សមាគមខ្មែរសាជីវកម្ម រដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងអាដឺឡែត ចាប់ផ្តើមកកើតឡើងតាំងពីឆ្នាំ ១៩៨១ មកម្ល៉េះ។ ប៉ុន្តែសមាគមបានអសកម្មភាព អស់រយៈពេលជិត២០ឆ្នាំ។ រហូតដល់ឆ្នាំ ២០២២ សមាគមក៏បានបន្តសកម្មភាពយ៉ាងរស់រវើកឡើងវិញ ទាំងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋខ្មែរអូស្រ្តាលី និងរៀបចំកម្មវិធីសំខាន់ៗផ្សេងៗទៀត។ សូមស្តាប់បទសម្ភាសជាមួយលោកអាន លេវី សមាគមខ្មែរសាជីវកម្ម រដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងអាដឺឡែត។