SBS Khmer - SBS ខ្មែរ artwork

SBS Khmer - SBS ខ្មែរ

2,599 episodes - Central Khmer - Latest episode: 9 days ago - ★★★★ - 9 ratings

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

News
Homepage Apple Podcasts Google Podcasts Overcast Castro Pocket Casts RSS feed

Episodes

នាយករដ្ឋមន្រ្តី​កម្ពុជា​ចូលរួម​ពិធី​ពិសារអាហារស្រាយបួស​ "Ramadan" របស់​ខ្មែរ​ឥស្លាម

March 21, 2024 23:39 - 4 minutes - 3.81 MB

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមជាមួយប្រធានរដ្ឋសភាថៃ តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម អតីតប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ព្រមទាំងថ្នាក់ដឹកនាំឥស្លាម នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គ្រូបង្រៀន គ្រូពេទ្យ ពាណិជ្ជករ សិស្ស និស្សិត សរុបប្រមាណជាង ៦០០០ នាក់ បានចូលរួមក្នុងពិធី “ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី២១មីនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤

March 21, 2024 04:33 - 4 minutes - 2.94 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស។ ** រដ្ឋមន្ត្រីការបរទេសចិនបន្តទស្សនកិច្ចនៅទីក្រុងស៊ីដនីនៅថ្ងៃនេះ។ ** រដ្ឋាភិបាលកំពុងបន្តការបង្ក្រាបលើបារីអេឡិចត្រូនិច Vaping ដោយច្បាប់ថ្មី ដាក់ចូលទៅក្នុងសភាថ្ងៃនេះ។

កម្ពុជាគ្រោងសាងសង់មន្ទីរពេទ្យ​ថ្នាក់តំបន់ចំនួន២ នៅ​ខេត្តសៀមរាប និងកំពង់ចាម

March 20, 2024 22:27 - 5 minutes - 4.75 MB

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគម្រោងសាងសង់មន្ទីរពេទ្យថ្នាក់តំបន់ ចំនួន ២ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ដោយគ្រោងចំណាយ ១៤១លានដុល្លារអាមេរិក។ មន្ទីរពេទ្យតំបន់នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ទាំង ២នេះ សម្រាប់ពិនិត្យព្យាបាលជំងឺធ្ងន់ ដូចជា ជំងឺមហារីក និងជំងឺបេះដូង ជាដើម។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤

March 20, 2024 05:03 - 11 minutes - 10.2 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្រ្តាលីអះអាងថា លោកខេវិន រ៉ាដ្ត នឹងនៅតែជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅសហរដ្ឋអាមេរិក បើទោះជាលោកដូណាល់ ត្រាំ ជាប់ឆ្នោតក៏ដោយ។ ** ចិនប្រាប់សហរដ្ឋអាមេរិកកុំឱ្យ "កកូរកកាយបញ្ហា" ជុំវិញជម្លោះរបស់ខ្លួនជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ ** រដ្ឋវិចថូរៀប្រកាសពីគម្រោងសាកល្បងតាមដានអ្នកទោសតាមប្រព័ន្ធអេឡិចត្រូនិក ចំពោះជនល្មើសដែលជាក្មេងជំទង់។

សមាគមខ្មែរនៅរដ្ឋអូស្រ្តាលីខាងត្បូងមានសកម្មភាពឡើង​វិញ បន្ទាប់​ពី​អាក់ខាន​អស់​ជិត​២ទសវត្សរ៍

March 19, 2024 23:39 - 13 minutes - 12.8 MB

សមាគមខ្មែរសាជីវកម្ម រដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងអាដឺឡែត ចាប់ផ្តើមកកើតឡើងតាំងពីឆ្នាំ ១៩៨១ មកម្ល៉េះ។ ប៉ុន្តែសមាគមបានអសកម្មភាព អស់រយៈពេលជិត២០ឆ្នាំ។ រហូតដល់ឆ្នាំ ២០២២ សមាគមក៏បានបន្តសកម្មភាពយ៉ាងរស់រវើកឡើងវិញ ទាំងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋខ្មែរអូស្រ្តាលី និងរៀបចំកម្មវិធីសំខាន់ៗផ្សេងៗទៀត។ សូមស្តាប់បទសម្ភាសជាមួយលោកអាន លេវី សមាគមខ្មែរសាជីវកម្ម រដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងអាដឺឡែត។

