នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូនេះ រដ្ឋសភា បានបើកកិច្ចប្រជុំ បោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើសមាសភាពគ.ជ.ប អាណត្តិថ្មី ទាំង ៩រូប។ សមាសភាពបេក្ខជនថ្នាក់ដឹកនាំគ.ជ.ប អាណត្តិថ្មី ទាំង ៩រូប គឺមកពីគណបក្សប្រជាជនកម្ពុជា ៤រូប គណបក្សហ៊្វុនស៊ិនប៉ិច ៤រូប និង១រូប ជាបេក្ខជន ដែលមានការយល់ព្រមពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានអាសនៈ នៅរដ្ឋសភា ក្នុងនីតិកាលទី៧ នេះ។