SBS Khmer - SBS ខ្មែរ artwork

SBS Khmer - SBS ខ្មែរ

2,599 episodes - Central Khmer - Latest episode: 9 days ago - ★★★★ - 9 ratings

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

News
Homepage Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed

Episodes

Five tips to keep safe and cool during an Australian summer - គន្លឹះក្នុងការរក្សាសុវត្ថិភាព និងភាពត្រជាក់ ក្នុងអំឡុងពេលរដូវក្តៅក្នុងប្រទេសអូស្ត្រាលី

December 05, 2023 05:53 - 11 minutes - 8.22 MB

Listening to what your body needs is important throughout the year, but it becomes even more crucial during extreme weather. Here are some essential tips to beat the Australian summer. - រដូវក្តៅនៅប្រទេសអូស្ត្រាលីកំដៅអាចកើនឡើងយ៉ាងលឿនទៅជាកំដៅក្តៅខ្លាំង និងអាកាសធាតុស្ងួត។ លើសពីនេះទៀតកម្រិតកាំរស្មីUV(អ៊ុលត្រាវីយូឡេ)ខ្ពស់ ទាមទារឱ្យមានការយកចិត្តទុកដាក់និងការគិតគូរពិចារណា។ ដូច្នេះ តើធ្វើដូចម្តេចទើបអាចរក្សាសុវត្ថិភាព និងភាពត្រជាក់ ក្នុងអំឡុងកាលរដូវក្តៅនៅក្នុងប្រទេសអូស្ត្រាលី ដែលក្តៅហើយស្ងួតជាខ្លាំងនោះ?

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣

December 05, 2023 05:46 - 3 minutes - 2.85 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ធនាគារកណ្តាល RBA សម្រេចរក្សាការប្រាក់ឱ្យនៅ 4.35%ដដែល។ ** ជនអន្តោរប្រវេសន៍ពីរនាក់ដែលត្រូវបានដោះលែងពីការឃុំឃាំងអន្តោរប្រវេសន៍គ្មានកាលកំណត់ ជាប់ចោទពីបទប្រព្រឹត្តិបទល្មើសសាជាថ្មី។ ** បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Virgin Australia គម្រាមធ្វើកូដកម្មនៅអំឡុងពេលបុណ្យណូអែលដ៏មមាញឹកនេះ។

#51 Check-in at the airport (Med) - សិក្សាភាសាអង់គ្លេសភាគទី51៖ ការចុះឈ្មោះ “Check-in” នៅព្រលានយន្តហោះ

December 04, 2023 03:32 - 14 minutes - 10.4 MB

Learn how to talk about checking-in at the airport. Plus, find out tips for a comfortable flight. - សិក្សាពីរបៀបនិយាយអំពីការចុះឈ្មោះ check-in នៅព្រលានយន្តហោះ។ លើសពីនេះ ស្វែងរកគន្លឹះសម្រាប់ការហោះហើរប្រកបដោយផាសុកភាព។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣

December 04, 2023 03:09 - 5 minutes - 3.62 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតអ្នកជាប់ឃុំអន្តោប្រវេសន៍អូស្ត្រាលី អាចប្រឈមនឹងការដាក់កំហិតដូចគ្នានឹងភេរវករដែរ។ ** ផ្សារទំនើប Coles និង Woolworths ប្រឈមមុខនឹងការសាកសួរនៅសភាអំពីការដំឡើងថ្លៃទំនិញ។ ** នាវាពាណិជ្ជកម្មពីរគ្រឿង និងនាវាចម្បាំងអាមេរិកមួយគ្រឿង រងការវាយប្រហារនៅតំបន់សមុទ្រក្រហម។

អ្នកជំនាញថា កម្ពុជាអាចសម្រេចបាននូវមហច្ឆិតាក្លាយជាអធិរាជស្វាយចន្ទី

December 01, 2023 05:12 - 4 minutes - 3.86 MB

ក្នុងពិធីបើកដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សា រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងសហភាពអឺរ៉ុប អំពីខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា លោក កុក ធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមស្វាយចន្ទីកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទស្វាយចន្ទីពិភពលោក World Cashew Conference នៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ដើម្បីផ្សព្វផ្សាយពីសក្តានុពលស្វាយចន្ទីកម្ពុជា ទៅកាន់ពិភពលោក។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣

December 01, 2023 05:05 - 12 minutes - 11.6 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បណ្តាមេដឹកនាំលើកទឹកចិត្តឱ្យមានក្តីមេត្តាចំពោះគ្នាទៅវិញទៅមក ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ា កំពុងឆាបឆេះឡើងនៅក្នុងប្រទេសអូស្រ្តាលី។ ** មេដឹកនាំបក្សប្រឆាំងចោទរដ្ឋាភិបាលបក្សលេប័រថា បានធ្វើឱ្យខូចដល់គោលនយោបាយការពារបូរណភាពព្រំដែន របស់អូស្ត្រាលី។ ** អដ្ឋិធាតុបុព្វបុរសជនជាតិដើមភាគតិច ត្រូវបានប្រគល់ជូនប្រទេសអូស្ត្រាលីវិញ ពីសារមន្ទីរអាម៉េរិក។

កម្ពុជាសម្រេចមិនសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ

December 01, 2023 01:00 - 4 minutes - 4.08 MB

ក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ របស់លោក មិនសាងសង់វារីអគ្គិសនី នៅលើដងទន្លេមេគង្គឡើយ។ មូលហេតុ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងអេកូឡូស៊ី តាមដងទន្លេមេគង្គ។

កម្មវិធីផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុដោយឥតគិតថ្លៃក្នុងប្រទេសអូស្រ្តាលី ទទួលបានថវិកាបន្ថែមរាប់លានដុល្លារ

November 30, 2023 03:17 - 8 minutes - 6.56 MB

ប្រជាជនអូស្ត្រាលីកាន់តែច្រើនឡើង នឹងទទួលបានការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ក្រោមគំរូថ្មីដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហព័ន្ធ និង ឧស្សាហកម្មមួយចំនួន។ ទឹកប្រាក់ចំនួន 30 លានដុល្លារ នឹងត្រូវវិនិយោគលើការផ្តល់ប្រឹក្សាដោយផ្ទាល់ និងតាមទូរសព្ទ ក្នុងរយៈពេល 3 ឆ្នាំ ដោយមានការគាំទ្រពីធនាគារធំៗ ឧស្សាហកម្មល្បែងស៊ីសង និងក្រុមហ៊ុនទិញពេលនេះ បង់ប្រាក់ពេលក្រោយ ។ ចំពេលមានការកើនឡើងនៃសម្ពាធការរស់នៅ និងការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនអូស្ត្រាលីជាច្រើន សំណួរនៅតែមាន ថាតើឧស្សាហកម្មទាំងនេះកំពុងតែបង្ការ ឬកំពុងតែរួមចំណែកដ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

November 30, 2023 03:10 - 4 minutes - 3.19 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតអ្នកការទូតអាមេរិកលោក Henry Kissinger បានទទួលមរណភាពក្នុងជន្មាយុ ១០០ឆ្នាំ។ ** ចំណាប់ខ្មាំង ១៦នាក់ទៀតត្រូវបានដោះលែងដោយក្រុមហាម៉ាសនៅថ្ងៃចុងក្រោយនៃបទឈប់បាញ់។ *** អូស្ត្រាលីកំពុងធ្វើការងារដើម្បីយកពលរដ្ឋ៦៧នាក់បន្ថែមទៀតចេញពីតំបន់ហ្គាហ្សា។

កម្ពុជាត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ

November 30, 2023 03:05 - 1 minute - 1.45 MB

ក្រសួងមហាផ្ទៃ បានប្រកាសថា ក្រោមគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្ដិ៍នគរបាលអាកាសយានដ្ឋានខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរការ នាពេលខាងមុខនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

November 29, 2023 05:13 - 12 minutes - 11.4 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីអូស្រ្តាលី សុំទោសចំពោះអ្នកនៅរស់រានមានជីវិតពីថ្នាំ thalidomide។ *** ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាបណ្តោះអាសន្នជាមួយអ៊ីស្រាអែល។ ** រដ្ឋាភិបាលអូស្រ្តាលីកំពុងបង្កើតច្បាប់ អនុញ្ញាតឱ្យមានការឃុំខ្លួនអ្នកជាប់ឃុំអន្តោរប្រវេសន៍ដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឡើងវិញ។

បុណ្យអុំទូក៣ថ្ងៃនៅ​ភ្នំពេញ មានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយ ជិត៥លាននាក់

November 28, 2023 23:40 - 6 minutes - 6.36 MB

បន្ទាប់ពីខកខានអស់រយៈពេល ៣ឆ្នាំជាប់គ្នារួចមក ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ បានបិទបញ្ចប់ហើយ ដោយមានប្រជាពលរដ្ឋ ចូលរួមកម្សាន្តសប្បាយជិត ៥លាននាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីបុណ្យអុំទូកនៅទីក្រុងមែលប៊នឆ្នាំ២០២៣