ក្មេងស្រីកម្ពុជាម្នាក់ដែលត្រូវបានគេជួញដូរនៅប្រទេសចិន បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ

March 19, 2024 23:23 - 3 minutes - 3.48 MB

ក្មេងស្រីកម្ពុជាម្នាក់ អាយុ ១៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ ហើយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះ នាងបានវិលត្រឡប់មកពីប្រទេសចិន មកដល់កម្ពុជាវិញហើយ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤

March 19, 2024 02:34 - 4 minutes - 2.99 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលញូសៅវែល ការពារការអនុវត្តការឆែកឆេរខ្លួនប្រាណកុមារ នៅឯពិធីបុណ្យតន្ត្រី។ ** អូស្រ្តាលីដាក់សេចក្តីជូនដំណឹងអំពីការគំរាមកំហែងដែលលេចឡើងតាមអ៊ីនធឺណិត។ ** អ្នកកាសែតម្នាក់ដែលរាយការណ៍ពីការឡោមព័ទ្ធនៅមន្ទីរពេទ្យ នៅហ្គាហ្សាត្រូវបានចាប់ខ្លួន។

The importance of understanding cultural diversity among Indigenous peoples - សារៈសំខាន់នៃការយល់ដឹងពីភាពចម្រុះនៃវប្បធម៌ក្នុងចំណោមជនជាតិដើមភាគតិចអូស្រ្តាលី

March 18, 2024 23:17 - 10 minutes - 7.9 MB

Understanding the diversity within the First Nations of Australia is crucial when engaging with Aboriginal and Torres Strait Islander peoples and building meaningful relationships. - ការស្វែងយល់ពីភាពចម្រុះនៅក្នុងប្រជាជាតិដើមដំបូងនៃប្រទេសអូស្ត្រាលី- First Nations គឺមានសារៈសំខាន់ណាស់ នៅពេលចូលរួមជាមួយជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait និងការកសាងទំនាក់ទំនងដ៏មានអត្ថន័យ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤

March 18, 2024 01:31 - 4 minutes - 3.24 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងសុន្ទរកថាលើកដំបូង បន្ទាប់ ឈ្នះឆ្នោតជាប្រធានាធិបតីម្តងទៀត។ ** ដំណើរការរបស់រដ្ឋាភិបាលត្រូវបានចោទសួរ បន្ទាប់ពីទិដ្ឋាការរបស់ជនភៀសខ្លួននៅហ្គាហ្សាមួយចំនួន ត្រូវបានលុបចោល នៅកណ្តាលជើងហោះហើរ។ ** បុគ្គលិកមើលថែទាំមនុស្សចាស់នឹងទទួលបានការដំឡើងប្រាក់ខែ ចន្លោះពី 18 - 28%។

#57 Talking about ageing (Med) - សិក្សាភាសាអង់គ្លេសភាគទី57៖ និយាយអំពីការចូលដល់វ័យចាស់

March 17, 2024 22:08 - 15 minutes - 11.5 MB

Learn fun phrases you can use to describe the process of growing older. - រៀនពីរបៀបនិយាយឃ្លាឃ្លោងសប្បាយៗដែលអ្នកអាចប្រើប្រាស់បាន ដើម្បីពិពណ៌នាអំពីដំណើរការនៃការវិវឌ្ឍន៍ទៅរកវ័យចាស់។

ប្រទេសអូស្ត្រាលីប្រឈមនឹងវិបត្តិជួលដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេល17ឆ្នាំ

March 15, 2024 06:00 - 8 minutes - 6.19 MB

ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងវិបត្តិលទ្ធភាពជួលដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល 17 ឆ្នាំ ដោយតម្លៃជួលកើនឡើងលើសពីកំណើនប្រាក់ចំណូល ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់។ របាយការណ៍ចុងក្រោយបំផុតនៃលទ្ធភាពក្នុងការជួល PropTrack Rental Affordability រកឃើញថា ក្រុមគ្រួសារដែលមានប្រាក់ចំណូលជាមធ្យម 110,000 ដុល្លារក្នុងមួយឆ្នាំ អាចមានលទ្ធភាពជួលបានត្រឹមតែ 39 ភាគរយ នៃអចលនទ្រព្យដែលមានដាក់ជួលប៉ុណ្ណោះ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤

