អូស្រ្តាលីគឺជាប្រទេសដែលទទួលយកជនចំណាកស្រុកច្រើនណាស់ ហើយជនជាតិខ្មែររាប់ម៉ឺននាក់ក៏បានក្លាយជាអ្នកចំណាកស្រុកនៅក្នុងប្រទេសនេះដែរ។ លោកជា យូហ៊ន ប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា និងលោកជីម សុផល ពលរដ្ឋខ្មែរដែលបានរស់នៅទឹកដីប្រទេសអូស្រ្តាលីជាង១៦ឆ្នាំ ចែករំលែកបទពិសោធន៍របស់ពួកគាត់ក្នុងនាមជាជនចំណាកស្រុក។