November 28, 2023 23:30 - 4 minutes - 3.7 MB

ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែមានប្រវត្តិតាំងពីសម័យអង្គមកម្លេះ ហើយប្រជាពលរដ្ឋកម្ពុជាតែងប្រារព្ធពិធីនេះរយៈពេលបីថ្ងៃ។ រីឯប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលីប្រារព្ធកម្មវិធីនេះជារៀងរាល់ឆ្នាំ ប៉ុន្តែពិធីនេះមិនមានទ្រង់ទ្រាយធំដូចនៅក្នុងប្រទេសកម្ពុជានោះទេ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

November 28, 2023 06:47 - 3 minutes - 2.8 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសកំពុងស្វែងរកជនអន្តោប្រវេសន៍ម្នាក់ ដែលមិនព្រមពាក់ឧបករណ៍តាមដាន។ ** និមិត្តសញ្ញានៃការគោរព និងការស្អប់ខ្ពើមរបស់ណាស៊ី នឹងត្រូវហាមឃាត់ ក្រោមច្បាប់ប្រឆាំងភេរវកម្មថ្មី។ ** អ៊ីស្រាអែល និងក្រុមហាម៉ាស់យល់ព្រមបន្តបទផ្អាកបាញ់ជាបណ្តោះអាសន្ន រយៈពេលពីរថ្ងៃបន្ថែមទៀត។

Facing a shark while swimming? Here's what to do - ការយល់ដឹងអំពីត្រីឆ្លាម ពេលទៅលេងឆ្នេរសមុទ្រអូស្រ្តាលី

November 28, 2023 06:42 - 14 minutes - 10 MB

Australia has thousands of kilometres of spectacular coastline, and a trip to the beach for a swim is a much-celebrated part of the lifestyle – whether to cool off, keep fit, or to socialise. Being aware of beach safety is vital to minimise the risk of getting into trouble in the water. This includes understanding the threat that sharks pose to minimise the chance of encountering a shark and being aware of shark behaviour, so you know how to react to stay safe. - ប្រទេសអូស្ត្រាលីមានឆ្នេរសមុទ្...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣

November 27, 2023 04:55 - 5 minutes - 4.09 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការដោះដូរជុំទី៣ នៃចំណាប់ខ្មាំងអ៊ីស្រាអ៊ែល និងអ្នកទោសប៉ាឡេស៊ីន បានប្រព្រឹត្តិទៅ ខណៈដែលមានការជំរុញឱ្យបន្តបទឈប់បាញ់ជាបន្តអាសន្នបន្ថែមទៀត។ ** បាតុកម្មនៅទីក្រុងម៉ែលប៊ន ប្រឆាំងនឹងការគាំទ្ររបស់អាមេរិក ចំពោះសកម្មភាពយោធាអ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា។ ** រដ្ឋាភិបាលអូស្រ្តាលីវិនិយោគប្រាក់បន្ថែម 225លានដុល្លារ សម្រាប់ទីភ្នាក់ងារសន្តិសុខ ដើម្បីតាមដានអ្នកទោសអន្តោរប្រវេសន៍ដែលត្រូវបានដោះលែងថ្មីៗនេះ។

ដំណើរទស្សនកិច្ចរបស់កីឡាករប្រដាល់គុនខ្មែរ ធីអាហ្គោ តេស៊ែអ៊ីរ៉ា មកកាន់ទឹកដីអូស្រ្តាលី

November 27, 2023 02:16 - 5 minutes - 3.97 MB

កីឡាករប្រដាល់ប្រេស៊ីល សញ្ជាតិខ្មែរ ធីអាហ្គោ តេស៊ែអ៊ីរ៉ា (Thiago Teixeira) ដែលមានឈ្មោះជាភាសាខ្មែរថា សែន ច័ន្ទរិទ្ធិគុណ បានមកទស្សនកិច្ចក្នុងប្រទេសអូស្រ្តាលីនៅថ្ងៃទី៣១ ខែតុលា ក្នុងនាមជាភ្ញៀវកិត្តិយស ហើយលោកនឹងធ្វើដំណើរចាកចេញពីប្រទេសអូស្រ្តាលីនៅចុងខែវិច្ឆិកានេះ។

រដ្ឋាភិបាលកម្ពុជា​ប្រកាស​ដាក់តំបន់​ព្រៃឡង់​ជា«តំបន់ក្រហម»

November 24, 2023 05:05 - 6 minutes - 5.53 MB

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាពតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយ “មិនពង្រីកអាជីវកម្មរ៉ែ និងការរុករករ៉ែ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ទៀតនោះទេ” ដែលមានន័យថា “ដាក់តំបន់ព្រៃឡង់ ជាតំបន់ក្រហម”។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