March 15, 2024 05:04 - 12 minutes - 11.3 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីស្ដារឡើងវិញនូវមូលនិធិផ្តល់ឱ្យ UNRWA បន្ទាប់ពីមានការពិនិត្យសើរើ។ ** ភាពចម្រូងចម្រាសនៃច្បាប់កាំភ្លើង ខណៈដែលនូវែលសេឡង់ប្រារព្ធខួបលើកទីប្រាំនៃការវាយប្រហារវិហារអ៊ីស្លាមនៅ Christchurch។ ** អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនិយាយថាពាក្យ 'Long COVID ' ឬកូវីដរ៉ាំរ៉ៃ មិនគួរ យកមកប្រើប្រាស់ទៀតទេ។

ក្មេងស្រីកម្ពុជាម្នាក់អាយុ ១៦ឆ្នាំ ដែលត្រូវបានគេជួញដូរនៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ

March 15, 2024 00:03 - 3 minutes - 2.95 MB

ក្មេងស្រីកម្ពុជាម្នាក់ អាយុ ១៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ និងត្រៀមបញ្ជូនមកកម្ពុជាវិញឆាប់ៗ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤

March 14, 2024 01:25 - 4 minutes - 3.1 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **កម្មករអណ្តូងរ៉ែម្នាក់ស្លាប់ បន្ទាប់ពីរលំអណ្តូងរ៉ែមាសនៅរដ្ឋវិចថូរៀ។ ** រដ្ឋមន្រ្តីការបរទេសចិននឹងមកទស្សនកិច្ចនៅប្រទេសអូស្រ្តាលីសប្តាហ៍ក្រោយ។ ** រដ្ឋាភិបាលរដ្ឋគ្វីនស្លេន កំពុងប្រឈមមុខនឹងការរិះគន់ចំពោះការចាប់ខ្លួនកុមារ និងយុវជនក្នុងតួលេខខ្ពស់ កាលពីឆ្នាំមុន។

នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសការពារជាថ្មីចំពោះគម្រោងព្រែកជីក ហ្វូណនតេជោ

March 13, 2024 23:11 - 4 minutes - 4.53 MB

ក្នុងពិធីជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះថ្មីអន្តរជាតិតេជោ នៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសការពារជាថ្មីម្តងទៀត ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ដែលជាការភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកសាប ទៅសមុទ្រ ចេញពីភ្នំពេញ កាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤

March 13, 2024 05:07 - 10 minutes - 9.99 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលចិនចេញអនុសាសន៍ជាបណ្តោះអាសន្នឱ្យលើកលែងពន្ធស្រាដែលនាំចូលពីអូស្រ្តាលី។ ** រដ្ឋាភិបាលអូស្រ្តាលីត្រូវបានបង្ខំឱ្យចេញទិដ្ឋាការឡើងវិញ ដល់ជនជាប់ឃុំអន្តោរប្រវេសន៍ដែលត្រូវបានដោះលែងក្រោមអំណាចតុលាការ។ ** អូស្ត្រាលីបង្កើនការគាំទ្ររបស់ខ្លួនចំពោះសហរដ្ឋអាមេរិក និងគម្រោងទិញនាវាមុជទឹកនុយក្លេអ៊ែរ ចំពេលមានក្តីបារម្ភថាមានបញ្ហាការផលិត។

ដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជន

March 12, 2024 23:37 - 13 minutes - 12.2 MB

ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជនបានកំពុងធ្វើដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ តាមរយៈមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្ត្រាលី។ បេសកម្មសំខាន់របស់ព្រះភិក្ខុទាំងពីរព្រះអង្គ គឺដើម្បីចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលីនិងស្ថាប័ននានា ក្នុងគោលបំណងប្រមូលថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ និងកុមារនៅតំបន់ដាច់ស្រយាល។

ស្ត្រីឧកញ៉ាវ័យក្មេងខាងអចលនទ្រព្យដីធ្លីម្នាក់នៅខេត្តសៀមរាបត្រូវបានចាប់ខ្លួន

March 12, 2024 23:25 - 4 minutes - 3.72 MB

អ្នកនាំពាក្យអយ្យការអម សាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនា បានចេញប្រកាស ផ្សាយថា ស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួន លោកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយកក្រុមហ៊ុនទ្រីលាន ស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។លោកស្រី ឡេង ចាន់ណា មានងារជាឧកញ៉ាខាងអចលនទ្រព្យ ដីធ្លី នៅខេត្តសៀមរាប រងការប្តឹងផ្តល់ពីប្រជាពលរដ្ឋច្រើននាក់ ពាក់ព័ន្ធនឹងការឆបោក ក្នុងជំនួញដីធ្លីនោះ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤

