រដ្ឋសភា នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២១កុម្ភៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ៣រូប។ ក្នុងនោះ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានរាជរដ្ឋាភិបាល ស្នើទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោត ដំឡើងឋានៈជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងក្នុងរាជរដ្ឋាភិបាលសព្វថ្ងៃ ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។