November 24, 2023 05:03 - 13 minutes - 12.8 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមាននៅថ្ងៃនេះ ។ ** មេដឹកនាំបក្សប្រឆាំងចោទរដ្ឋាភិបាលបក្សលេប័រថា បានផ្តល់ភ្លើងខៀវឱ្យអ្នករត់ពន្ធមនុស្ស ដើម្បីបន្តប្រតិបត្តិការឡើងវិញ។ ** ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាន បានលេបត្របាក់ផ្ទះយ៉ាងហោចណាស់ 10 ខ្នង ក្នុងទីក្រុង Perth ។

លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ មាន​បេក្ខជនប្រឡង​ជាប់ជិត​ ៧៣ភាគរយ

November 23, 2023 22:54 - 3 minutes - 3.09 MB

លទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៣ នេះ នៅកម្ពុជា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាស នៅថ្ងៃទី២៣ ខែវិច្ឆិកា បង្ហាញថា ក្នុងចំណោមបេក្ខជនជាង ១៣ម៉ឺននាក់ មានបេក្ខជនប្រឡងជាប់ជាង ៩ម៉ឺន ៨ពាន់នាក់ ត្រូវជាជិត ៧៣ភាគរយ។ ក្នុងនោះ បេក្ខជនប្រឡងជាប់និទ្ទេស A មានជិត ១៧០០នាក់ ដែលច្រើនជាងឆ្នាំមុន។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

November 23, 2023 05:14 - 4 minutes - 3.07 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានរបាយការណ៍ខុសគ្នាអំពីពេលវេលាចាប់ផ្តើមនៃបទឈប់បាញ់ រវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ** អាជ្ញាធរច្រានចោលថា ការផ្ទុះនៅព្រំដែនរវាងអាម៉េរិក និងកាណាដា មានពាក់ព័ន្ធនឹងភេរវកម្ម។ ** ភ្លើងឆេះព្រៃនៅជិតទីក្រុងភឺត កំពុងឆាបឆេះយ៉ាងលឿន មិនអាចគ្រប់គ្រងបាន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

November 22, 2023 05:15 - 12 minutes - 11.8 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថា ប្រទេសរបស់លោកនឹងបន្តធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាស បើទោះបីជាចំណាប់ខ្មាំងត្រូវបានបញ្ជូនមកវិញក៏ដោយ... ** រដ្ឋមន្ត្រីការបរទេសលោកស្រី Penny Wong និយាយថា អូស្រ្តាលីប្តេជ្ញាចិត្ត ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រជាមួយប្រទេសឥណ្ឌា ។ ** រដ្ឋាភិបាលអូស្រ្តាលីបានឱ្យដឹងថា ក្នុងចំណោមអ្នកជាប់ឃុំអន្តោរប្រវេសន៍ ដែលត្រូវបានដោះលែងថ្មីៗនេះ មានទាំងឃាតក និងជនល្មើសផ្លូវភេទ។

រដ្ឋាភិបាលកម្ពុជា ត្រៀម​ថវិក ១៣០លានដុល្លារ​អាម៉េរិក សម្រាប់​ចេញខាត​ថ្លៃ​អគ្គិសនី​ឆ្នាំ​២០២៣

November 22, 2023 03:13 - 2 minutes - 1.9 MB

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា សម្រាប់ខាតទៅលើការប្រើប្រាស់អគ្គិសនី នៅឆ្នាំ២០២៣នេះ ប្រមាណ ១៣០លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសដើម្បីជួយដល់វិស័យសំខាន់ៗមួយចំនួន។

រដ្ឋាភិបាលកម្ពុជាប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងៗ ដើម្បីបញ្ឈប់ការបណ្ដេញចេញដោយបង្ខំនៅតំបន់ប្រាសាទអង្គរវត្ត

November 21, 2023 05:42 - 5 minutes - 4.24 MB

រដ្ឋាភិបាលកម្ពុជាកំពុងស្ថិតក្រោមសម្ពាធសាជាថ្មីក្នុងការបញ្ឈប់ការបណ្ដេញចេញពលរដ្ឋប្រមាណ មួយម៉ឺនគ្រួសារដែលរស់នៅក្បែរប្រាសាទអង្គរវត្ត។ ចាប់តាំងពីឆ្នាំ 2022 មក អាជ្ញាធរបាននឹងកំពុងបញ្ជាប្រជាជនឱ្យចាកចេញពីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះ ហើយរបាយការណ៍ថ្មីរបស់អង្គការលើកលែងទោសអន្តរជាតិពិពណ៌នាអំពីការផ្លាស់ប្តូរទីលំនៅនេះថាជាការបណ្តេញចេញដោយបង្ខំដែលបំពានច្បាប់អន្តរជាតិ។ ពេលនេះអង្គការយូណេស្កូបានចូលរួមនៅក្នុងការអំពាវនាវ សុំឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់កម្មវិធីនេះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