March 12, 2024 04:00 - 3 minutes - 2.8 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការវិនិយោគជាប្រវត្តិសាស្ត្រមួយត្រូវបានប្រកាសឡើង ដើម្បីដោះស្រាយភាពចង្អៀតណែននៅក្នុងសហគមន៍ដែនដីភាគខាងជើង។ ** គណៈកម្មការសុវត្ថិភាព eSafety ដំណើរការកូដថ្មីមួយ ដែលនឹងតម្រូវឱ្យ ក្រុមហ៊ុនអ៊ីនធឺណិត បញ្ឈប់មាតិការំលោភបំពានផ្លូវភេទលើកុមារនៅលើAI។ ** មនុស្ស១០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅងទីក្រុង Auckland បន្ទាប់ពី បានជួបប្រទះ "ព្រឹត្តិការណ៍បច្ចេកទេស" ក្នុងជើងហោះហើរចេញពីទីក្រុងស៊ីដនី។

How to prepare a job application: Tips for success - ការត្រៀមខ្លួនសម្រាប់ការដាក់ពាក្យសុំការងារធ្វើ៖ គន្លឹះសម្រាប់ភាពជោគជ័យ

March 12, 2024 03:09 - 11 minutes - 8.05 MB

When coming across an advertisement for a job that interests you, understanding the subsequent steps is crucial. Preparing the requisite documentation and comprehending the recruiter's expectations will enhance your likelihood of securing that position. - នៅពេលប្រទះឃើញការផ្សាយពាណិជ្ជកម្មសម្រាប់ការងារដែលអ្នកចាប់អារម្មណ៍ ការយល់ដឹងអំពីជំហានបន្តបន្ទាប់ គឺមានសារៈសំខាន់ណាស់។ ការសរសេរពាក្យសុំការងារធ្វើ អាចជារឿងដ៏ពិបាកមួយ ប៉ុន្តែការយល់ដឹងពីការរំពឹងទុករបស់អ្នកជ្រើសរើស នឹងបង្កើនឱកាសរបស់អ្នកក្នុងការធានា...

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤

March 11, 2024 04:18 - 4 minutes - 3.22 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលប្រកាសលុបចោលពន្ធលើទំនិញប្រមាណជា៥០០មុខ ** មានការជំរុញឱ្យរដ្ឋាភិបាលរដ្ឋវិចថូរៀវាយតម្លៃឡើងវិញនូវគោលជំហររបស់ខ្លួនលើការធ្វើតេស្តថ្នាំញៀន បន្ទាប់ពីបុរសម្នាក់ស្លាប់នៅពិធីបុណ្យតន្រ្តី។ ** អ៊ុយក្រែន និងសម្ព័ន្ធមិត្ត រិះគន់សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលស្នើឱ្យអ៊ុយក្រែនចរចាជាមួយរុស្ស៊ី។

#56 Organising a party (Med) - សិក្សាភាសាអង់គ្លេសភាគទី56៖ ការរៀបចំពិធីជប់លៀង

March 08, 2024 04:48 - 12 minutes - 8.68 MB

Learn how to talk about having a party. - រៀនពីរបៀបនិយាយអំពីពិធីជប់លៀង។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤

March 08, 2024 04:36 - 12 minutes - 11.3 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសដែលរងការចោទប្រកាន់ពីបទសម្លាប់ស្ត្រី Ballarat ឈ្មោះ Samantha Murphy ត្រូវបានប្រកាសអត្តសញ្ញាណ។ ** របាយការណ៍ទិវានារីអន្តរជាតិ៖ គម្លាតប្រាក់បៀវត្សរ៍យេនឌ័រនៅអូស្រ្តាលីមានកម្រិតទាប គឺ12 ភាគរយ។ ** ដប់ឆ្នាំក្រោយការបាត់ខ្លួននៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ។

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបង្ក្រាបបុគ្គលណាដែលបំផ្លាញសំណង់ប្រវត្តិសាស្ត្រ

March 08, 2024 03:25 - 2 minutes - 1.57 MB

ក្នុងពិធីអបអរសាទរទិវាវប្បធម៌ ៣ មីនា ដែលរៀបចំឡើង កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បុគ្គលទាំងឡាយណា ដែលមានចេតនា បំផ្លាញសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជា។

