ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជនបានកំពុងធ្វើដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ តាមរយៈមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្ត្រាលី។ បេសកម្មសំខាន់របស់ព្រះភិក្ខុទាំងពីរព្រះអង្គ គឺដើម្បីចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលីនិងស្ថាប័ននានា ក្នុងគោលបំណងប្រមូលថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ និងកុមារនៅតំបន់ដាច់ស្រយាល។