November 21, 2023 05:30 - 3 minutes - 2.81 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើស្ត្រីអាយុ 90 ឆ្នាំ នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ នៅរដ្ឋញូសៅវែល។ ** វ៉ាក់សាំងបង្ការកូវីដ-19 ចុងក្រោយបង្អស់ ត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលី.។ ** អង្គភាពឃ្លាំមើលអ្នកប្រើប្រាស់ បន្តជំរុញអ្នកទិញទំនិញឱ្យប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមអ៊ីនធឺណិត។

How can parents help a child recover from trauma? - វិធីដែលឳពុកម្តាយអាចជួយដល់កូនៗដែលឆ្លងកាត់របួសស្នាមផ្លូវចិត្ត

November 21, 2023 05:22 - 11 minutes - 8.65 MB

Whether a child has experienced trauma overseas or in Australia, whether it occured recently or in the distant past, with the appropriate assistance, a child can recover. Parents and caregivers play a crucial role in helping children regain a sense of safety and well-being. Here are some steps and strategies for parents to support their child's recovery from trauma. - មិនថាកុមារធ្លាប់ឆ្លងកាត់របួសស្នាមផ្លូវចិត្តនៅខាងក្រៅ ឬក្នុងប្រទេសអូស្ត្រាលី មិនថាវាបានកើតឡើងនាពេលថ្មីៗនេះ ឬក្នុងអតីតកាលជាយូរមក...

#50 Let's go fishing! (Med) - សិក្សាភាសាអង់គ្លេសភាគទី50៖ តោះទៅស្ទូចត្រី!

November 20, 2023 05:17 - 15 minutes - 11.2 MB

Learn how to talk about fishing. Plus, find out a bit of history on why Australians love fishing. - រៀនពីរបៀបនិយាយអំពីការនេសាទ។ លើសពីនេះ ស្វែងយល់ពីប្រវត្តិសាស្ត្របន្តិចបន្តួច អំពីមូលហេតុដែលប្រជាជនអូស្ត្រាលីចូលចិត្តទៅស្ទូចត្រី ឬនេសាទ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

November 20, 2023 05:00 - 4 minutes - 3.42 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese ប្រឈមនឹងការរិះគន់ចំពោះការដែលមិនបង្ហាញព័ត៌មានលម្អិតនៃការវាយប្រហាររបស់ទាហានជើងទឹកចិន មកលើបុគ្គលិកអូស្ត្រាលី។ ** នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Optus លោកស្រី Kelly Bayer Rosmarin លាលែងចេញពីតំណែងនៅថ្ងៃនេះ។ ** ក្រុមហាម៉ាស់បដិសេធការអះអាងរបស់អ៊ីស្រាអែលពាក់ព័ន្ធនឹងទីបញ្ជាការទ័ពនៅក្រោមមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ហ្គាហ្សា។

ការស៊ើបអង្កេតលើការឡើងថ្លៃទំនិញ រកឃើញថាពលករចំណាកស្រុកទទួលរងផលប៉ះពាល់ជាពិសេស

November 17, 2023 05:10 - 7 minutes - 6.45 MB

ការស៊ើបអង្កេតលើការឡើងថ្លៃទំនិញកាលពីពេលថ្មីៗនេះ បានទទួលដំណឹងថា ពលករចំណាកស្រុករងផលប៉ះពាល់ខ្លាំងជាពិសេស ខណៈក្រុមអ្នកតស៊ូមតិអំពាវនាវឱ្យមានការចាត់សកម្មភាពឱ្យបានខ្លាំងក្លាជាងនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

November 17, 2023 05:06 - 12 minutes - 11.8 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** CEO ក្រុមហ៊ុន Optus ប្រឈមមុខនឹងការស៊ើបអង្កេតរបស់ព្រឹទ្ធសភាជុំវិញការដាច់សេវាទូរគមនាគមន៍កាលពីថ្ងៃពុធមុន។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese ចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក។ ** មេដឹកនាំបក្សប្រឆាំងនិយាយថា ជនរងគ្រោះនៃឧក្រិដ្ឋជនដែលត្រូវបានដោះលែងពីការឃុំឃាំងអន្តោប្រវេសន៍ កំពុងរស់នៅក្នុងភាពភ័យខ្លាច។

សប្តាហ៍ថាមពលស្អាតកម្ពុជា៖ អំពាវនាវឱ្យ​មាន​សកម្មភា​ពលើ​អន្តរកាល​ថាមពលស្អាត

November 17, 2023 00:42 - 4 minutes - 3.8 MB

នៅថ្ងៃទី១៦ ខែវិច្ឆិកា កម្ពុជា អូស្ត្រាលី នូវែលសេឡង់ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបើកសម្ពោធ «សប្តាហ៍ថាមពលស្អាតកម្ពុជា ឆ្នាំ២០២៣» ដោយអំពាវនាវឱ្យមានសកម្មភាពសម្របសម្រួលលើអន្តរកាលថាមពលស្អាត ពីគ្រប់ភាគីពាក់ព័ន្ធ។ កម្មវិធីនេះក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗដែលធ្វើការក្នុងវិស័យថាមពលស្អាត។ ប្រធានបទនៃសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះគឺ «សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា»។