សមិទ្ធិផល​នៃកិច្ច​ប្រជុំ​កំពូល​ពេិសេស​អាស៊ាន-អូស្រ្តាលី​របស់​កម្ពុជា

March 07, 2024 23:07 - 5 minutes - 4.24 MB

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា។ បេសកកម្មចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់លោក ហ៊ុន ម៉ាណែត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤

March 07, 2024 02:24 - 3 minutes - 2.56 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងការបាត់ខ្លួនស្រ្តីបាឡារ៉ាត់ឈ្មោះ Samantha Murphy។ ** រដ្ឋាភិបាលសហព័ន្ធប្រកាសបង់ប្រាក់ស៊ុបភើសម្រាប់ការឈប់សម្រាក របស់ឳពុកម្តាយពេលសម្រាលបុត្រ “paid parental leave”។ ** ប្រតិបត្តិការរុករកអាបេស្តូសបង្ហាញទីតាំងចំនួន ៧៥កន្លែង មានស្រទាប់ការពារក្រាលលើដីដែលមានជាតិពុល នៅទីក្រុងស៊ីដនី។

លទ្ធផលនៃការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានពិសេស នៅទីក្រុងមែលប៊ន

March 07, 2024 01:25 - 9 minutes - 6.96 MB

មេដឹកនាំមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានប្រមូលផ្តុំគ្នានៅទីក្រុងមែលប៊នសម្រាប់កិច្ចប្រជុំកំពូលពិសេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ បញ្ហាជាមួយសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា និងបម្រែបម្រួលអាកាសធាតុបានគ្របដណ្ដប់លើកិច្ចពិភាក្សាការទូត ដោយអូស្ត្រាលីបានប្រកាសមូលនិធិរាប់ពាន់លានដុល្លារដើម្បីជំរុញទំនាក់ទំនងក្នុងតំបន់។

កិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលី រយៈពេលបីថ្ងៃ នៅទីក្រុងម៉ែលប៊ន

March 06, 2024 05:41 - 9 minutes - 8.38 MB

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅទីក្រុងម៉ែលប៊ន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន -អូស្រ្តាលី បានបញ្ចប់ទៅ ដោយមានទាំងបាតុកម្មប្រឆាំង និងគាំទ្ររូបលោក ប៉ុន្តែមិនមានអំពើហិង្សាកើតឡើងទេ។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤

March 06, 2024 04:47 - 11 minutes - 10.9 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្រុមហ៊ុន Qantas ត្រូវពិន័យ $250,000 បន្ទាប់ពីមានការចោទប្រកាន់ពីការរើសអើង និងការរំលោភលើសុខភាព និងសុវត្ថិភាព។ ** សេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី កើនឡើង 0.2 ភាគរយនៅក្នុងត្រីមាសខែធ្នូ។ ** លោក Joe Biden កំណត់ថានឹងឈ្នះការតែងតាំងបឋមរបស់រដ្ឋ Iowa។

លទ្ធផលផ្លូវការនៃការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា

March 06, 2024 04:41 - 7 minutes - 6.74 MB

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៥ ខែមីនា បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

កម្ពុជា-អូស្ត្រាលី ចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស

March 06, 2024 04:31 - 4 minutes - 3.86 MB

កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី។ កិច្ចប្រជុំទ្វេភាគីនេះ បានធ្វើឡើង ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

Tackling misinformation: How to identify and combat false news - ដោះស្រាយព័ត៌មានមិនពិត៖ របៀបកំណត់អត្តសញ្ញាណ និងប្រឆាំងចំពោះព័ត៌មានក្លែងក្លាយ

March 05, 2024 10:54 - 13 minutes - 9.34 MB

In an era where information travels at the speed of light, it has become increasingly difficult to distinguish between true and false. Whether deemed false news, misinformation, or disinformation, the consequences are the same - a distortion of reality that can affect people's opinions, beliefs, and even important decisions. - នៅក្នុងយុគសម័យដែលព័ត៌មានធ្វើដំណើរក្នុងមួយពព្រិចភ្នែក ការបែងចែកអំពីការពិតនិងមិនពិត បានក្លាយទៅជាបញ្ហាប្រឈមកាន់តែខ្លាំងឡើង។ មិនថាវាត្រូវបានគេដាក់ស្លាកថាជាព័ត៌មានមិនពិត ព័ត...

