លោកហ៊ុនសែន ប្រកាសជាថ្មីថា កូនប្រុសរបស់លោកនឹងត្រូវតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា នៅសប្តាហ៍ក្រោយ
SBS Khmer - SBS ខ្មែរ
Central Khmer - August 04, 2023 00:57 - 3 minutes - 3.15 MB - ★★★★ - 9 ratingsNews Homepage Download Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed
Previous Episode: នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ៣ ខែសីហា ឆ្នាំ២០២៣
កាលពីព្រឹកថ្ងៃទី៣ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ហ៊ុន ម៉ាណែត នឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នៅថ្ងៃចន្ទ ទី៧ ខែសីហា។ ចំណែកសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវបង្កើតឡើង នៅថ្ងៃទី២២ ខែសីហាខាងមុខ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា រូបលោក និងមន្ត្រីមានឥទ្ធិពលចាស់ៗដទៃទៀត ក្នុងជួរគណបក្សប្រជាជនកម្ពុជា នឹងមិនលូកលាន់ ក្នុងការធ្វើការសេចក្តីសម្រេចចិត្តណាមួយរបស់រាជរដ្ឋាភិបាលថ្មី នាពេលខាងមុខនោះឡើយ។