កម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

November 16, 2023 22:40 - 5 minutes - 4.62 MB

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នៅក្នុងខេត្តសៀមរាប។ ពិធីនេះ បានធ្វើឡើង ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះជាអាកាសយានដ្ឋានអន្តរជាតិ ទី៣ របស់កម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិកងកេង ក្នុងខេត្តព្រះសីហនុ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

November 16, 2023 04:45 - 4 minutes - 3.24 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានាធិបតីអាមេរិក បញ្ចប់ជំនួបជាមួយប្រធានាធិបតីចិន នៅសានហ្រ្វានស៊ីស្កូ។ ** រដ្ឋមន្ត្រីអន្តោប្រវេសន៍ ដាក់ចេញសេចក្តីព្រាងច្បាប់ថ្មី ដើម្បីកែប្រែច្បាប់អន្តោប្រវេសន៍។ ** អត្រាគ្មានការងារធ្វើសម្រាប់ខែតុលា បានកើនឡើងដល់ 3.7%។

ត្រីបបែលយក្ស​ទឹកសាប​របស់​កម្ពុជា ជាប់កំណត់ត្រាពិភពលោក

November 16, 2023 02:55 - 4 minutes - 4.03 MB

«ត្រីបបែលយក្សទឹកសាប នៅតំបន់ទនេ្លមេគង្គ» មួយក្បាល ក្នុងចំណោម ៣ក្បាល របស់ប្រទេសកម្ពុជា ទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ជាត្រីទឹកសាប ដែលធំបំផុតក្នុងពិភពលោក។ ពិធីប្រគល់ និងទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ពីស្ថាប័នកំណត់ត្រាពិភពលោកGUINNESS WORLD RECORDS បានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

November 15, 2023 04:19 - 10 minutes - 9.34 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សហរដ្ឋអាមេរិកគាំទ្រការអះអាងរបស់អ៊ីស្រាអែលដែលថាក្រុមហាម៉ាសប្រើប្រាស់មន្ទីរពេទ្យនៅហ្គាហ្សា សម្រាប់ប្រតិបត្តិការយោធា។ ** ការិយាល័យស្ថិតិអូស្ត្រាលីបានប្រកាសការកើនឡើងប្រាក់ឈ្នួល 1.3 ភាគរយសម្រាប់ត្រីមាសខែកញ្ញា។ ** ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តកំពុងជំរុញឱ្យប្រជាជនពាក់ម៉ាស្កឡើងវិញ ចំពេលកើនឡើងនៃការឆ្លងរាលដាល COVID-19។

តើគួរត្រៀមអ្វីខ្លះ ប្រសិនបើលោកអ្នកចង់មកសិក្សានៅប្រទេសអូស្រ្តាលី?

November 15, 2023 00:40 - 16 minutes - 15.4 MB

បទសម្ភាសន៍ជាមួយ លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស IDP Cambodia និងជាអគ្គនាយកសាភាអង់គ្លេស ACE ស្តីអំពីការត្រៀមលក្ខណៈទុកជាមុន និងតម្រូវការចាំបាច់សម្រាប់សិស្សនិស្សិតដែលចង់មកសិក្សាបន្តនៅក្នុងប្រទេសអូស្រ្តាលី។

កម្ពុជា​ចាប់​ផ្តើម​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈនិង​បច្ចេកទេស​ដល់​យុវជន​ក្រីក្រ

November 15, 2023 00:12 - 6 minutes - 5.58 MB

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

November 14, 2023 05:22 - 4 minutes - 3.58 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សេតវិមាននិយាយថា មន្ទីរពេទ្យនៅហ្គាហ្សាគួរតែត្រូវបានការពារ។ ** រដ្ឋមន្ត្រីក្រសួងអប់រំរដ្ឋវិចថូរៀ បញ្ជាឱ្យធ្វើការស៊ើបអង្កេតបន្ទាប់ពីមានការប្រគល់វិញ្ញាសារប្រឡងVCE ខុសទៅឱ្យសិស្ស។ ** តួលេខលំនៅដ្ឋានថ្មីបង្ហាញថា ទីផ្សារជួលរបស់ប្រទេសអូស្ត្រាលីកាន់តែអាក្រក់ទៅៗ។

Why do men's mental health and wellbeing matter? - ហេតុអ្វីបានជាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់បុរស មានសារៈសំខាន់?