ព័ត៌មានខ្លីៗពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤

March 05, 2024 07:43 - 3 minutes - 2.51 MB

មាតិកាព័ត៌មានសំខាន់ៗ៖ ** ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីអូស្រ្តាលីនិងកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានថ្ងៃនេះ។ ** រដ្ឋាភិបាលអាល់បានីកំពុងបង្កើតកន្លែងផ្តល់ហិរញ្ញប្បទានវិនិយោគចំនួន 2 ពាន់លានដុល្លារ ដើម្បីជំរុញការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ** ការកែលម្អលទ្ធភាពទទួលបានទិដ្ឋាការសម្រាប់អាស៊ីអាគ្នេយ៍ស្ថិតនៅក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលអូស្រ្តាលី ចំពោះអនុសាសន៍សេដ្ឋកិច្ច។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤

March 04, 2024 03:11 - 3 minutes - 2.67 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **កិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលីចាប់ផ្តើមជាផ្លូវការនៅទីក្រុងម៉ែលប៊ន នៅថ្ងៃនេះ។ ** មានការជួបជុំតវ៉ាប្រឆាំងក៏ដូចជាការគាំទ្រចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោក នាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត នៅក្នុងទីក្រុងម៉ែលប៊ន។ ** ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ បម្រែបម្រួលអាកាសធាតុ និងថាមពលស្អាត គឺជារបៀបវារៈកំពូលនៃកិច្ចប្រជុំពិសេសអាស៊ានអូស្រ្តាលី។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤

March 01, 2024 05:06 - 12 minutes - 11.4 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុគ្គលិកត្រូវបានជម្លៀសចេញ បន្ទាប់ពីមានរណ្តៅស្រុតនៅខាងក្រោមអគារការិយាល័យក្រុងស៊ីដនី។ ** ការកាន់ទុក្ខជូនសមាជិកព្រឹទ្ធសភាបក្សលេប័រនៃរដ្ឋវិចថូរៀ លោកស្រី Linda White។ ** ASIO ការពារសេចក្តីសម្រេចដែលមិនបង្ហាញឈ្មោះអតីតអ្នកនយោបាយ ដែលត្រូវបានបញ្ចុះបញ្ចូលដោយបណ្តាញចារកម្មបរទេស។

ក្រសួងមហាផ្ទៃកម្ពុជាដាក់បទបញ្ជាឱ្យពង្រឹងការអនុវត្តច្បាប់ចំពោះអ្នកប្រើយាន្តយន្តពាក់ផ្លាកលេខ «នគរបាល» ឬ «ន.ប»

March 01, 2024 03:47 - 3 minutes - 3.53 MB

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យអគ្គស្នងការដ្ឋានគរបាលជាតិ រួមទាំងស្នងការនគរបាលរាជធានីខេត្តទូទាំងប្រទេស ត្រូវពង្រឹងការគ្រប់គ្រង និងចាត់វិធានការ ចំពោះការប្រើប្រាស់ផ្លាកលេខយានយន្ត «នគរបាល» ឬ «ន.ប» ជាលក្ខណៈឯកជន ខុសពីគោលការណ៍ច្បាប់កំណត់។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤

February 29, 2024 05:37 - 3 minutes - 2.81 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សដំបូងគេដែលត្រូវបានរកឃើញថាមានទោស នៅក្រោមច្បាប់ជ្រៀតជ្រែកពីបរទេសរបស់អូស្ត្រាលី... ** សេចក្តីណែនាំថ្មីស្តីពីការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩... ** ភ្លើងឆេះព្រៃចំនួនពីរត្រូវបានគ្រប់គ្រងនៅភាគខាងលិចរដ្ឋវិចថូរៀ។

ប្រាក់សន្សំត្រូវបានចាយអស់? អ្នកសេដ្ឋកិច្ចថា អ្នកមិនមែនជាមនុស្សតែម្នាក់ទេ ហើយវាកើតឡើងដោយចេតនា

February 29, 2024 04:47 - 10 minutes - 7.71 MB

អត្រាប្រាក់សន្សំរបស់ក្រុមគ្រួសារអូស្ត្រាលី បានធ្លាក់ដល់កម្រិតទាបក្នុងរយៈពេល 17 ឆ្នាំមកនេះ ពោលគឺប្រាក់សន្សំគឺមានត្រឹមតែ 1.1% នៃប្រាក់ចំណូលសរុបក្រោយពេលបង់ពន្ធតែប៉ុណ្ណោះ ។ ខណៈដែលមានការទម្លាក់កំហុសទៅលើថ្លៃចំណាយខ្ពស់លើការរស់នៅនោះ សេដ្ឋវិទូម្នាក់និយាយថា ភាគច្រើនវាគឺជាលទ្ធផលនៃការសម្រេចចិត្តគោលនយោបាយដោយចេតនារបស់ធនាគារកណ្តាលនៃប្រទេសអូស្ត្រាលី។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤

