បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនថារស់នៅក្នុងប្រទេសណានោះទេ។ ដូចគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីកំពុងត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅចុងសប្តាហ៍នេះ។ សូមស្តាប់បទសម្ភាសន៍ជាមួយតំណាងសហគមន៍ខ្មែរនានានៅក្នុងប្រទេសអូស្រ្តាលី។