ្លូវភេទប្រឆាំងនឹងឆន្ទៈរបស់អ្នក អ្នកអាចរាយការណ៍វាទៅប៉ូលីសដើ...

Khmer: The Ode of Remembrance - The Ode of Remembrance

April 25, 2023 03:50 - 36 seconds - 602 KB

The Ode of Remembrance is a poem that is commonly recited at Anzac Day services to commemorate wartime sacrifice. In collaboration with the Australian War Memorial, SBS presents the Ode of Remembrance in 45 languages. - Ode of Remembrance គឺជាកំណាព្យដែលត្រូវបានសូត្រជាទូទៅនៅឯសេវាកម្ម Anzac Day ដើម្បីរំលឹកដល់ការលះបង់ក្នុងសម័យសង្គ្រាម។ ដោយមានកិច្ចសហការជាមួយ Australian War Memorial - SBS បង្ហាញ Ode of Remembrance ជា 45 ភាសា។

តើអ៊ិនសែក (Anzac) មានភាពសំខាន់ដូចម្តេចចំពោះអូស្រ្តាលី?

April 25, 2023 02:10 - 18 minutes - 24.9 MB

ក្នុងនាមជាប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីអូស្ត្រាលី ការចូលរួមក្នុងថ្ងៃអ៊ិនសែក គឺពិតជាសំខាន់ណាស់។ តើយើងគួរចូលរួមយ៉ាងម្តេច? សូមស្តាប់លោកតាក់ ម៉េងហ៊ាង សមាជិកសភានៅតំបន់ក្លារិនដា និងមតិរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅរដ្ឋវិចថូរៀ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣

April 21, 2023 06:27 - 14 minutes - 13 MB

ស្តាប់មាតិកាព័ត៌មានចុងក្រោយបង្អស់ក្នុងប្រទេសអូស្រ្តាលីពី SBSខ្មែរ។

កម្ពុជាសម្រេចដកចេញកាតព្វកិច្ច ពាក់ម៉ាស់ និងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នៅក្នុងពិធីជួបជុំ មានមនុស្សច្រើន

April 21, 2023 06:04 - 4 minutes - 6.23 MB

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព កម្ពស់ ៤ជាន់ នៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀត ពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដកចេញនូវកាតព្វកិច្ច សម្រាប់ពាក់ម៉ាស់ និងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ក្នុងពិធីជួបជុំមនុស្សច្រើន ជាពិសេសកម្មវិធីជួបជុំរបស់លោកនាយករដ្ឋមន្ត្រី ក្នុងពិធីចែកសញ្ញាបត្រ និងពិធីសម្ពោធសមិទ្ធផលនានា។ ក៏ប៉ុន្ដែលោក ហ៊ុន សែន បានប្រកាសថា បើប្រជាពលរដ្ឋយល់ថា មិនស្រួលខ្លួន អាចប៉ះពាល់ដល់អ្ន...

កម្ពុជារៀបចំរួចរាល់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅដើមខែឧសភា

April 21, 2023 05:50 - 3 minutes - 5.4 MB

កម្ពុជាបានប្រកាសពីការរៀបចំរួចរាល់ លើផ្នែកការពារសន្ដិសុខ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។ គិតត្រឹមថ្ងៃទី២១ ខែមេសានេះ នៅសល់តែ ១៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រារព្ធឡើងជាផ្លូវការហើយ។

សង្រ្កាន្តក្រុងមែលប៊នឆ្នាំ២០២៣

April 20, 2023 23:30 - 13 minutes - 17.9 MB

ក្រុមយុវជនយុវនារីរបស់មជ្ឈមណ្ឌលសិក្សានិងសកម្មភាពស្រ្ពីងវែល ក្រុមពន្លឺជីវិតថ្មី និងសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋវិចតូរីយ៉ា បានមូលមតិគ្នារៀបចំកម្មវិធី "សង្រ្កាន្តក្រុងមែលប៊ន" ក្នុងគោលបំណងទាំង លើកតម្កើងតម្លៃវប្បធម៌ប្រពៃណីខ្មែរ លើកតម្កើងតម្លៃនៃស្មារតីក្រុម និងប្រមូលថវិកាសប្បុរសធម៌ឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ កម្មវិធីនេះ គឺសម្រាប់មហាជនទូទៅ ។

Books

Country of Origin
1 Episode