February 28, 2024 05:07 - 14 minutes - 10.1 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់អូស្ត្រាលីរក្សាស្ថិរភាពនៅកម្រិត 3.4%។ ** គណបក្សហ្រ្គីនកំពុងតែដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាលលុបចោលការកាត់កងពន្ធ negative gearing។ ** ប្រជាជនរដ្ឋវិចថូរៀនៅមានពេលប៉ុន្មានម៉ោងទៀត ដើម្បី ជម្លៀសចេញពីតំបន់ភ្លើងឆេះព្រៃនៅភាគខាងលិចនៃរដ្ឋនេះ ។

ព្រះសពរបស់សម្តេចព្រះសង្ឃរាជ ទេព វង្ស តម្កល់ធ្វើបុណ្យរហូតដល់ថ្ងៃទី៣ ខែមីនា

February 28, 2024 03:42 - 2 minutes - 1.97 MB

សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស បានសុគត កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣វស្សា ដោយរោគាពាធ។ ព្រះសពរបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ត្រូវបានតម្កល់ធ្វើបុណ្យ នៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។

គជប ត្រួតពនិត្យលើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធិសភា

February 28, 2024 03:37 - 7 minutes - 5.34 MB

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺបន្ទាប់ពីការបោះឆ្នោត បាន ២ថ្ងៃ គ.ជ.ប បានបើកការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រួចមក គ.ជ.ប បានប្រកាសថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺមានភាពត្រឹមត្រូវ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

February 27, 2024 05:18 - 3 minutes - 2.22 MB

**ប៉ូលិសរកឃើញសាកសពនៅក្នុងប្រតិបត្តិការតាមរកគូស្នេហ៍ Jesse Baird និង Luke Davies។ ** អតីតនាយករដ្ឋមន្ត្រី លោក Scott Morrison ថ្លែងសុន្ទរកថាចុងក្រោយទៅកាន់សភា។ ** អាជ្ញាធរនៅតំបន់ភាគខាងលិចរដ្ឋវិចថូរៀ ប្រាប់ឱ្យអ្នកស្រុកចាកចេញពីផ្ទះរបស់ពួកគេ នៅមុនពេលស្ថានភាពភ្លើងឆេះនៅថ្ងៃស្អែក។

Are you eligible for the Higher Education Loan Program? - របៀបចូលប្រើប្រាស់កម្មវិធីឥណទានសម្រាប់ការអប់រំឧត្តមសិក្សា -HELP

February 26, 2024 23:43 - 10 minutes - 7.78 MB

Around three million Australians have a government loan through HELP, the Higher Education Loan Program. You too may be eligible to defer your tertiary tuition fees until you secure a job. - ប្រជាជនអូស្ត្រាលីប្រហែល 3 លាននាក់ ខ្ចីប្រាក់ពីរដ្ឋាភិបាលតាមរយៈកម្មវិធីឥណទានការអប់រំឧត្តមសិក្សា ឬហៅកាត់ថា HELP ។ អ្នកក៏ប្រហែលជាអាចមានសិទ្ធិពន្យាពេលបង់ថ្លៃសិក្សារបស់អ្នក រហូតដល់អ្នកមានការងារធ្វើបានដែរ។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

February 26, 2024 02:17 - 4 minutes - 2.94 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសញូសៅវែលកំពុងបន្តស្វែងរកសាកសពគូស្នេហ៍ Jesse Baird និង Luke Davies។ ** ការស្ទង់មតិបង្ហាញថា ការបោះឆ្នោត by-election នៅ Dunkleyមានការងាករេចេញពីបក្សលេប័រ។ ** អូស្ត្រាលីដាក់ទណ្ឌកម្មមន្ត្រីពន្ធនាគាររុស្ស៊ី បន្ទាប់ពីការស្លាប់របស់លោក Alexei Navalny។