November 14, 2023 02:35 - 11 minutes - 8.82 MB

Many men are taught to remain strong in the face of adversity. However, when pursuing their dreams of resettlement in Australia, things can take an emotional toll, leading to strained family relationships and shattered aspirations.  - បុរសជាច្រើនត្រូវបានបង្រៀនឲ្យរក្សាភាពរឹងមាំនៅពេលប្រឈមមុខនឹងទុក្ខលំបាក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលបន្តក្តីសុបិនរបស់ពួកគេក្នុងការតាំងលំនៅថ្មីនៅប្រទេសអូស្ត្រាលី អ្វីៗអាចប៉ះពាល់ដល់អារម្មណ៍ ដែលនាំឱ្យទំនាក់ទំនងគ្រួសារកាន់តែតានតឹង និងបំផ្លាញក្តីប្រាថ្នា។ ដូច្នេះហេតុអ្វីបានជ...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

November 13, 2023 05:36 - 5 minutes - 3.93 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្រ្តាលីដោះលែងមនុស្សចំនួន ៨០នាក់ ពីការឃុំខ្លួនជនអន្តោប្រវេសន៍ដោយគ្មានកំណត់... ** មន្ទីរពេទ្យធំៗចំនួនពីរនៅភាគខាងជើងហ្គាហ្សាបានបិទទ្វារមិនទទួលអ្នកជំងឺថ្មី...** នាយករដ្ឋមន្រ្តីអូស្រ្តាលីអញ្ជើញមេដឹកនាំចិនមកទស្សនកិច្ចប្រទេសខ្លួន។

#49 How to say you don’t understand (Med) - សិក្សាភាសាអង់គ្លេសភាគទី49៖ របៀបក្នុងនិយាយថា អ្នកមិនយល់ទេ

November 13, 2023 02:52 - 15 minutes - 11.4 MB

Learn how to say you don’t understand. Plus hear a comedian’s funny story about misunderstanding an Australian idiom. - រៀនពីរបៀបនិយាយថាអ្នកមិនយល់ទេ។ ថែមទាំង ស្តាប់រឿងកំប្លែងរបស់តារាកំប្លែងម្នាក់អំពីការយល់ច្រឡំវោហារស័ព្ទអូស្ត្រាលី។

លោក អេភូថង នាំកូនប្រុស និងកូនសិស្សប្រដាល់ វិលត្រឡប់ពីប្រទេសអូស្ត្រាលីទៅកម្ពុជាវិញជាមួយនឹងជោគជ័យដ៏សម្បើម

November 10, 2023 05:15 - 9 minutes - 8.54 MB

កូនប្រុស ២នាក់របស់ស្តេចប្រដាល់កម្ពុជា លោក អេភូថង រួមទាំងអ្នកប្រដាល់កម្ពុជាច្រើននាក់ទៀត បានទៅប្រកួតប្រដាល់នៅប្រទេសអូស្ត្រាលី កាលពីចុងសប្តាហ៍កន្លងទៅនេះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

November 10, 2023 05:05 - 12 minutes - 11.8 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ៊ីស្រាអែលយល់ព្រមផ្អាកការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃនៅតំបន់ហ្គាហ្សា ខណៈលោក Anthony Albanese និយាយជាមួយប្រមុខអាជ្ញាធរប៉ាឡេស្ទីន។ ** ក្រុមហ៊ុនOptus ផ្តល់សំណងដល់អ្នកប្រើប្រាស់នូវដាតា(ទិន្នន័យ)ទំហំ 200 ជីហ្គាបៃ ដោយឥតគិតថ្លៃ។ ** សហជីពចង់ឱ្យរាល់ការកែទម្រង់ច្បាប់ការងារយុត្តិធម៌ត្រូវបានអនុម័តភ្លាមៗ។

អូស្រ្តាលី​សហការជាមួយ​ដៃគូ​អភិវឌ្ឍ ជួយកម្ពុជា​កាត់បន្ថយ​ការ​បំពុលឧស្ម័ន

November 09, 2023 23:14 - 3 minutes - 2.77 MB

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក ចាស្ទីន វ៉ាយអេត បានសម្តែងនូវការរីករាយជាខ្លាំង ដែលអូស្ត្រាលី ជាអ្នកឧបត្ថម្ភដ៏ធំមួយ នៅក្នុងព្រឹត្តិការណ៍ «សប្តាហ៍ថាមពលស្អាត» នៅកម្ពុជា នាឆ្នាំ២០២៣នេះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣

November 09, 2023 05:36 - 4 minutes - 3.1 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តីអូស្រ្តាលីជំរុញឱ្យមានសាមគ្គីភាពនៅវេទិកាកោះប៉ាស៊ីហ្វិក បន្ទាប់ពីគណៈប្រតិភូ Nauru ដើរចេញ។ ** របាយការណ៍ថ្មីបង្ហាញថា មួយភាគបីនៃក្រុមហ៊ុនសាជីវកម្មធំៗ មិនបានបង់ពន្ធនៅអូស្រ្តាលី។ ** មានការជំរុញឱ្យអតិថិជនOptus ប្តឹងទាមទារជំងឺចិត្ត។

តើយើងអាចប្រាប់បានថា កុមារម្នាក់មានបញ្ហាសុខភាពផ្លូវចិត្តដោយរបៀបណា?

November 09, 2023 03:56 - 9 minutes - 6.74 MB

អង្គការសប្បុរសធម៌សុខភាពផ្លូវចិត្តរបស់កុមារមួយ បានប្រកូកប្រកាសអំពីកង្វះខាតការគាំទ្រដល់កុមារអាយុក្រោម 14 ឆ្នាំដែលជួបបញ្ហាសុខភាពផ្លូវចិត្ត។ KidsXpress បានរកឃើញថា ឪពុកម្តាយម្នាក់ក្នុងចំណោម 3 នាក់ នៅក្នុងប្រទេសអូស្ត្រាលី ប្រហែលជាមិនអាចសម្គាល់រោគសញ្ញានៃជំងឺផ្លូវចិត្តដែលកើតមានចំពោះកូនៗរបស់ពួកគេបាននោះទេ ដែលនោះអាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានយូរអង្វែងក្នុងពេលពេញវ័យ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

November 08, 2023 05:16 - 11 minutes - 10.7 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតថា ការដាច់បណ្តាញសេវារបស់ Optus ទូទាំងប្រទេស បង្ហាញពីភាពផុយស្រួយនៃបណ្តាញទូរគមនាគមន៍របស់អូស្ត្រាលី។ ** រដ្ឋាភិបាលសហព័ន្ធការពារកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគ្រប់គ្រងអតិផរណា បន្ទាប់ពីធនាគារកណ្តាលសម្រេចដំឡើងអត្រាការប្រាក់0,25%។ ** សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថា កំណត់គោលដៅលើក្បួនរថយន្តមនុស្សធម៌នៅហ្គាហ្សា។

ដំណើរ​ការ​ប្រឡង​បាក់ឌុប​រយៈពេល​២ថ្ងៃ​នៅ​កម្ពុជា​បាន​បិទបញ្ចប់​ហើយ

November 08, 2023 02:50 - 4 minutes - 4.3 MB

ដំណើរការប្រឡងបាក់ឌុប នៅកម្ពុជា រយៈពេល ២ថ្ងៃ នៅថ្ងៃទី៦-៧វិច្ឆិកា ឆ្នាំ២០២៣ គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្នុងនោះ បេក្ខជនអវត្តមានសរុប ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង ១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុបជាង ១៣ម៉ឺននាក់។ រយៈពេល ២ថ្ងៃនេះ ក៏មានបេក្ខជន មានបញ្ហាសុខភាព ៨៥ករណីផងដែរនិងមិនអាចបន្តការប្រឡង បានចំនួន ៥ករណី។

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យរៀបចំផ្លូវដែកដែលអាចឱ្យរត់បានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង

November 08, 2023 02:44 - 4 minutes - 4.57 MB

ក្នុងពិធីសំណេះសំណាលជាមួយកម្មករកាត់ដេរ នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីជំនាញ រៀបចំស្ថាបនាផ្លូវរថភ្លើងនៅកម្ពុជា ឱ្យអាចរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វិធានការថ្មីនេះ ដើម្បីកាត់បន្ថយការចំណាយ និងងាយស្រួលដល់ការដឹកជញ្ជូន។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣

November 03, 2023 04:36 - 12 minutes - 9.29 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងកសិកម្មនិយាយថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន នឹងមិននាំមកនូវការទម្លាក់ពន្ធថ្មីសម្រាប់ផលិតផលអូស្ត្រាលីឡើយ។ ** កងកម្លាំងការពារជាតិអ៊ីស្រាអែល បញ្ចេញវីដេអូបង្ហាញពីការឡោមព័ទ្ធទីក្រុងសំខាន់នៃហ្គាហ្សា។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese បានច្រានចោលកញ្ចប់ប្រាក់ជំនួយបន្ថែមសម្រាប់ប្រជាជន ទប់ទល់នឹងសម្ពាធលើថ្លៃចំណាយការរស់នៅប្រចាំថ្ងៃ។

Books

Country of Origin
1 Episode