ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី២ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសហាមដាច់ខាត មិនឲ្យមានការដាក់កាតព្វកិច្ចដល់ អាណាព្យាបាល ត្រូវបង់លុយដល់គ្រូបង្រៀន ចំពោះកម្មវិធីសិក្សាថែមម៉ោង នៅតាមសាលារៀនរដ្ឋនោះទេ។ ការរៀនថែមម៉ោងនេះ គឺជាការសាកល្បងការអប់រំគំរូថ្មីមួយទៀត ដោយត្រូវថែមម៉ោងសិក្សាចំនួន ២ម៉ោង ក្នុងមួយថ្ងៃ នៅតាមសាលារៀនមួយចំនួន។