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

February 23, 2024 04:32 - 11 minutes - 10.5 MB

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានការអំពាវនាវឱ្យអូស្ត្រាលីបង្កើនជំនួយរយៈពេលវែងសម្រាប់អ៊ុយក្រែន... ** ផ្ទះ និងទ្រព្យសម្បត្តិជាច្រើនបានខូចខាតដោយសារភ្លើងឆេះព្រៃនៅភាគខាងលិចរដ្ឋវិចរូរៀ… ** មន្រ្តីប៉ូលីសម្នាក់ត្រូវបានចាប់ខ្លួន ចំពេលការស្វែងរកគូស្នេហ៍មួយគូនៅទីក្រុងស៊ីដនីដែលបានបាត់ខ្លួន។

នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី​នៅដើមខែមីនា

February 23, 2024 02:09 - 1 minute - 1.45 MB

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

នាយករដ្ឋមន្ត្រីកម្ពុជាពន្យល់ពីការដំឡើងឋានៈលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី

February 23, 2024 02:00 - 4 minutes - 4.29 MB

បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលថ្មី បាន ៦ខែរួចមក លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលជាកូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាប្អូនប្រុសរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានៈ ជាឧបនាយករដ្ឋមន្ដ្រី។

មានការផ្តោតគោលដៅលើសិស្សនិស្សិត សម្រាប់ការផ្ទេរប្រាក់ខុសច្បាប់ ដែលប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ

February 22, 2024 04:24 - 6 minutes - 5.07 MB

មានការព្រមានថ្មីៗស្តីអំពីការផ្សាយពាណិជ្ជកម្មការងារដែលអាចធ្វើពីផ្ទះបាន ដែលហាក់ដូចជាល្អពេកមិនគួរឱ្យជឿ ឬសន្យាថានឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការវិនិយោគ។ មនុស្សជាច្រើនកំពុងព្យាយាមជ្រើសរើសអ្នកធ្វើការងារដែលគេហៅថា ការផ្ទេរប្រាក់ខុសច្បាប់ ឬ'Money Mules' ។ ប៉ូលីសសហព័ន្ធអូស្ត្រាលី និងស្ថាប័នហិរញ្ញវត្ថុនិយាយថា ក្រុមឧក្រិដ្ឋជនកាន់តែច្រើនឡើងៗ កំពុងកំណត់គោលដៅ លើសិស្សនិស្សិតក្នុងការលាងលុយកខ្វក់ ឬ money mules នេះឯង។

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

February 22, 2024 04:16 - 4 minutes - 3.05 MB

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **រដ្ឋាភិបាលសហព័ន្ធមានការព្រួយបារម្ភអំពីកង្វះការប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចអូស្ត្រាលី។ ** សេវាសង្រ្គោះបន្ទាន់រដ្ឋវិចថូរៀកំពុងត្រៀមសម្រាប់អាកាសធាតុដែលកាន់តែគ្រោះថ្នាក់។ **រកឃើញសារធាតុ Asbestos នៅទីតាំង៧ទៀតនៅស៊ីដនី។

តើឱពុកម្តាយ មានតួនាទី ឬអាចជួយអ្វីបានខ្លះដើម្បីការពារកូនៗកុំឱ្យសេពគ្រឿងញៀន?

February 21, 2024 04:46 - 14 minutes - 13.3 MB

ការញៀនថ្នាំគឺជាបញ្ហាមួយដែលឳពុកម្តាយជាច្រើនមានការព្រួយបារម្ភជាខ្លាំង មិនថាអ្នករស់នៅក្នុងសង្គមអូស្រ្តាលី ឬក្នុងប្រទេសកម្ពុជានោះទេ។ តើឳពុកម្តាយ មានតួនាទី ឬអាចជួយអ្វីបានខ្លះដើម្បីការពារ រារាំងកូនៗកុំឱ្យសេពគ្រឿងញៀន? សូមស្តាប់ការពន្យល់របស់ កញ្ញា ជិន ម៉ីអ៊ីង ហៅសាលី ជាគិលានុបដ្ឋាយិកា ឯកទេសផ្នែក សុខភាពផ្លូវចិត្ត និង ផ្តាច់គ្រឿងស្រវឹង/គ្រឿងញៀនដែលមានបទពិសោធន៍ជិត ១០ឆ្នាំនៅ ក្នុងប្រព័ន្ធសុខាភិបាលអូស្ត្រាលី។ បច្ចុប្បន្ន ជាអ្នកគ្រប់គ្រងនៅផ្នែកសុខភាពផ្លូវចិត្ត និង ផ្តាច់គ្រឿងស្រវឹង/គ្រឿងញៀន នៅមជ្ឈមណ្ឌលសុខាភិ...

Books

Country of Origin
1 Episode